ភាគទី37: បង្កាត់ភ្លើងស្នេហ៍🔞

2.6K 89 0
                                        

   អំឡុងពេលថេយ៉ុងកំពុងងូតទឹកសម្អាតខ្លួន ក្រោយពេលដែលនិយាយសំរុះសម្រួលគ្នាមក គេចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួននិងបានសម្រាក។

   កំពុងតែងូតទឹកក្រោមដំណក់ទឹកផ្កាឈូកទាំងគ្មានសម្លៀកបំពាក់ ភ្លាមនោះមានដៃនរណាម្នាក់មកឱបចង្កេះរបស់ខ្លួនពីក្រោយ សាច់ទ្រូងមានសាច់តិចៗប៉ះខ្នងរបស់ខ្លួន ធ្វើឲ្យអារម្មណ៍ពុះកញ្រ្ជោលត្រឹមមួយប៉ព្រិចភ្នែក។

   '' អ្នកណា? ''
   '' គឺអូន '' គេដឹងហើយថាអ្នកដែលអង្អែលរាង កាយគេជាអ្នកណា តែគេធ្វើជាសួរពើរ ចង់ដឹងដល់ដៃកំហូចដែលកំពុងតែអង្អែលខ្លួនប្រាណដល់ដើមទ្រូងចុះមកកាន់ផ្នែកខាងក្រោមជារឿយៗ។

   '' លោកប្តី! ''
   '' អូនមានអ្វីឬ? ''
   '' បងមិនទាន់ប្រាប់អូនទេថាបងបាត់ទៅណារយះពេលពីរឆ្នាំមកនេះ ''

   '' បងមិនបានទៅណាទេ បងនៅក្បែរៗអូននេះ ឯង តែបងមិនចង់បង្ហាញមុខឲ្យអូនឃើញ បងសង្ងំគេចខ្លួនពីអូន រស់នៅឆ្ងាយពីអូន បន្លំខ្លួនធ្វើ ជាមនុស្សផ្សេងរកការងារធ្វើរហូតអាចចិញ្ចឹមជីវិតមកដល់ពេលនេះ ''

   '' ហេតុអីបងមិនត្រឡប់ទៅរកប៉ាម៉ាក់បងទៅ ''
   '' បងមិនហ៊ាន បងជាកូនអាក្រក់មិនជឿសម្តីរបស់គាត់ ទើបបងខ្មាស់លែងហ៊ានទៅជួបគាត់ មានតែគេចចេញមករស់នៅធ្វើជាមនុស្សធម្មតារកស៊ីព្រឹកថ្ងៃល្ងាចដូចកម្មករដទៃ ''

   '' អូនដឹងរឿងបងពីបងថ្លៃអស់ហើយ ពេល នោះបងរងទុកលំបាកយូរណាស់ទម្រាំមកដល់សព្វថ្ងៃនេះ ហើយបងមកត្រូវលំបាកដោយសារ តែអូនទៀត អូនសុំទោសណា ''

   '' មិនមែនជាកំហុសអូនទេ គ្រប់យ៉ាងដែលកើតឡើងជាកំហុសរបស់បង បងល្ងង់ខ្លួនឯង បោះចោលដុំពេជ្ររើសដុំថ្មជំនួស តែក៏សមហើយ បងបានទទួលកម្មដែលបងធ្វើដាក់អូន តែចាប់ពីពេលនេះទៅ ជីវិតពួកយើងនិងមានតែសេចក្តីសុខរហូត ''

   '' បងលំបាកហើយ '' ជុងគុគ យកដៃអង្អែលផ្ទៃ មុខរបស់នាយទាំងបារម្ភនិងកើតក្តីអាណិត។

   '' បងមិនលំបាកទេ ពេលនឹកដល់អូន ទុក្ខវេទនាដែលធ្លាប់ជួបរលាយបាត់ទៅតាមខ្យល់ ពេលនេះបងនិងអូន មានកូនរបស់យើង ពួកយើងនិងរស់ នៅជុំគ្នាជារៀងរហូត បងស្រលាញ់អូន ប្រពន្ធសម្លាញ់!! ''

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now