18

327 33 1
                                    

A-yeong pov

បន្ទាប់ពីយប់នោះមកខ្ញុំមិនសូម្បីតែចេញពីបន្ទប់។ មិនញុាំបាយមិនផឹកទឹកបង្អួចក៏មិនបើកសូម្បីតែទូរស័ព្ទរបស់ដែរខ្ញុំរស់ខ្វះមិនបានក៏ខ្ញុំមិនមើលដែរ។ ហេតុអីបានជាខ្ញុំក្លាយជាបែបនេះ? ខ្ញុំគិតតែពីសង្ងំគេងមិនចង់ទៅណាទាំងអស់។ A-yeong ឯងមិនត្រូវក្លាយជាមនុស្សបែបនេះទេគេមិនមែនជារបស់ឯងទេកាត់ចិត្តទៅវុើយនៅសល់បុរសច្រើនណាស់នៅលើលោកមួយនេះ។

| តុក តុក | សម្លេងគោះទ្វារបន្លឺឡើងខ្ញុំមិនបានឡើងទៅបើកនោះទេគឺនៅសង្ខំគេងនៅលើគ្រែដដែល

សម្លេងមួយដើរមករកខ្ញុំដោយតាមខ្ញុំទាយនោះម្នាក់ដែរដើរមកនេះគឺជាបងប្រុសរបស់ខ្ញុំ seungmin

<< A-yeong ឆាប់ងើបឡើងមកមានរឿងអីបងចាំស្តាប់ឯងណា >> seungmin និយាយដោយអង្គុយនៅចុងគ្រែរបស់ខ្ញុំ

នេះហើយបងប្រុសរបស់ខ្ញុំគាត់ល្អខ្លាំងណាស់។ គាត់តែងតែនិយាយថាគាត់មានត្រចៀកសម្រាប់ស្តាប់ខ្ញុំនិយាយពាក្យក្នុងចិត្ត។ ខ្ញុំក៏ត្រូវតែនិយាយប្រាប់គាត់ដែលបើសិនជាមិននិយាយទេច្បាស់ណាស់ខ្ញុំនឹងធ្លាក់ខ្លួនឈឺជាងនេះមិនខាននោះទេ

<< ខ្ញុំមានអារម្មណ៍ថាឈឺតែប៉ុណ្ណោះ >>

<< នេះគឺជាអារម្មណ៍មួយដែលកើតឡើងនៅពេលដែលឯងលួចស្រឡាញ់នរណាគេម្នាក់។ ឈប់កុហកយើងទៅយើងដឹងនោះអស់ហើយ >> Seungmin និយាយដោយសម្លឹងមើលមុខរបស់ខ្ញុំ

<< បងដឹងឬ? យូរហើយឬនៅ? >> ខ្ញុំសួរទៅគាត់វិញដោយបើកភ្នែកធំៗ

<< យើងដឹងតាំងពីពេលដែលពត៌មានចេញថាឯងមានទំនាក់ទងស្នេហាជាមួយ Jay ម៉្លេះគ្រាន់តែចេញពត៌មានមកក៏យើងដឹងថាពួកឯងកំពុងតែសម្តែងដែរ
យើងមិនមែនល្ងង់ដូចជាឯងនោះទេ >> seungmin

<< ធ្វើយ៉ាងមិចដើម្បីកាត់ចិត្តពីគេបាននោះបើខ្ញុំស្រឡាញ់គេបាត់ទៅហើយនឹង? >> ខ្ញុំនិយាយដោយសម្លេងខ្សោយ

ខ្ញុំមិនអាចទប់ទឹកភ្នែករបស់ខ្ញុំបានទៀតនោះទេ។ ទឹកភ្នែករបស់ខ្ញុំក៏ហូរចុះមកខាងក្រោមយ៉ាងច្រើនដំណក់។ វាហូរមកបង្ហាញពីសេចក្តីឈឺចាប់ដែលមាននៅក្នុងបេះដូងរបស់ខ្ញុំនេះ

ᴊᴜsᴛ Mᴀʀʀɪᴇᴅ♡Kʜᴍᴇʀ Nᴏᴠᴇʟ | Sᴇʀɪᴇs1  Where stories live. Discover now