ភាគទី27: ដេញ

1.9K 82 0
                                        

   លុះដល់និយាយគ្នារួចរាល់ហើយ អ្វីដែលថេយ៉ុងត្រូវធ្វើមុនគេ គឺទៅសុំទោសប៉ាម៉ាក់របស់ជុងគុគជាមុនសិន។ ក្រោយពេលដែលគាត់លើកលែង ទោសឲ្យរួច គេប្រញាប់បើកឡានទៅប៊ូសានផ្ទាល់តែម្តង ដើម្បីទៅសុំជានាជាមួយជុងគុគវិញ មិន ថាអាចសាងគ្រួសារគ្នាបានឬមិនបានទាល់ តែសាកបានដឹង។

   ទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង

   នាពេលថ្ងៃថ្មី ក្រោយពេលដែលជុងគុគបានមកដល់ទឹកដីស្រុកកំណើតលោកតារបស់គេ គេគេងលក់ស្រួលយ៉ាងស្គប់ស្គល់ នៅទីនេះមានសភាពរៀបរយល្អ ព្រោះអីម៉ាក់របស់គេតែងតែឲ្យអ្នកបម្រើបោសជូតសម្អាតខ្លួនរាល់ ផ្ទះនេះមិនសូវធំដូចភូមិគ្រឹះប៉ុន្មានឡើយ។

   '' សួស្តីអ្នកប្រុសតូច '' ជុងគុគ ចុះមកជាន់ខាង ក្រោម អ្នកបម្រើទាំងអស់នាំគ្នាឱនគោរពគេ មានអ្នកបម្រើតែបីនាក់នាក់ប៉ុណ្ណោះនៅក្នុងផ្ទះនេះ។

   '' ថ្ងៃនេះមានអ្វីញ៉ាំបង?? ''
   '' គឺបបរគ្រឿងចាស ''
   '' គួរឲ្យចង់ញ៉ាំណាស់ '' ជុងគុគ ដួសបបរដាក់ចូលមាត់ មាត់ញញឹមក្របួចនៃរសជាតិបបរឆ្ងាញ់គួរឲ្យចង់ទទួលទាន។ ពេលញ៉ាំរួច គេដើរមកក្រោយផ្ទះមើលសួនច្បារលេង ទីនេះដូចសួនផ្កានៅផ្ទះរបស់គេអញ្ចឹង ផ្កាកុលាបមានចំរុះពណ៌តែ ម្តង។

   ឌីងដុង! ឌីងដុង!

   '' មករកអ្នកណាដែរចា៎?? ''
   '' ជុងគុគនៅទីនេះដែរទេ? ''
   '' អ្នកប្រុសតូចនៅខាងក្នុង រកគាត់មានការអ្វីដែរ?? ចាំខ្ញុំទៅជម្រាបគាត់ជូន ''

   '' ខ្ញុំជាស្វាមីគេ ខ្ញុំអាចទៅខ្លួនឯងបាន '' ថេយ៉ុង ថាហើយ គេដើរចូលទៅក្នុងផ្ទះទាំងមិនខ្លាចក្រែង បានសិទ្ធិពីលោកប៉ាអ្នកម៉ាក់ក្មេកហើយ បានដៃរបស់គេបណ្តោយ។

   '' ជុងគុគ!! ''
   '' ថេយ៉ុង '' គ្រាន់តែឮសំឡេង ក៏ដឹងបាត់ហើយថាជាអ្នកណា ជាអ្នកដែលគេខានឃើញរយះពេលបួនខែមកនេះ។

   '' ត្រូវហើយ! គឺបង ''
   '' លោកមកទីនេះបានយ៉ាងម៉េច?? ''
   '' គឺជិះឡានមកនោះអី ''
   '' ចេញទៅ ទីនេះមិនស្វាគមន៍លោកទេ ឆាប់ចេញពីផ្ទះខ្ញុំភ្លាមទៅ '' ជុងគុគ ងើបចេញពីកៅអី គេឱបពោះរបស់ខ្លួនដើរ ថយក្រោយគេចពីនាយដែលដើរសំដៅមករក។

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now