Episode : 149

881 84 2
                                    


ជុងហ្គុកត្បិតថាជាបុរសប្រចណ្ឌ័ច្រើនក៏ពិតមែន តែគេចូលចិត្ត
ស្តាប់ហេតុផលចេញពីបបូរមាត់ភរិយាច្រើនជាង ត្រឹមក្លីបវីដីអូរខ្លីមួយបានថត ស្តែងពីសកម្មភាពស្និតស្នាល មើលមិនសូវច្បាស់
មិនអាចចាក់ទម្លុះបេះដូងរបស់គេបានឡើយ ភ្លាមនោះក្រោយមើលសកម្មភាព ចេញក្លីបវីដីអូខ្លីរយះពេលត្រឹម១វិនាទីរួចមក
ប្រុសកម្លោះ បានចុចខលទូរស័ព្ទទៅ ភរិយាមួយរំពេច ៖

« អាឡូ អូនសម្លាញ់ កំពុងធ្វើអីពៅមាស? »មានចិត្តប្រចណ្ឌ័ខឹងក្រោធ ខ្លះដែរតែនៅអាចទប់បាន ក្រោយបានខល
វីដីអូទៅភរិយានៅឯវីឡា ធម្មតាជុងហ្គុកបើនៅឃ្លាតកាយពីភរិយា មិនចូលចិត្តខលធម្មតាៗនោះទេ ព្រោះមិនបានមើលមុខភរិយាពេញៗភ្នែក នាយកម្លោះញញឹមស្រស់ក្រោយឃើញភរិយាឈរចម្អិនអាហារពេលយប់នៅផ្ទះបាយ ។

( អូនកំពុងចម្អិនស៊ុបគ្រឿសមុទ្រអោយបង មុននេះបងអេដាទៅផ្សាទិញគ្រឿងសមុទ្រមកស្រស់ៗល្អណាស់ អូនចង់ធ្វើស៊ុបប៉ូវកម្លាំងប្តីអូនបន្ថែម ហិហិ )ដៃតូចមមារញឹកកូរទឹកស៊ុបភ្លក់
ឱជារស់ស៊ុប នៅចំពោះមុខស្វាមី ដាក់បញ្ឈរទូរស័ព្ទចោលគ្រាន់តែនិយាយ ឆ្លើយឆ្លងសម្តីគ្នាទៅវិញ ទៅមក ។

« មិនគិតថាបងនិងដាក់ទោសអូនទេហ្អី? ប្តីហាមមិនអោយអូនធ្វើអ្វីទាំងអស់ ចូលផ្ទះបាយធ្វើម្ហូមក៏ដោយ បងចង់អោយអូនសម្រាកច្រើនជាង ត្រឹមគេងស្ងៀមៗ ប្តីបារម្មណ៍ពីសុខភាពអូន ប្រយត្ន័រលាកដៃណាស្រីតូច បងខ្លាចខូចសាច់សខ្ចីរបស់អូនណាស់
ចុះមុននេះអូនបានធ្វើអីខ្លះ ក្រៅពីចម្អិនស៊ុប?»ជុងហ្គុកសម្លឹង
លែបថប មើលកាយវិការភរិយា កំពុងចម្អិនម្ហូបនៅផ្ទះបាយ ពេលឃើញនាងសប្បាយចិត្ត សើចញញឹមនិងកិច្ចការនាងកំពុងតែ
ធ្វើ គេសប្បាយចិត្តទៅតាមនោះដែរ ប៉ុន្តែជុងហ្គុកតែងព្រួយ
បារម្មណ៍ចំពោះភរិយាគ្រប់ជំហាន ចេញចូល ជាពិសេស ពេលគេមិននៅជាមួយនាងតែម្តង ជាហេតុជុងហ្គុក ត្រូវសួរនាំនាង
ច្រើនបន្តិច ចុងប្រយោគជុងហ្គុកក៏បានធ្លោយធ្វើជាសួនាំ សកម្មភាពនាងពេញមួយល្ងាចនេះធ្វើអ្វីខ្លះ រួមទាំងប៉ុន្នាមានីមុន
នេះក្តី ។

ស្រីឆ្នាស់កំពូលស្នេហ៍☘︎︎ Slow Update...Where stories live. Discover now