12

302 38 2
                                    

Jay pov

ហេតុអ្វីក៏ខ្ញុំមានអារម្មណ៍ថារីករាយហើយនឹងពិបាកចិត្តក្នុងពេលតែមួយដូច្នេះ? នេះមេនទេអារម្មណ៍ដែលយើងលួចស្រឡាញ់មនុស្សម្នាក់តែម្ខាងបែបនេះ? ខ្ញុំក៏ជិះមកផ្ទះវិញដោយមានកង្វល់ក្នុងចិត្តមិនចេះអស់។ ខ្ញុំបានងូតទឹកហើយក៏ផ្លាស់សម្លៀកបំពាក់ណាដែលមានសាច់ក្រណាត់ទន់នឹងស្រួលសម្រាប់គេងយប់។ ទូរស័ព្ទរបស់ខ្ញុំក៏លោទ Notification មកទឺនទឺនទឺនមកតែម្តងនៅក្នុងនោះក៏មាន Group របស់ពួកខ្ញុំទាំង 8 អ្នកដូចគ្នា

From Jake :

អ្នកទាំងអស់គ្នាដឹងទេថាថ្ងៃនេះ Jake បាននាំ A-yeong ទៅញ៉ាំអាហារពេលល្ងាចជាមួយគ្រួសាររបស់គេណា

From Sunghoon :

ពិតមេនឬ?

From Jungwon :

នេះ sunghoon hyung មិនបានមើលពត៌មានក្នុងទូរស័ព្ទមេនទេ? ចំមេនហើយ

From Sunoo :

អ្នកសារព័ត៌មានគេបាននិយាយថាប៉ារបស់ Jay hyung សប្បាយចិត្តណាស់នៅពេលញុាំអាហារពេលល្ងាចជាមួយគ្នាហើយថែមទាំងសើចសប្បាយជាមួយគ្នាទៀតផង

To Sunoo :

ពត៌មានស្អីក៏ច្បាស់ម៉្លេះ?

From Sunoo :

ទៅសួរអ្នកសរសេរអត្ថបទពត៌មានទៅមកសួរខ្ញុំធ្វើអីខ្ញុំនឹងអ្នកសារព័ត៌មាន?

ខ្ញុំក៏បិទទូរស័ព្ទទុកដាក់សាកថ្មនៅលើតុរនៅជិតគ្រែរបស់ខ្ញុំបើនៅតែប្រកែកទៀតក៏គ្មានបានផលអីដែរ
ខ្ញុំមិនដែលប្រកែកឈ្នះ Sunoo នោះទេអញ្ចឹងក៏បណ្តោយវាតាមនឹងទៅ

_____________

Morning! ខ្ញុំភ្ញាក់ពីគេងដោយនៅពុតដៃពុតខ្លួនអង្គុយញីភ្នែក។ ពេលដែលខ្ញុំងើកទៅមើលនាឡិកាទើបដឹងថាពេលនេះគឺម៉ោង 7 : 25 ហើយប្រាំនាទីទៀតថ្នាក់នឹងចាប់ផ្តើមហេតុអីក៏ដេកយឺតដល់ថ្នាក់នេះ? ខ្ញុំក៏ប្រញាប់ប្រញាល់ងូតទឹកស្លៀកពាក់នឹងរៀបចំខ្លួនដូចជាបាញ់នឹងអប់លាបលេការពារពន្លឺព្រះអាទិត្យនឹងកាតាបរួចក៏ប្រញាប់រត់ទៅជាន់ខាងក្រោម

ᴊᴜsᴛ Mᴀʀʀɪᴇᴅ♡Kʜᴍᴇʀ Nᴏᴠᴇʟ | Sᴇʀɪᴇs1  Where stories live. Discover now