Episode : 31

2.5K 78 4
                                    

ពេលល្ងាច...

ដោយសារប្រុសកម្លោះមិនស្រួលខ្លួនទើបនាយពុំបាននាំភរិយា
ចេញទៅដើរលេងខាងក្រៅមើលទិដ្ឋភាពស្រស់ឆើតឆាយនៃ
ទីក្រុងឡូសអេនជេលេសនោះទេ បំណងជុងហ្គុកចង់នាំនាងតូចដើរស៊បភីង ញាំអាហារឆ្ងាញ់ៗតែរាង្គកាយហាក់ជាមិនសមប្រកប
ឡើយ នាយចង់អោយភរិយាគេងអោបខ្លួនតែប៉ុណ្ណោះទើបមិន
កលក៎ចង់រកក្អួតទៀតមិនយល់ថាមកពីហេតុអ្វីនោះទេ ចាប់តាំងពីព្រឹកមកទល់ពេលល្ងាចនេះ នាយក្អួតមិនដឹងជាប៉ុន្មានដងទៅហើយ ទោះយុនស៍អារទារជូនទៅមន្ទីពេទ្យក្តី ជុងហ្គុកបានត្រឹមតែបដិសេធមិនព្រមទៅដោយលើកហេតុផលថាខ្លួនមិនដែលធ្លាប់កើតជំងឺក្រពះពីមុនមកនោះទេ លក្ខណះឈឺនេះគឺរំអួយដាក់ភរិយាថែមទាំងទារញាំតែផ្លែឈើរដែលមានរស់ជាតិជូរអែមៗ ៖

[ អ្ហឹម...] ប្រុសកម្លោះគេងកើយភ្លៅភរិយា ដែលអ្នកទាំងពីស្ថិតនៅលើសាឡុងបន្ទប់ទទួលភ្ញៀវ ទាំងដែលមាត់ជុងហ្គុកកំពុងមមារញឹកទៅនិងការទំពារផ្លែស្ត្របឺរីយ៉ាងទំនងដូចជាឆ្ងាញពិសារ
អញ្ចឹង ទឹកមុខវិញប្តូរស្រស់ថ្លាជាងមុន ញញឹមសប្បាយចិត្តពេលបានញាំរបស់ដែលត្រូវចិត្ត មិនដូចព្រឹកមិញត្រូវលេបថ្មលេបគ្រោះនោះទេ ស្របពេលដៃកាន់ថេប្លែតលេងហ្គេមកំដរអារម្មណ៍
ទុកភារៈកិច្ចអោយភរិយាតូច បញ្ចុកផ្លែស្ត្របឺរី ញាំទំពារដូច
កូនក្មេងពីឆ្នាំ នាងតូចបញ្ចុកស្ទើរតែពុំចង់ទាន់ទៅហើយ ។

« បងឆ្អែតហើយ » ដៃមាំទម្លាក់ថេប្លែតចុះរួចងើយមុខឡើង
បង្វិលខ្លួនមកប្រាប់ភរិយាដោយសើចចេញធ្មេញទន្សាយ
ដាក់នាងថែមទៀត ។

« អស់ល្មម បងចង់ញាំទៀតក៍អូនអត់មានដែរ»
ដៃតូចដាក់ចានស្ត្របឺរីទៅម្ខាងប្តូរជាអង្អែលក្បាលគេ នាងញញឹមតបគេវិញពោរពេញដោយក្តីស្រលាញ់ គេគេងលើភ្លៅនាងញាំ
ស្ត្របឺរីអស់មួយចានធំ រហូតដល់នាងតូចទប់សំនើចក្រវីក្បាលហួសចិត្តនិងស្វាមីម្នាក់នេះណាស់ ទោះជាគេទារចង់ញាំទៀតក៍នាងមិនមានអោយដែរ នាងបានអោយសាន់ចេញទៅទិញពីផ្សាទំនើបមក៣ប្រអប់គេញាំតែមួយភ្លេតក៍អស់ពីចានទៅហើយ ឃើញថាថ្ងៃនេះស្វាមីនាងមិនព្រមញាំអារហារ ញាំបានតែផ្លែឈើនិងទឹកដោះគោចេកជាជំនួយតែប៉ុនណ្ណោះ ។

ស្រីឆ្នាស់កំពូលស្នេហ៍☘︎︎ Slow Update...Where stories live. Discover now