៣ថ្ងៃបន្ទាប់...លោកព្រីម៉ារៀរកំពុងអង្គុយនៅបន្ទប់ទទួលភ្ញៀវក្រោយពេល
ត្រលប់មកពីរត់ហាត់ប្រាណនាព្រឹកព្រលឹមជាមួយលោកផាករួចមក គាត់ក៍បានទទួលទានអាហារពេលព្រឹករួចរាល់ផងដែរ
ពេលនេះគាត់អង្គុយពិសារកាហ្វេក្តៅៗអានកាសែតជាទម្លាប់ ។គ្រួរសារមួយនេះហាក់ប្រែជាស្ងប់ស្ងាត់មួយកម្រិតបើសិន
ជាកូនគាត់និងកូនប្រសារមិននៅផ្ទះទេនោះ គាត់នៅស្ងប់ស្ងាត់តែពីនាក់តាយាយប៉ុនណ្ណោះ តែក៍ជាសំណាងមួយរយះនេះ
កូនប្រសារគាត់នាងនៅផ្ទះហុចទឹកត្រជាក់ទឹកក្តៅច្របាច់ធ្វើ
សរសៃអោយគាត់ស្ទើររៀងរាល់ថ្ងៃ ។លោកព្រីម៉ារៀរអានកាសែតបណ្តើរងាកមើលកូនប្រសារស្រីគាត់
បណ្តើរដោយមិនដឹងថានាងកំពុងតែធ្វើអ្វីនោះទេនៅឯផ្ទះបាយ
គាត់ញញឹមរួចអានកាសែតបន្ត បានកូនប្រសារមួយរូបនាងជាកុលស្ត្រីមួយរូបដែលចេះបម្រើរផ្គាប់ចិត្តឳពុកម្តាយក្មេក ព្រៀបដូចឳពុកម្តាយបង្កើតរបស់នាងអញ្ចឹង ធ្វើអោយគាត់ដែលជាឳពុកក្មេកផ្តល់ក្តីស្រលាញ់អោយកូនប្រសារលើសកូនបង្កើតគាត់ទៅទៀត។ស្របគ្នានោះដែរនាងតូចកាន់ផើងជរ័តូចមកជាមួយនិងទឹកក្តៅ
ឧណ្ណៗដែលមានលាយផ្កាកុលាបស្រស់មកដាក់ក្បែរជើង
លោកព្រីម៉ារៀរបន្ទាប់មកនាងក៍បត់ជើងផ្ទាល់និងកំរាលព្រំរួចលើកជើងអ្នកមានគុណដាក់ត្រាំក្នុងទឹកដែលនាងបានអប់ជាមួយផ្ការួចជាស្រេច ដៃស្រលូនឈ្លីធ្វើសសៃតិចៗអោយលោកឳពុកក្មេក មួយរយះនេះ គាត់ត្អូញឈឺជើងឈឺសន្លាក់នាងបារម្មណ៍ពីគាត់ ណាស់ អាយុគាត់ក៍ឈានចូលវយ័ចំនាស់ នាងមានឈ្មោះជាកូនត្រូវមើលថែអ្នកមានគុណជារឿងធម្មតានោះទេ៕« កូនប៉ាឆ្លាតណាស់គួរអោយស្រលាញ់ថែមទៀត ប៉ុនហ្នឹង
បានហើយកូនប៉ា ប្រលាក់ដៃអស់ ខំធ្វើក្រចកបានស្អាតផងម៉ាក់
កូនមកឃើញ បន្ទោសប៉ាស្លាប់ហើយ កូនកំពុងមានពោះពង់ផង»
លោកព្រីម៉ារៀរមិនបានជំទាស់កូនទេ អោយនាងបំពេញនាទី
ជាកូនកតញ្ញូរ គាត់ដាក់បានដៃអង្អែលក្បាលនាងតូចថ្នមៗទាំង
លើកសរសើរពីភាពឆ្លាតវៃរបស់នាងដែលជួយសម្រួលសសៃ
ជូនគាត់ មួយសន្ទុះក្រោយមកទើបគាត់ប្រាប់ទៅនាងតូចបញ្ឈប់រាល់សកម្មភាពដែលនាងកំពុងធ្វើនេះ ដោយសារនាងមានផ្ទៃពោះបើអង្គុយផ្ទាល់និងព្រំបែបនេះយូអាចនិងស្ពឹកស្រពន់ជើង
ជាទម្លាប់នៃអាការៈរបស់ស្ត្រីមានផ្ទៃពោះដោយក្តីបារម្មណ៍ពីឳពុក។
YOU ARE READING
ស្រីឆ្នាស់កំពូលស្នេហ៍☘︎︎ Slow Update...
Romanceជុងហ្គុក-ព្រីម៉ារៀរ ♥︎ ផាក-យុនស៍អារ 🍁 ស្រីឆ្នាសប៉ះប្រុសកំពូលឌឺក្បាលខូច🍁 រឿងនេះមានពាក្យពេចន៍ មិនសមរម្យច្រើន