15

303 36 2
                                    

A-yeong pov

<< អ្នកម៉ាក់លោកប៉ា?? >> ខ្ញុំបើកភ្នែកធំៗនៅពេលដែលឃើញអ្នកម៉ាក់នឹងលោកប៉ាកំពុងតែឈរនៅខាង ក្រៅរបងផ្ទះដោយអោបដៃរាងខ្លួន។ ពួកគាត់ត្រឡប់មកផ្ទះវិញតាំងពីថ្ងៃណាមក? ហេតុអី្វក៏ seungmin មិនប្រាប់ខ្ញុំ

<< លោកចេញទៅឥឡូវទៅ >> ខ្ញុំនិយាយទៅ Jay ព្រោះខ្ញុំមិនចង់អោយគេនិយាយស្អីជាមួយប៉ារបស់ខ្ញុំនោះទេស្រួលមិនស្រួលប៉ារបស់ខ្ញុំទះកំភ្លៀងគេជាមិនខាននោះទេ

<< មិនទេ!! ខ្ញុំនឹងទៅនិយាយជាមួយប៉ារបស់នាងឥឡូវនេះ >> Jay ក្រវីក្បាលដោយផ្តល់សញ្ញាអោយខ្ញុំជិតទៅខាងក្រៅ

ខ្ញុំបើកទ្វារឡានដើរយឺតៗ សំដៅទៅអ្នកម៉ាក់លោកប៉ាដោយមាន Jay ដើរតាមក្រោយយឺតៗ ខ្ញុំអោនចុះទៅក្រោមមិនហ៊ានមើលទៅមុខដ៏កំណាចរបស់គាត់ទាំងពីរនោះ។ សាកស្រមៃទៅមុខរបស់លោកប៉ាខ្ញុំនៅពេលដែលគាត់ខឹងអើយគ្រាន់តែស្រមៃក៏ឃើញនៅក្នុងចិត្តស្រាប់ដែល

<< ខ្ញុំ Jay Park សង្សាររបស់ A-yeong >> Jay និយាយអោនក្បាលរបស់គេចុះបន្តិច

<< ពួកឯងទើបមកពីណា A-yeong >> លោកប៉ារបស់ខ្ញុំសួរមកខ្ញុំប៉ុន្តែ Jay គេក៏ឆ្លើយជំនួស

<< ខ្ញុំបាននាំនាងទៅលេងម៉ាក់របស់ខ្ញុំនៅឯកន្លែងដាក់ធាតុរបស់គាត់ >> Jay ឆ្លើយទៅប៉ារបស់ខ្ញុំវិញ

<< ហេតុអីក៏មិនប្រាប់ប៉ាមុន? A-yeong ឯងចង់សុី
<< ពត៌មានរបស់ពួកឯងល្បីខ្លាំងណាស់ដឹងទេ? >> អ្នកម៉ាក់និយាយឡើងដោយយកដៃរបស់គាត់អោបចូលគ្នា

Jay ហើយនឹងខ្ញុំនាំគ្នាសើចតិចៗ ដើម្បីកុំអោយគាត់សួរអ្វីដែលច្រើនជាងនេះទៀត

<< ឯងស្រឡាញ់ A-yeong ពិតមេនឬ? >> លោកប៉ាមិនចាំយូរគាត់ក៏ចូលដល់សាច់រឿងតែម្តង។ ហេតុអ្វីក៏គាត់សួរសំណួរមួយនេះ? គាត់មានដឹងទេថាពួកយើងទាំងពីរគ្រាន់តែបោកប្រាស់ភ្នែកអ្នកលេងបណ្តាញសង្គមតែប៉ុណ្ណោះ

<< ខ្ញុំស្រឡាញ់នាងដោយពិតប្រាកដមិនបានបោកប្រាស់នោះទេ >> Jay និយាយដោយស្រទន់រួចគេក៏បែមុខមករកខ្ញុំ។ ហេតុអីក៏បេះដូងខ្ញុំលោតញាប់ម៉្លេះវាដូចជាចង់ចេញមកខាងក្រៅអញ្ចឹងឈប់ទៅកុំលោតខ្លាំងពេកអី

ᴊᴜsᴛ Mᴀʀʀɪᴇᴅ♡Kʜᴍᴇʀ Nᴏᴠᴇʟ | Sᴇʀɪᴇs1  Where stories live. Discover now