'' ថេយ៍គីកូនន '' ជុងគុគ ដែលបាត់កូនខ្លួនឯងអំឡុងពេលគេទៅគិតលុយ ទើបចេញមករកខាង ក្រៅក្រែងលោកូនរបស់ខ្លួនចេញមករត់លេងនៅទីនេះ។ ពេលចេញមកដល់ ក៏បានឃើញកូនរបស់ខ្លួនត្រូវបុរសប្លែកមុខម្នាក់ពរ គេមើលឃើញនាយបែរខ្នង។
'' ហេតុអីរត់មកទីនេះ? ម៉មមីប្រាប់ហើយមែន ទេថាកុំឲ្យដើរផ្តេសផ្តាស '' ជុងគុគ រត់មកទទួលកូនពីដៃបុរសម្នាក់នោះ មិនបានចាប់ភ្លឹកថាបុរសនោះជាអ្នកណាឡើយ អ្វីដែលគេចាប់អារម្មណ៍គឺបាន ឃើញកូនរបស់គេមានសុវត្ថិភាព។
'' អូនសុំទោស! តែម៉មមីកុំបារម្ភអី លោកពូសង្ហាគាត់ចិត្តល្អណាស់ គាត់ជួយអូនហើយថែមទាំងឲ្យអានេះមកអូនទៀត '' អាល្អិតលើកបង្ហាញប៉ែតពោងដែលពូសង្ហារបស់គេឲ្យមកខ្លួន។
'' អរគុណលោកណាស់ដែលជួយកូន- ថេ...ថេយ៉ុង '' រវល់តែបារម្ភពីកូន ពេលងាកមកអរគុណអ្នកដែលជួយកូនរបស់ខ្លួន តែត្រូវភ្លឹកបើកភ្នែកធំៗឡើងមក ព្រោះអ្នកដែលជួយកូនរបស់គេ គឺជាអតីតប្តីរបស់ខ្លួនដែលបែកគ្នាពីរឆ្នាំមកនេះ។
'' លោកច្រឡំមនុស្សហើយ '' ថេយ៉ុង រហ័សភៀសខ្លួនចេញពីរាងតូច។ ខំគេចដល់ទៅពីរឆ្នាំ ឥឡូវនេះមកជួបគ្នាម្តងទៀតទាល់តែបាន។
'' បងចង់គេចទៅណា? បងចង់គេចចោលអូននិងកូនទៀតមែនទេ? ហ៊ឹកៗ ពីរឆ្នាំហើយណាដែលបងទុកអូននិងកូនចោល បងដាច់ចិត្តទុកអូននិងកូនចោលអស់មួយជីវិតមែនទេ? '' រាងក្រាស់នៅស្ងៀម ហូរទឹកភ្នែកពេលឮពាក្យសម្តីរាងតូច។
'' ថេយ៍គី! នេះហើយគឺជាលោកប៉ាកូន កូនទៅរកលោកប៉ាទៅកូន ឃាត់ប៉ាកូនកុំឲ្យទៅចោលពួកយើងម្តងទៀត ប៉ាកូនចង់ទៅចោលពួកយើងម្តងទៀតហើយ '' មានតែប្រាប់កូនដើម្បីឲ្យជួយឃាត់នាយ បើសិនជានាយដាច់ចិត្តបដិសេធសម្តីរបស់កូនម្តងទៀត គេគ្មានជម្រើសឃាត់នាយឲ្យនៅទៀតទេ បើសូម្បីតែកូនក៏នាយដាច់ចិត្តដែរនោះ។
'' លោកពូសង្ហានេះជាប៉ាៗអូនហេ៎សម៉មមី '' ជុងគុគ ងក់ក្បាលឱបកូនទាំងយំសស្រាក់។
'' ប៉ាៗ ទៅផ្ទះជាមួយពួកយើងវិញទៅណា អូននឹកប៉ាៗ ចង់ជួបប៉ាៗទាំងថ្ងៃទាំងយប់ ទទឹងរងចាំប៉ាៗរៀងរាល់ថ្ងៃ ចង់ដេកឱបប៉ាៗដូចគេ ចង់មាន ប៉ាៗហៅដូចគេ ប៉ាៗទៅវិញជាមួយអូននិងម៉មមីទៅណា ទៅផ្ទះពួកយើងវិញទៅប៉ាៗ '' ថេយ៍គី ដើរមកចាប់ដៃរបស់នាយនិយាយទាំងយំ។
YOU ARE READING
᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )
Actionជីវិតអាពាហ៍ពិពាហ៍មួយនេះ ត្រូវទ្រាំដល់យូរពេលណា ទើបអាចមានក្តីសុខដូចជីវិតគូរអ្នកដទៃ បើការឈឺចាប់ ទឹកភ្នែកសឹង តែរាល់ថ្ងៃនោះ វាអាចបន្តដល់ត្រើយឬត្រូវបញ្ឃប់ទាំងកណ្តាលទី??? Kim Taehyung ( Top ) / Jeon Jungguk ( Bottom ) Author: Taesy ( ថេយ៍ស៊ី ) 24/09...
