Episode :131

1.3K 77 5
                                    

ភាគបន្ថែមរបស់យើងណា:

ព្រឹកថ្ងៃថ្មី...

ទិដ្ឋភាពដ៏អស្ចារ្យមួយសម្រាប់ប្រទេសបារាំងនារដូវធ្លាក់ព្រិលបង្ហាញភាពស្រស់បំព្រង នាព្រឹកព្រលឹម ជាទេសភាព
មួយដ៏រ៉ូមែនទិច ដែលប្រជាជននៅប្រទេសបារាំងទាំងមូលសប្បាយរីករាយជាមួយរដូវកាលមួយនេះ ខុសប្លែកពីរាងក្រាស់ដែលគេងផ្កាប់មុខនៅនឹងពូក លើគ្រែប្រណិតឃីងសាយ ដៃម្ខាងអោបតុក្កតារបស់ភរិយាជាប់ ស្ថិតក្នុងស្ថានភាពអក្រាតកាយ គេកំពុង គេងលក់យ៉ាងស្គប់ស្គាល់តែម្នាក់ឯង រំពេចនោះម្រាមដៃតូចៗលូនរាវសន្សឹមៗចូលទៅក្នុងភួយ ៖

« ជុបៗ មរ័នីងឃីស ហាន់នី»បបូរមាត់ សុីជំពូរថើបប្រដេញពីស្លឹកត្រចៀកបន្តមកដល់ថ្ពាល់រលោងស្រិលរបស់ស្វាមី ថើបញីញក់ត្រដុសលេងដូចកូនក្មេង ឯដៃរបស់នាងរាវស្ទាបអង្អែល
សព្វសាច់កាយមាំ ហាប់ណែនរបស់គេ ឡើងទៅឱបពោបខ្លួនពីលើស្វាមីនាង។

« ហុឹម...បងរងារណាស់ ឱបបន្តិចមកប៊េប៊ី»ជុងហ្គុកបើកភ្នែកព្រិមៗម្ខាងទទួលយកថ្ងៃថ្មីគ្រហឹមជាសំឡេងចេញពីដើមករ
ទើបបង្វិលខ្លួន មកឱបក្រសោបកាយតូចច្រឡឹងរបស់ភរិយា។

« អ្ហឹម...បបូរមាត់ផ្អែម ក្រអូបប្រហើរ »រាងតូចត្រដរខ្លួនចេញពីការឱបរឹតស្វាមីប្តូរជាឡើងអង្គុយច្រគាវលើក្បាលពោះរបស់គេវិញម្តង ដៃតូចៗក្រសោបរង្វង់មុខស្វាមី ប៊ឺតជញ្ជក់បបូរមាត់គេថ្នមៗ ដោយបបូរមាត់ទន់ល្មើយរបស់នាង ងើបមុខបន្តិចលួចមើលមុខស្វាមី តែគេនៅស្ងៀមអោយនាងប៊ឺតជញ្ជក់តាមចិត្តដដែល ស្រីតូចញញឹមពេញចិត្តសប្បាយជាមួយនិងការប៊ឺតមាត់គេទាំងព្រឹក
មិនអស់ចិត្ត ក៏ប៊ឺតជញ្ជក់ខ្លាំងរុលអណ្តាតចូលកាន់តែជ្រៅ ស្ទើរដល់ក្រលើតជុងហ្គុក បំណងដាស់ស្វាមីអោយក្រោកឡើងតែគេ
វិញនៅគេងស្ងៀមៗ ញញឹមធ្វើមិនដឹងទៅវិញ បបូរមាត់ផ្អែម
ក្រអូបប្រហើររបស់ស្វាមីធ្វើអោយនាងមានអារម្មណ៍ល្អទាំង
ព្រឹក ។

«ហុឺស! មិនទាន់ដុសធ្មេញផងប៊ឺតមាត់គ្នាទៅហើយ
ប្តីសុំគេង១៥នាទីទៀតណាបាទ»នាងក្បាលខូចណាស់ដឹងថាគេដាស់មិនងាយភ្ញាក់ ទើបប្រើវិធីលួងលោមមកដាស់គេអោយក្រោកពីដំណេក តែសុំទោសផង ជុងហ្គុកព្រីម៉ារៀរអោយតែ
បានគេងគឺគេង ដាស់មិនចង់ក្រោកទេ សមនិងអាកាសធាតុត្រជាក់ៗបែបនេះទៀត អ្នកណាទៅចង់ក្រោក នាយកម្លោះញញឹមស្ងួតតបសម្តីជាមួយភរិយា ឯភ្នែកនៅបិទដដែល សុំថែមម៉ោងនាងគេង
បន្ត ។

ស្រីឆ្នាស់កំពូលស្នេហ៍☘︎︎ Slow Update...Where stories live. Discover now