កន្លងផុតទៅជាយូរ ពេលវេលាយប់ក៏ចូលមក ដល់ ជុងគុគភ្ញាក់ឡើងពីដំណេក គេចុះមកខាង ក្រោមដើម្បីរកអ្វីផឹកឬអ្វីញ៉ាំដូចជារាល់ដងពេល ណាដែលគេភ្ញាក់។
'' បងភីមបងយ៉ែម ថេយ៉ុងគេទៅណា? '' ចុះមកមិនឃើញប្តីរបស់ខ្លួន គេក៏សួរទៅអ្នកបម្រើ ឬមួយនាយអន់រត់គេចទៅបាត់ហើយទេដឹង។
'' ខ្ញុំឃើញចេញទៅណាទេតាំងពីថ្ងៃ ''
'' គេយកអ្វីទៅអត់?? ''
'' ឃើញទៅតែខ្លួនទេអ្នកប្រុសជុង ''
'' ប្រហែលអន់មិនហ៊ាននៅរត់គេចបាត់ហើយមើលទៅ ប្រុសដូចជាគេនៅមិនយូរទេ គ្រាន់តែការងារប៉ុណ្ណឹងក៏ទ្រាំមិនបានដែរ អន់មែន '' ជុង
គុគ ពេបមាត់របៀបមើលងាយ តែចិត្តវិញកំពុងតែខឹង។ សន្យាថានៅជាមួយគេរហូតដល់កូនសម្រាល នេះមិនទាន់បានមួយថ្ងៃពេញផង បោលក្បាលទៅបាត់ អាប្តីចង្រៃ។
'' បងមានទៅណា បងមកពីទិញ Pizza ឲ្យអូននិងណា '' ថេយ៉ុង ដើរចូលមកបានឮរាងតូចថាឲ្យខ្លួនល្មម គេដើរមកព្រមជា មួយនិង Pizza នៅ ក្នុងដៃពីរប្រអប់។
'' ទើបមកពីណា?? ''
'' មកពីទិញ Pizza ឲ្យអូនញ៉ាំ ''
'' ស្មានតែរត់ទៅបាត់ហើយតើ ''
'' មានឯណា បងសន្យាហើយថានៅជាមួយអូនទាល់តែអូនសម្រាលរួចបានបងចេញទៅ នេះ
យ៉ែមយកទៅចែកគ្នាញ៉ាំទៅ '' ថេយ៉ុង ហុច Pizza មួយប្រអប់ឲ្យទៅនាង មួយប្រអប់ទៀតបើកវាចេញយកមួយជំនិតឲ្យរាងតូច។
'' នេះរបស់អូន ''
'' មិនញ៉ាំទេ ''
'' ញ៉ាំបន្តិចទៅបងខំទិញមកហើយណា ''
'' អ្នកណាប្រើឲ្យលោកទិញ?? ''
'' បងមានចិត្តចង់ទិញឲ្យអូន ''
'' ស៊ាំលោកឯងណាស់ '' រាងតូចក៏ព្រមហាមាត់ញ៉ាំអ្វីដែលនាយបញ្ចុក កាន់តែញ៉ាំ កាន់តែឆ្ងាញ់។ គេញ៉ាំវាម្តងមួយៗដែលមាននាយចាំបញ្ចុក ញ៉ាំៗរហូតដល់អស់មួយប្រអប់ម្នាក់ឯងត្រឹមរយះពេលកន្លះម៉ោង។
'' អស់រលីង ឯណាថាមិនចង់ញ៉ាំនោះ? ''
'' គឺ...គឺមកពីលោកបង្ខំខ្ញុំតើ '' ជុងគុគ និយាយអ៊ួៗ មាត់មិនទាន់ទំពារអស់។
'' ញ៉ាំហើយទៅងូតទឹកនិងបានគេង ''
'' ឆ្អែតពេកដើរអត់រួចទេ '' មាឌតូចពេបមាត់ធ្វើដូចកូនក្មេង។ នេះហើយលទ្ធផលស៊ីមិនគិត។
YOU ARE READING
᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )
Actionជីវិតអាពាហ៍ពិពាហ៍មួយនេះ ត្រូវទ្រាំដល់យូរពេលណា ទើបអាចមានក្តីសុខដូចជីវិតគូរអ្នកដទៃ បើការឈឺចាប់ ទឹកភ្នែកសឹង តែរាល់ថ្ងៃនោះ វាអាចបន្តដល់ត្រើយឬត្រូវបញ្ឃប់ទាំងកណ្តាលទី??? Kim Taehyung ( Top ) / Jeon Jungguk ( Bottom ) Author: Taesy ( ថេយ៍ស៊ី ) 24/09...
