11

304 35 1
                                    

A-yeong pov

នេះគាត់មិនស្អប់ខ្ញុំទេមេនទេ? ហេតុអី្វក៏គាត់សើច? ដឹងទេថាប្រលឹងរបស់ខ្ញុំហោះទៅណាបាត់ទៅហើយខ្ញុំគិតថាគាត់នឹងយកខ្ញុំទៅស្ងោរជ្រក់បាត់ទៅហើយប៉ុន្តែខ្ញុំគ្រានើតែគិតខុសតែប៉ុណ្ណោះពួកគាត់ទាំងអស់គ្នាសើចនឹងសម្តីរបស់ខ្ញុំ។ មានអីគួរអោយសើចនោះ? មនុស្សខ្មាស់គេសឹងអី។ ខ្ញុំចង់រត់ចេញពីពិភពលោកមួយនេះ

<< ចារិករបស់នាងស្រដៀងនឹងខ្ញុំណាស់។ នាងធ្វើអោយខ្ញុំនឹកឃើញកាលពីខ្ញុំនៅមានអាយុប្រហាក់ប្រហែលនាង >> លោក Park និយាយដោយ
សើចតិចៗ យ៉ាងមិចទៅ? គាត់នឹកឃើញពីរឿងកាលពីមុនរបស់គាត់។ គាត់ខូចជាងខ្ញុំទៀតមេនទេ?

<< កាលពីខ្ញុំនៅមានអាយុប្រហាក់ប្រហែលនាងអាយុដូចជាខ្ទង់ 20 ជាងនេះចារិករបស់នាងហើយនឹងខ្ញុំគឺស្រដៀងគ្នាខ្លាំងណាស់ពេលម៉ោងរៀនមិនស្តាប់គ្រូបង្រៀននោះទេក្បាលណាគឺជាប់នៅលើ
តុរហើយពេលម៉ោងចេញលេងមិនទាន់ទេខំប្រឹងរត់ទៅរកមិត្តនៅក្នុងថ្នាក់ផ្សេងហើយទៅលេងបាល់ជាមួយគ្នាហើយមិនមែមបាល់ស្អីនោះទេគឺជាក្រដាសសៀវភៅមូលចូលគ្នាហើយយកទៅលេង។ បើការទៅដើរលេងជាមួយមិត្តរួមថ្នាក់វិញណាគឺខ្ញុំនេះហើយជាអ្នកនាំគេវង្វេងផ្លូវ។ រឿងដែលមិននឹកស្មានមិនដល់នោះគឺខ្ញុំបាននាំមិត្តរបស់ខ្ញុំទៅដុតផាវលេងសំណាងអាក្រក់ណាស់គឺខ្ញុំបានគប់ចូលក្នុងចម្ការពោតរបស់គេស្ទើតែឆេះរបស់គេទាំងអស់។ លោកប៉ាខឹងនឹងខ្ញុំខ្លាំងណាស់ពេលនោះគាត់ក៏បញ្ចូនខ្ញុំទៅរៀននៅបរទេសវិញនិយាយទៅកាលពីមុនស្អីក៏ធ្លាប់ជួបដែល >> លោក Park និយាយពីរឿងកាលពីមុនរបស់គាត់ដោយសើចកូនៗរបស់គាត់ក៏សើចតាមគាត់សូម្បីខ្ញុំក៏សលចផងដែលប្រវត្តិរបស់គាត់គឺយ៉ាប់ជាងខ្ញុំទៅទៀតហិហិគួរអោយចង់សើចណាស់

<< រឿងរបស់លោកពូ- >> ខ្ញុំក៏រកនិយាយថារឿងរបស់លោកពូគួរអោយអស់សំណើចណាស់ប៉ុន្តែគាត់ក៏និយាយកាត់ខ្ញុំ

<< មិនបាច់ហៅថាលោកពូ Park អីនោះទេហៅប៉ាឬប៉ាក្មេកក៏បានដែលហៅបែបនេះគឺពិរោះជាងហើយណាមួយឯងជិតរៀបការនឹង Jay ហើយរៀនទម្លាប់ៗអោយហើយទៅ >> លោកពូ-ហីយ៉ាទៀតហើយមេនទេ? លោកប-ប៉ា។ មើលទៅគាត់សប្បាយចិត្តណាស់ចុះបើគាត់ដឹងថាខ្ញុំហើយនឹង Jay គ្មានទំនាក់ទំនងជាមួយគ្នាតែគាត់គិតយ៉ាងមិចទៅ?

ᴊᴜsᴛ Mᴀʀʀɪᴇᴅ♡Kʜᴍᴇʀ Nᴏᴠᴇʟ | Sᴇʀɪᴇs1  Where stories live. Discover now