Episode: 98

1.2K 65 4
                                    


ទម្រាំតែរៀបចំខ្លួនចាកចេញពីអូតែលបានមិនមែនជារឿង
ងាយស្រួលនោះទេចំពោះគូរស្នេហ៍មួយគូរនេះ ពួកគេនៅ
សាសងស្នេហាជាមួយគ្នាយ៉ាងផ្អែមល្ហែមក្នុងបន្ទប់ ប្រៀបដូចជាគូស្នេហ៍ដែលរស់នៅបែកគ្នាជាច្រើនខែឆ្នាំអញ្ចឹង ក្រោយពី
រៀបចំខ្លួនរួចរាល់ក៍ឈានចូលដល់ថេរៈវេលា១២ថ្ងៃត្រង់ៗទៅហើយ អ្នកទាំងពីសម្រេចចិត្តទៅញាំអាហារថ្ងៃត្រង់
នៅភោជនីយដ្ឋានល្បីឈ្មោះមួយកន្លែងនៃទីក្រុងរ៉ូមដែលមានមិត្តសម្លាញ់របស់ជុងហ្គុក គេរងចាំនៅទីនោះរួចជាស្រេច ។

ជុងហ្គុកបើកឡានមកដោយខ្លួនឯងពីព្រោះជំនិតទាំងពីជាប់រវល់និងកាដើរលេងមើលកាប្រកួតបាល់ហើយ ឡានបានសំចតខាងមុខ
ភោជនីយដ្ឋាន នាយគៀកចង្កេះភរិយាដើរសម្តៅចូលបន្ទប់វីអាយភី
ដោយមានកាគោរព្ធនិងទទួលស្វាគមន៍ពីបុគ្គលិកជនជាតិអុីតាលី
បុគ្គលិកបានជូនអ្នកទាំងពីមកដល់បន្ទប់កក់ញាំអាហារថ្ងៃត្រង់
លក្ខណៈប្រាយវេត រំពេចនោះពេលដែលបើកទ្វាចូលដល់
ខាងក្នុង ។

« អា៎វ ប្រុសក្មេងទេរបស់ម៉ាក់មីងទេតើ ហ្អីយ៉ា! គួអោយ
ស្រលាញ់ម្លេះទេ »បើកទ្វាចូលមកនាងតូចស្រាប់តែឃើញ
អាន់ដ្រេកកំពុងញាំបបអង្គុយលើភ្លៅម៉ាក់ៗរបស់គេ បើភ្នែកមូលក្រឡង់ នាងតូចចូលទៅចាប់ក្រញិចទាញថ្ពាល់ដែលសម្បូរ
ដោយសាច់របស់គេ យ៉ាងខ្នក់ខ្នាញ់ ។

« សួរស្តីម៉ាដាម »ជេនីរាក់ទាក់យុនស៍អារពេលឃើញ
នាងតូចនិងស្វាមីដើរចូលមក ។

« ចាស សួរស្តីអ្នកនាងជេនី អោយអាន់ដ្រេមកខ្ញុំមក »
នាងលរដែទៅទទួលក្មេងតូចមកអោបក្នុងរង្វង់ដៃ ទាំងមិនបាន
គិតដល់ស្វាមីដែលនៅក្បែឬរនោះ ។

« មារជ្រែក កុំមកសម្លឹងមុខអ៊ុំ ក្មេងឈ្លើយ»ពួកគេចូលអង្គុយកៅអី
ទទឹមគ្នាទល់មុខអេឡិចនិងភរិយាយរបស់គេ អាន់ដ្រេជាក្មេងគួរអោយស្រលាញ់ ក៍ងើបមុខឡើងសម្លឹងជុងហ្គុក តែត្រូវជុងហ្គុកបើកភ្នែកធំៗដាក់វិញ ហើយនាយងាកទៅសម្លក់មិត្តខ្លួនចំពោះមុខ។

« កើតស្អីរបស់ឯង អោយតែឃើញកូនយើងចង់តែរកវាយគ្នា
មើលតែសត្រូវស្នេហាអញ្ចឹង? »អេឡិចដែលកំពុងដួសស៊ុបដាក់
ក្នុងចានបម្រុងនិងញាំហើយតែឃើញមិត្តរបស់ខ្លួនកើតកាមិន
សុខចិត្តចង់តែឈ្លោះជាមួយក្មេងទៅរួចដែរ មិនសមសោះ ម្តងណាអោយតែបានជួបអាន់ដ្រេកូនខ្លួនជុងហ្គុកតែងតែបែបនេះរហូត។

ស្រីឆ្នាស់កំពូលស្នេហ៍☘︎︎ Slow Update...Where stories live. Discover now