Episode : 56

1.9K 86 11
                                    


ប្រុសកម្លោះចេញពីសាលប្រជុំមកវិញនាំរាង្គសង្ហាមានមន្តស្នេហ៍ដើរតម្រង់ទៅអសហ្វីសផ្ទាល់ខ្លួនវិញ ទៅរកម្ចាស់ចិត្តរបស់គេ នឹកណាស់ចង់អោបចង់ថើប ពេលនេះនាងតូចប្រហែលជាខឹងងរនិងនាយច្បាស់ណាស់ដែលទុកនាងអោយគេងក្នុងបន្ទប់សម្រាកតែម្នាក់ឯង នាយកម្លោះរុញទ្វាបន្ទប់ចូលមកខាងក្នុងបន្ទប់សម្រាក តែអ្វីដែលគួរអោយអស់សំណើចនោះគឺ ៖

« អុញ! ដ៍ម្លឹងផងសំណព្វចិត្ត សុំទោស សុំទោស បងខុសហើយថើបមួយមើល៍ » នាយកម្លោះបើកទ្វាចូលមក រ៉ូបដែលនាងតូចពាក់លើខ្លួនព្រឹកមិញ បានហោះមកចំកណ្តាលមុខខ្លួនតែម្តង អត់មិនបានអោយជុងហ្គុកភ្ញាក់ព្រឺតហើយរើសរ៉ូបនាងមកកាន់នៅនិងដៃស្របទឹកមុខញញឹមស្រស់រួចដើរទៅជិតគ្រែគេងមុននិងឡើងទៅអង្គុយជិតនាងតូចដែលក្រោកអង្គុយបត់ជើងលើពូកទឹកមុខស្អុយប៉ែរភ្នែកកំពុងសម្លក់គេជាប់មិនលែង ទាំងខ្លួនប្រាណមិនមានសម្លៀកបំពាក់បិទបាំងមានតែភួយទាញមកគ្របត្រឹមដើមទ្រូង នាយកម្លោះនាំមុខដ៍ស្រស់មានមន្តស្នេហ៍ យកចុងច្រមុះថើបចង្អូរស្មារថើរៗលួងលោមដោយពាក្យសម្តីផ្អែមល្ហែម ថែមទាំង
និយាយពាក្យសុំទោសទៅកាន់នាងជាច្រើនសារ។

« អត់ទេកុំមកប៉ះគេ កុំមកជិតគេ គេស្អប់ខ្លួនឯង ហុឹក!»
នាងតូចក្តោបភួយរួចកិលខ្លួនទៅក្រោយមិនចង់អោយលោកស្វាមីមកប៉ះសាច់នាងទេដោយសារនាងនៅខឹងនិងគេដែលស្រាប់តែក្រោកមកក៏មិនឃើញគេនៅជាមួយនាងអីបែបនេះហើយយធ្វើឯងមកលួងនាងតាមក្រោយស្ទាយដដែលៗឡើងនាងសាំនិងគេហើយ ទើបកាយតូចយកដៃរុញច្រានវង់ភក្រ័ស្វាមីចេញ ។

« មុននេះបងជាប់ប្រជុំជាមួយក្រុមហ៊ុននាំចូលគ្រាប់ពេជ្រ
ប្រភេទថ្មី ជុប...បងសុំទោស បងរៀបតែប្រាប់អូនហើយតែអូនគេលក់»កាន់តែកិលខ្លួនចេញអ្នកម្ខាងទៀតកាន់តែខិតចូលធ្វើអោយកាយតូចរបស់នាងអិបនិងក្បាលគ្រែហើយត្រូវបុរសជាស្វាមីយកដៃគ្រោងពីលើឃុំនាងជាប់មិនអោយនាងគេចចេញទៅណាបានឡើយ ទើបជុងហ្គុកលើកប្រអប់ដៃស្រលោនទន់ល្មើយមកប្រថាប់បូរមាត់ថើបលើដៃនាងដោយរៀបរាប់អោយនាងយល់ពីគេ ព្រោះគេមិនបានទុកចោលនោះទេ តែនាយមានប្រជុំពិតមែន អ្នកណាទៅហានទុកសំណព្វបេះដូងចោលនោះបើអារម្មណ៍ពេលគេចូលប្រជុំនៅនឹកតែនាងគ្រប់ដង្ហើមចេញចូលរហូត ។

ស្រីឆ្នាស់កំពូលស្នេហ៍☘︎︎ Slow Update...Where stories live. Discover now