ភាគទី6: ជួបមិត្តចាស់

1.6K 94 0
                                        

ព្រឹកឡើង ជុងគុគក្រោកធ្វើអាហារពេល ព្រឹកឲ្យនាយដូចទម្លាប់ ថ្ងៃនេះគឺថ្ងៃអាទិត្យ
ពេលនេះនាយអាចជាមិនទាន់ក្រោក ដូច្នេះគេមិនបាច់ធ្វើអាហារលឿនពេកទេ

   '' អ្នក- ''
   '' ស៊ូត!! '' ថេយ៉ុង លើកចង្អុលដៃដាក់លើមាត់ បញ្ជាក់ថាមិនឲ្យពួកនាងហៅគេ អ្នក បម្រើស្រីពីរនាក់ក៏យល់សាច់ការ ពួកនាងដើរចេញពីផ្ទះបាយទៅធ្វើអ្វីផ្សេងបន្ត។

   '' បងឆីង! យកបង្គាឲ្យខ្ញុំបន្តិច '' ថេយ៉ុង ងាករកមើលបង្គាវានៅជិតខ្លួន គេយកវាដាក់ពីមុខរាងតូច។

   '' ថ្ងៃនេះខ្ញុំធ្វើតែបបរបង្គាមួយមុខទេ បើថេគេមិនញ៉ាំចាំពួកយើងញ៉ាំជុំគ្នា '' ជុងគុគ មិនបានដឹងថារាងក្រាស់នៅពីក្រោយឡើយ។

   '' ហេតុអីដឹងថាយើងមិនញ៉ាំ? ''
   '' អ៊ូយយ!! '' សំឡេងរបស់នាយធ្វើឲ្យគេភ្ញាក់ទៅប៉ះនឹងដាក់ដែលកំពុងបបរនោះក្រហមដៃ។

   '' មិនចេះប្រយ័ត្នសោះ ឆីង!ម៉ី! មកធ្វើបន្ត មក ''

   '' ចា៎អ្នកប្រុសធំ '' នាងទាំងពីរឮហើយក៏រហ័សរត់ចូលមកផ្ទះបាយធ្វើបបរបន្ត។ ជុងគុគវិញត្រូវថេយ៉ុងដឹកដៃយកមកមើលរបួសឲ្យ។

   '' អូនមិនអីទេ '' រាងតូចយកដៃចេញ មិនចង់ឲ្យនាយលាងរបួសឲ្យគេ។

   '' នៅឲ្យស្ងៀមទៅ '' ថេយ៉ុង យកដៃរាងតូចមកមើល ឃើញថាវាក្រហម គេយកថ្នាំមកលាបត្រង់កន្លែងដៃក្រហមនោះថ្នមៗខ្លាចថារាងតូចឈឺ។

   '' រួចហើយ!! ''
   '' អរគុណ! អូនទៅធ្វើបន្តសិនហើយ ''

   '' នៅទីនេះហើយ ឆីងនឹងម៉ីគេពីរនាក់ទៅធ្វើបន្តពីឯងហើយ ''

   '' តែវាជាតួនាទីរបស់អូន ''

   '' ការងារផ្ទះជាតួនាទីរបស់ប្រពន្ធ តែបើអត់បានក៏អត់ខ្លះទៅ គេមិនថាឯងខ្ជិលទេ ''

   '' យប់មិញបងជាអ្នកនិយាយនោះអី ថាអូនមើលការខុសត្រូវលើបងធ្វើតួនាទីជាប្រពន្ធបង ពេលនេះអូនកំពុងតែបំពេញតួនាទីហើយតើ ''

   '' កុំប្រឆាំងសម្តីយើង '' ថេយ៉ុង ប្រើសម្តីធ្ងន់ រាងតូចក៏មិនតមាត់ គេខាំមាត់សង្កត់ ចិត្តងាកទៅម្ខាងធ្វើមិនដឹង។

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Wo Geschichten leben. Entdecke jetzt