ភាគទី21: កាត់ការ

1.6K 79 0
                                        

   លុះព្រឹកឡើង ថេយ៉ុងបាននាំសង្សាររបស់គេដើម្បីមកឲ្យប៉ាម៉ាក់របស់គេបានស្គាល់ និងប្រាប់ពីដំណឹងដែលនាងកំពុងតែពពោះផងផងដែរ។

   '' ថេ! អូនខ្លាចណាស់ ''
   '' កុំខ្លាចអី ប៉ាម៉ាក់បងគាត់ស្លូតទេ ''
   '' ចុះបើគាត់មិនព្រមទទួលអូន? ''

   '' គ្មានថ្ងៃទេ ដរាបណាមានបងនៅជាមួយអូន ពួកយើងនិងបានរៀបការជាមួយគ្នាពេលប្រាប់ពួកគាត់រួច ''

   '' អូនជឿបង '' គេញញឹម ហើយដឹកដៃនាងចូលទៅខាងក្នុង ដែលមានប៉ាម៉ាក់របស់គេអង្គុយរងចាំរួចជាស្រេច។

   '' សួស្តីលោកប៉ាអ្នកម៉ាក់ '' ថេយ៉ុងនិងនាង
និយាយទៅកាន់គាត់ព្រមគ្នា។

   '' កូនថេ! កូននាំស្រីពេស្យានេះមកពីណា ហើយនាំនាងមកធ្វើអ្វី?? '' សម្តីរបស់អ្នកស្រីគីមមិនបានឲ្យតម្លៃនាងឡើយ គាត់ដឹងរឿងទាំងនេះមកពីប្រុសជីនអស់ហើយ រឿងជុងគុគលែងលះក៏ដឹងដូចគ្នា ដឹងហើយគាត់ពិតជាខឹងកូនប្រុសពៅរបស់គាត់ណាស់ មិនគួរណាភ្នែកខ្វាក់ចោលដុំពេជ្ររើសដុំថ្មសោះ។

   '' ម៉ាក់..! និយាយអីមានដឹងខ្លួនទេ? '' ថេយ៉ុង មិនពេញចិត្តសម្តីម៉ាក់របស់គេសោះ និយាយមើល ងាយសង្សារគេដល់ហើយ។

   '' មិនអីទេថេ អូនមិនប្រកាន់សម្តីមនុស្សចាស់ទេ '' នាងចាប់ដៃគេឆ្លើយយ៉ាងគួរសម តែចុងប្រយោគនាងសម្លក់មុខម៉ាក់របស់គេទាំងមិនខ្លាច ញញើត។

   '' សម្តីថោកគ្មានម៉ែឪប្រដៅបែបហ្នឹងសោះ បា នចូលចិត្តតែទាក់ប្តីគេ '' លោកស្រីគ្រឺតនិងទឹកមុខឌឺដងរបស់នាងមែនទែន បើតាមចិត្តគិត ចង់តែចូលទៅចាប់ទះឲ្យណាណីទេ កុំតែខ្លាចថាមនុស្ស ចាស់វាយក្មេង។

   '' ម៉ាក់... ''
   '' ថេកុំអី ''
   '' ឯងមកនេះមានការអីអាថេ?? '' សម្តីរបស់លោកគីម ធ្វើឲ្យថេយ៉ុងរាងខ្លាចរអាបន្តិច។

   '' កូនមានរឿងចង់ប្រាប់ប៉ានិងម៉ាក់ ''
   '' និយាយមក ''

   '' កូននិងជុងគុគពួកយើងលែងលះគ្នាហើយកាលពីយប់មិញ ដោយសារកូននិងសង្សាររបស់កូនមានកូនជាមួយគ្នា កូនចង់ទទួលខុសត្រូវលើនាង ដោយរៀបការពេញច្បាប់ធ្វើជាកូនប្រសារ ត្រកូលគីម ''

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now