1

749 51 1
                                    

Jay pov

<< ខ្ញុំមកដល់ផ្ទះហើយ >> ខ្ញុំនិយាយឡើងដោយដើរឡើងទៅបន្ទប់ដោយអស់កំលាំងខ្ញុំចង់គេងងង

<< ស្រោមជើងកុំទុកនៅក្រៅផ្ទះទៀតស្អុយខ្លាំងណាស់ >> Jen រអ៊ូមកខ្ញុំដោយអង្គុយផឹកទឹកដោះគោរបស់នាងបន្ត។ នេះហើយ Jen ប្អូនស្រីរបស់ខ្ញុំខ្ញុំហើយនឹងនាងមិនសូវត្រូវគ្នាប៉ុន្មាននោះទេដោយសារតែខ្ញុំចូលចិត្តនិយាយច្រើនតែនាងមិនចូលចិត្តនិយាយបែបនេះហើយបានពួកយើងមិនសូវត្រូវគ្នា

ខ្ញុំមិនតបអីហើយក៏ឡើងទៅបន្ទប់របស់ខ្ញុំដោយធុញទ្រាន់ជាខ្លាំង។ គ្រាន់តែបើកទ្វារចូលភ្លាមខ្ញុំក៏ទៅគេងនៅលើពួកតែម្តង។ ហេតុអីក៏ខ្ញុំត្រូវរៀន? ខ្ញុំចង់រត់ចេញពីសាលាប៉ុន្តែខ្ញុំចង់គ្រប់គ្រងក្រុមហ៊ុនបន្ទាប់ពីលោកប៉ាអើយយហត់ណាស់។

| តុក តុក |

សម្លេងគោះទ្វារក៏បន្លឺឡើងដោយបង្ហាញអោយឃើញ Jaemin នៅមុខទ្វារនោះ

<< ឆាប់ងូតទឹកអោយលឿនទៅលោកផាកមានរឿងនឹងនិយាយជាមួយពួកឯង >> Jaemin និយាយហើយក៏ដើរចេញទៅវិញ។

ខ្ញុំក៏ប្រញាប់ទៅងូតទឹកពាក់អាវសម្រាប់គេងយប់។ បន្ទាប់ពីផ្លុំសក់ហើយខ្ញុំក៏ចុះទៅក្រោមទៅ
ចង្រ្គានបាយ។ ពួកគេទាំង 3 អ្នកបូករួមនឹងលោកប៉ាអង្គុយចាំខ្ញុំរួចជាស្រេច។ ខ្ញុំដើរទៅអង្គុយទៅអង្គុយនៅជិត Jen

<< ប៉ាហៅពួកឯងមកជុំគ្នាថ្ងៃនេះគឺប៉ាមានរឿងប្រាប់ទៅពួកឯងទាំងអស់គ្នាជាពិសេសនោះបីអ្នកឯង >>
លោកប៉ានិយាយដោយចង្អុលមកពួកខ្ញុំទាំង 3 Jaemin Jisung ហើយនឹងខ្ញុំ

<< មានរឿងអីក៏ឆាប់និយាយមកខ្ញុំងងុយដេក
ហើយ >> Jaemin រអ៊ូរ

<< ប៉ាគិតថាប៉ាជិតដល់ចូលនិវត្តន៍ហើយអញ្ចឹងហើយប៉ាគឺចង់អោយក្នុងចំណោមពួកឯងទាំងបីអ្នក
មានម្នាក់ជាអ្នកគ្រប់គ្រងបន្តប៉ុន្តែពួកឯងត្រូវតែរៀបការ >> លោកប៉ានិយាយដោយម៉ត់ចត់ច្បាស់លាស់មិនសូម្បីតែញញឹម

<< មិនរៀបការបានទេ? >> Jisung

<< មិនបានបើសិនជាពួកឯងចង់គ្រប់គ្រងក្រុមហ៊ុនឡានបន្តពីយើងគឺត្រូវតែរៀបការ >> លោកប៉ានិយាយដោយសម្លឹងមើលមុខរបស់ខ្ញុំចំ។ យ៉ាងមិចនឹងហេតុអីបានជាសម្លឹងមើលមុខរបស់ខ្ញុំ? Jisung ជាអ្នកសួរទេមិនមែនខ្ញុំនោះទេ។

ᴊᴜsᴛ Mᴀʀʀɪᴇᴅ♡Kʜᴍᴇʀ Nᴏᴠᴇʟ | Sᴇʀɪᴇs1  Where stories live. Discover now