14

307 35 1
                                    

Jay pov

" អ្នកម៉ាក់ខ្ញុំបាននាំមនុស្សស្រីម្នាក់មកមើលអ្នកម៉ាក់។ ខ្ញុំចង់សារភាពប្រាប់នាងប៉ុន្តែខ្ញុំច្បាស់ណាស់ថានាងនឹងបដិសេធខ្ញុំមិនចង់ឈឺចាប់នោះទេ "

ទឹកភ្នែករបស់ខ្ញុំស្រក់មកបន្តិចម្តងៗ ចុះមកលើថ្ពាល់ទាំងសងខាងរបស់ខ្ញុំ។ ខ្ញុំចង់សារភាពប្រាប់នាងប៉ុន្តែខ្ញុំខ្លាចថានាងនឹងបដិសេធអញ្ចឹងនៅបែបនេះទៅវាល្អជាងខ្ញុំមិនចង់ឈឺចាប់នោះទេ។ វាគឺជាលើកទី 1 ហើយក្នុងជីវិតខ្ញុំដែលលួចស្រឡាញ់គេខ្ញុំមិនទាន់ស្គាល់ច្បាស់នោះទេថាអ្វីទៅជាស្នេហា

<< នាយយំធ្វើស្អីឆ្កួតទេមេនទេ? អ្នកម៉ាក់របស់លោកច្បាស់ជាខឹងនឹងលោកជាមិនខាននោះទេឈប់យំ
ទៅ >> A-yeong ក៏យកដៃរបស់នាងមកជូតទឹកភ្នែករបស់ខ្ញុំដែលកំពុងស្រក់នោះដោយ
សើចតិចៗ

នាងកុំសើចបានទេ?

<< អ្នកម៉ាក់របស់លោកស្អាតណាស់ដូចជាលោកអញ្ចឹង >> A-yeong និយាយដោយសើចតិចឬឯភ្នែករបស់នាងសម្លឹងមើលទៅរូបថតរបស់អ្នកម៉ាក់

<< នាងចង់និយាយថាខ្ញុំសង្ហារមេនទេ? >> ខ្ញុំក៏ងាកមុខរបស់ខ្ញុំទៅចំនាងដើម្បីញាស់នាង

<< មិ-មិនទេខ្ញុំគិតថាគួរតែទៅផ្ទះវិញទៅ >> A-yeong និយាយដោយត្រដឹតរួចក៏ខំប្រឹងរត់ចេញមកខាងក្រៅដោយមុខក្រហមជាខ្លាំង

<< នាងឈប់សិនចាំខ្ញុំផង >> ខ្ញុំនិយាយដោយរត់តាមនាងទៅកន្លែងចតឡានដោយសើចសប្បាយរៀងខ្លួន

<< ខ្ញុំមិនទាន់ចង់ទៅផ្ទះស្មាលនេះទេ >> ខ្ញុំនិយាយដោយមើលទៅមុខរបស់នាងដោយភ្នែកបិទបើកៗតិចៗ

<< លោកមិនចង់ទៅក៏អត់ទៅខ្ញុំចង់ទៅ >> A-yeong និយាយដោយលានអណ្តាតឌឺមកខ្ញុំ

<< ខ្ញុំមិនទាន់ទៅនាងក៏មិនអាចទៅណាបានដែល >> ខ្ញុំនិយាយដោយបន្តបើកឡានដោយញញឹមជាប់ថ្ពាល់

<< នាយចង់នាំខ្ញុំទៅណា? >> A-yeong សួរមកខ្ញុំដោយមើលទៅតាមផ្លូវនោះ

<< ចាំមើលខ្លួនឯងទៅ >> ខ្ញុំនិយាយបែទៅមើលផ្លូវបន្តទៀតដោយញញឹមដដែល។ ហេតុអីក៏ខ្ញុំញញឹមយូរបែបនេះ?

ᴊᴜsᴛ Mᴀʀʀɪᴇᴅ♡Kʜᴍᴇʀ Nᴏᴠᴇʟ | Sᴇʀɪᴇs1  Where stories live. Discover now