ភាគទី11: ឈ្លោះប្រកែក

1.7K 98 1
                                        

   '' ត្រូវហើយ យើងទះឯងឲ្យឯងភ្ញាក់ខ្លួន ឯងគ្មានសិទ្ធិអីមកធ្វើបាបសង្សារយើងទេ ''

   '' តែអូនជាប្រពន្ធបង បងបែរជាកាន់ ជើងនាង ដែលនាងធ្វើបាបខ្លួនឯង បងកំពុងតែងប់ងល់នឹងនាងងើបក្បាលមិនរួចហើយ ហ្អឹកៗ ''

   '' ថេអូនថាកុំឈ្លោះគ្នាអី កំហុសមកពីអូនដោយខ្លួនឯង អូនសមតែទទួលបានបែបនេះហើយ '' អ៊ែលហ្វា ធ្វើទឹកមុខកម្សត់ ព្យាយាមសម្តែងឲ្យដូចការពិត។

   '' នាងស្រីល្បិចច្រើន '' ជុងគុគ សម្លឹងមើលមុខនាងដែលញញឹមនោះទាំងគ្រឺត គេក្តាប់ដៃយ៉ាងណែន មើលចុះនាងនៅញញឹមឌឺដងឲ្យគេទៀត។

   '' បងមិនរករឿងគេដោយសារអូន តែបើមានលើកក្រោយទៀត ឯងច្បាស់ជាត្រូវធ្ងន់ជាងនេះ ចន ជុងគុគ '' ថេយ៉ុង សម្លក់មុខរាងតូច រួចគ្រាហ៍សង្សាររបស់គេចូល ក្នុងបន្ទប់វិញ។

   អ៊ែលហ្វាងាកក្រោយមកញញឹមឌឺរាងតូចមិនឈប់ នេះគ្រាន់ជាលើកទីមួយទេ ថ្ងៃណាមួយគេនឹងឲ្យអាក្មេងនេះលែង លះជាមួយសង្សារនាងឲ្យបាន គ្រប់យ៉ាងដែលជារបស់ថេ ត្រូវតែក្លាយជារបស់នាងតែម្នាក់គត់។

   '' ហ្អឹកៗ ជឿតែនាងទៅកើត ហេតុអីមិនជឿខ្ញុំខ្លះ ល្ងង់ដូចក្របីឲ្យនាងបោកតាម ចិត្ត ថ្ងៃណាមួយនឹងរលាយដោយសារតែនាងនឹងហើយ '' គេដាក់ខ្លួនអង្គុយយំលើឥដ្ឋទាំងក្តីឈឺចាប់។

   នេះជាលើកទីមួយហើយដែលប្តីរបស់គេទះគេដោយសារតែចាញ់បោកល្បិចស្រី ចង្រៃនោះ (សុំទោស) រាល់ដងត្រឹមស្រែកគំហកឬស្រែកសម្លុត តែនេះហ៊ានប្រដៃប្រើជើងដាក់គេទៀត ស្រីម្នាក់នឹងអស្ចារ្យដល់ថ្នាក់ណា បានហ៊ានវាយគេដោយ សារតែនាងនោះ????

   '' ជុងគុគ!! ''
   '' បងថ្លៃ '' ឃើញជីនដើរចូលមក គេរត់ទៅឱបនាយមួយទំហឹង។

   '' កើតអី? អ្នកណាធ្វើបាបឯង?? ''
   '' គឺថេ! ថេគេវាយខ្ញុំ ហ្អឹកៗ ''
   '' វាហ៊ានធ្វើដាក់ឯងបែបនេះហេ៎ស? '' ជុងគុគ ងើយមុខងក់ក្បាលទាំងយំសស្រាក់

   '' ចូលក្នុងបន្ទប់ធ្វើការបងសិនទៅ ចាំនិយាយគ្នាត '' សុខជីន គ្រាហ៍ប្អូនថ្លៃដើរ ចូលទៅខាងក្នុងយឺតៗ មើលចុះដើរសឹង តែមិនចង់ទៅមុខ ប្រហែលជាឈឺ ចាប់ចង់កម្រើកដៃជើងមិនបានហើយមើល ទៅ។

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Où les histoires vivent. Découvrez maintenant