ភាគទី39: គ្រួសារធំ

1.6K 74 0
                                        

   មួយអាទិត្យក្រោយមក ថេយ៉ុងសម្រេចចិត្តឡើងមកសេអ៊ូលដើម្បីមកសុំទោសប៉ាម៉ាក់របស់ខ្លួន។ គេរស់នៅបែកគាត់រយះពេលបីឆ្នាំហើយ គួរតែដល់ពេលដែលដឹងកំហុសមកសារភាពដាក់គាត់ហើយ មិនគួរទុកឲ្យពួកគាត់នៅរស់គ្រាំចិត្តបារម្ភពីគេទៀតទេ។

   '' លោកប៉ាអ្នកម៉ាក់ ឲ្យកូនសុំទោសនូវកំហុសដែលកូនធ្វើខុស កូនជាកូនមិនល្អធ្វើឲ្យលោកទាំង ពីរខូចចិត្តដោយសារតែកូន កូនជាកូនអាក្រក់មិនស្តាប់ពាក្យទូន្មានរបស់លោកទាំងពីរ ធ្វើអ្វីតាមតែចិត្តឯង មើលរំលងក្តីបារម្ភនិងក្តីស្រលាញ់របស់ប៉ាម៉ាក់ ជឿងប់ងប់និងអ្នកដទៃភ្លេចគិតពីទឹកចិត្តរបស់ប៉ាម៉ាក់ ឲ្យកូនសុំទោសផងលោកប៉ាអ្នកម៉ាក់ '' ថេយ៉ុង ក្រាបក្បាលនិងឥដ្ឋលុតជង្គង់កុំការអភ័យទោសពីពួកគាត់។

   '' ងើបឡើងមកកូន កូនមិនបានខុសទេ ប៉ានិងម៉ាក់ក៏ខុសដូចគ្នា បំភ្លេចអតីតកាលចោលទៅកូន ពួកយើងរស់នៅជាមួយបច្ចុប្បន្ន គ្មានអ្នកណាម្នាក់ល្អឥតខ្ចោះទេ ដូច្នេះប៉ាម៉ាក់ព្រមអភ័យទោសឲ្យកូន '' លោកគីម ចាប់ស្មាកូនប្រុសឲ្យងើបឡើង។

   '' ម៉ាក់សប្បាយចិត្តណាស់ដែលកូនមិនអី កូនមកវិញដោយសុវត្ថិភាព អស់ទុកអស់ភ័យហើយណាកូនថេ '' អ្នកស្រីគីម ទាញកូនប្រុសយកមកឱបអង្អែលក្បាលថ្នមៗជាការលួងលោម។

   '' បាទម៉ាក់! '' ថេយ៉ុង ឱបតបគាត់វិញ ទឹកភ្នែកមួយដំណក់ស្រក់ចេញពីប្រឡង់ភ្នែក។ ស្មានមិន ដល់ថាគាត់មិនបានខឹង តែគាត់មានតែទទឹងរងចាំឲ្យគេត្រឡប់មកវិញ លើកនេះគេគ្មានថ្ងៃឲ្យប៉ាម៉ាក់របស់គេទឹកភ្នែកដោយសារតែគេទៀតទេ គេបានចាកចេញពីពួកគាត់អស់រយះពេលជាច្រើនឆ្នាំ លើកនេះគេនឹងនៅសងគុណពួកគាត់អស់មួយ ជីវិត លែងធ្វើឲ្យពួកគាត់ខូចចិត្តដោយសារតែគេម្តងទៀត។

   '' ថេយ៍គីចៅយាយ! មកយាយមកចៅ '' គាត់ប្រឡែងថេចេញពីការឱប ត្រដាងដៃរងចាំចៅប្អូនចូលមករក។

   '' មកលោកយាយមកកូន '' ថេយ៉ុង ហៅកូន ប្រុសខ្លួន ទើបអាល្អិតដើរមកអង្គុយលើភ្លៅយាយគេ។

   '' សឺតត! ខានជួបយូរហើយនឹកណាស់ចៅក្បាលខូចរបស់យាយ ''

   '' អូនក៏នឹកលោកយាយដែរ អូនចង់មកលេងលោកតាលោកយាយយូរហើយ តែម៉មមីរវល់ទើបមិនបានមក ''

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now