16

294 32 1
                                    

Jay pov

ហេតុអ្វីក៏បេះដូងរបស់ខ្ញុំលោទយ៉ាប់ម៉្លេះ? អារម្មណ៍មួយនេះវាពិបាកនឹងបកស្រាយណាស់នេះវាគឺជា First របស់ខ្ញុំណាហើយអ្វីដែលសំខាន់នោះតើនាងអាចនឹងស្អប់ខ្ញុំទេ? ខ្ញុំបើកឡានសំដៅទៅផ្ទះរបស់ Sunghoon ព្រោះគេនៅផ្ទះតែពីរអ្នកបងប្រុសរបស់គេតែប៉ុណ្ណោះ។ ខ្ញុំបើកឡានបណ្តើរយកដៃមកអង្អែលបបូរមាត់របស់ខ្ញុំបណ្តើរ។ ស្នាមថើបមួយនេះ
•~•

ខ្ញុំក៏ចតឡានដោយគោះទ្វារផ្ទះរបស់ sunghoon
Sunghoon បានទិញផ្ទះមួយរស់នៅជាមួយបងរបស់គេតែពីរអ្នកទេខ្ញុំខ្ចិលនឹងបកស្រាយរឿងមួយនោះណាស់គឺវាស្តាប់ទៅវាឈឺក្បាលខ្លាំងណាស់

<< មានការអីមេនទេ? >> ពេលនោះ Niki ក៏បើកទ្វារ។ ហេតុអីគេនៅទីនេះ? ហីយ៉ាមិនមែនមានតែគេមួយនោះទេទាំងអស់គ្នាគឺនៅទីនេះពួកគេមកទីនេះធ្វើអី?

<< ឯណាលោកគ្រូពេទ្យ park?? >> ខ្ញុំសួរទៅ sunghoon លោកគ្រូពេទ្យ park គឺជាបងប្រុសរបស់ Sunghoon គាត់មានឈ្មោះពេញថា park sung ho គាត់មានអាយុ 27 ឆ្នាំដែលជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យមួយកន្លែងដែលល្បីល្បាយហើយនឹងថ្លៃអ្នកណាៗក៏ស្គាល់គាត់ដែរដោយសារតែការវះកាត់របស់គេនឹងភាពទទួលខុសត្រូវចំពោះអ្នកជម្ងឺដែលគាត់

<< ពួកឯងមកទីនេះធ្វើអី? >> ខ្ញុំសួរទៅ Niki

<< Movie night >> Niki

<< ហេតុអី្វបានជាមិនហៅយើង!? >>

<< អ្នកណាហ៊ានហៅនោះក្រែងបងទៅ date ជាមួយ A-yeong អី? >> Niki ដោយបញ្ចេញនូវ killing smile របស់គេ

<< មានអីមេនទេបានជាហៅឈ្មោះខ្ញុំ? >> គ្រូពេទ្យ Sung ho សួរមកខ្ញុំដោយទឹកមុខឆ្ងល់។ ខ្ញុំក៏នាំគាត់ចូលទៅអង្គុយនៅលើសាឡុងទល់មុខទូរទស្សន៍ជាមួយគ្នាខ្ញុំក៏យកតេឡេមកបិទទូរទស្សន៍ដើម្បីស្រួលនិយាយ

<< គ្រូពេទ្យ sung ho ឆាប់យកប្រដាប់វាស់បេះដូងមកខ្ញុំមិនស្រួលខ្លួននោះទេ >> ខ្ញុំប្រាប់ទៅដោយញាប់ៗ ខ្ញុំមិនស្រួលទេពេលនេះជាពិសេសនោះគឺបេះដូងវានៅលោតមិនឈប់សោះវាលោតញាប់ណាស់

<< ខ្ញុំមើលទៅឯងដូចជាធម្មតានឹងហេតុអីក៏មិនសូវក្នុងខ្លួន? >> Sung ho លើកចិញ្ចើមសួរមកខ្ញុំ

ᴊᴜsᴛ Mᴀʀʀɪᴇᴅ♡Kʜᴍᴇʀ Nᴏᴠᴇʟ | Sᴇʀɪᴇs1  Where stories live. Discover now