17

293 34 0
                                    

Jay pov

ខ្ញុំបើកឡានមកផ្ទះរបស់ខ្ញុំវិញដោយឆាប់រហ័សបំផុតទូរស័ព្ទរោទ៍ក៏ខ្ញុំមិនខ្ចីលើកដែរ។ លោកប៉ាតេរមកខ្ញុំពីរបីដងហើយប៉ុន្តែខ្ញុំមិនបានទទួលនោះទេខ្ញុំដឹងថាគាត់នឹងខឹងខ្ញុំជាមិនខានដែរខ្ញុំធ្វើរឿងមួយនេះ

អ្នកបម្រើក្នុងផ្ទះរបស់ខ្ញុំបើកទ្វាររបងខ្ញុំក៏ជិះចូលទៅខាងក្នុងដោយមានភាពក្លាហាន។ ទោះមានរឿងអ្វីក៏ខ្ញុំត្រូវនិយាយពាក្យថា " ខ្ញុំស្រឡាញ់នាងពិតប្រាកដហើយ "

<< អ្នកប្រុសលោកប្រុស park អោយទៅជួបគាត់នៅបន្ទប់ទទួលភ្ញៀវ >> អ្នកបម្រើក្នុងផ្ទះរបស់ខ្ញុំនិយាយឡើងដោយសម្លឹងមើលទៅលោកប៉ានៅក្នុងផ្ទះ

Omo គាត់មើលទៅគួរអោយខ្លាចណាស់។ Jay ឯងត្រូវក្លាហានឯងមានមាត់មានសម្លេងក្នុងការនិយាយឯងមិនត្រូវខ្លាចរឿងពិននេះទេ

ខ្ញុំងក់ក្បាលហើយក៏ដើរចូលទៅក្នុងផ្ទះសំដៅទីតុរទទួលភ្ញៀវ។ ខ្ញុំឈរនៅមុខគាត់ដោយស្ងៀមស្ងាត់។

<< នេះឯងចេះកុហកពីពេលណាមក? >> លោកប៉ាសួរមកខ្ញុំដោយបោះក្រដាសពត៌មានមកអោយខ្ញុំ

<< ខ្ញុំមិនបានកុហកនោះទេ >>

<< មិនបានកុហកឬ? នេះមិនមែនមានន័យថាប៉ាស្រឡាញ់មុខមាត់ជាងកូនរបស់ឯងទេ។ ប៉ុន្តែ A-yeong ឯងអាចស្រមៃទៅមើលថានាងកំពុងខូចចិត្តយ៉ាងណា? គ្រាន់តែមើលទៅកែវភ្នែករបស់នាងយើងក៏ដឹងដែរថានាងស្រឡាញ់ឯងពិនណា។ ឯងកំពុងតែលេងសើចនឹងសេចក្តីស្រឡាញ់របស់នាងហើយ >> លោកប៉ានិយាយប្រាប់មកខ្ញុំដោយមួយជួរវែង។ គាត់និយាយនេះត្រូវហើយ។ ប៉ុន្តែខ្ញុំក៏មានចិត្តស្រឡាញ់នាងដែរ។ ហេតុអីក៏ខ្ញុំមិនដឹងថានាងមានចិត្តចំពោះខ្ញុំដែរ? ខ្ញុំល្ងង់ណាស់ត្រូវទេមិនដឹងសូម្បីថាមនុស្សដែលខ្ញុំលួចស្រឡាញ់ក៏ស្រឡាញ់ខ្ញុំដែរនោះ

<< ខ្ញុំក៏ស្រឡាញ់នាងដែល។ ខ្ញុំមិនដឹងនោះទេពេលដែលនៅក្បែនាងម្តងៗបេះដូងខ្ញុំតែងតែលោតញាប់ខ្ញុំមានអារម្មណ៌ថាកក់ក្តៅនៅពេលដែលមាននាងនៅជិតខ្ញុំ។ ពិតមែនរឿងពិតនោះខ្ញុំនឹង A-yeong មិនមែនត្រូវជាអ្វីនឹងគ្នានោះទេខ្ញុំបានបង្ខំនាងអោយធ្វើជាសង្សារក្លែងក្លាយរបស់ខ្ញុំដើម្បីឡើងស្នងដំណែងជំនួសលោកប៉ា។ ដោយសារតែការស្និទ្ធស្នាលជាមួយគ្នាពីមួយទៅមួយថ្ងៃគឺធ្វើអោយខ្ញុំយល់ច្បាស់ថាខ្ញុំមានអារម្មណ៍ថាស្រឡាញ់នាងខ្លាំងទៅខ្លាំងទៅ។ ខ្ញុំបានសម្រេចចិត្តច្បាស់ហើយថាខ្ញុំស្រឡាញ់នាងម្តងនេះគេគឺមិនមែនជាការបោកប្រាស់នោះទេវាគឺជាសេចក្តីស្រឡាញ់ពិតប្រាដកដែរខ្ញុំមានចំពោះនាងខ្ញុំលែងខ្វល់ទៀតហើយថាលោកប្រគល់ក្រុមហ៊ុនមកអោយខ្ញុំឬអត់នោះ >> ខ្ញុំនិយាយពាក្យក្នុងចិត្តដោយសេចក្តីក្លាហានខ្ញុំមិនត្រូវខ្លាចក្នុងការនិយាយឡើយ

ᴊᴜsᴛ Mᴀʀʀɪᴇᴅ♡Kʜᴍᴇʀ Nᴏᴠᴇʟ | Sᴇʀɪᴇs1  Where stories live. Discover now