ឳពុកកូនសហសការរីករាយ ជាមួយគ្នាបានល្អណាស់
រៀបចំគម្រោងការ ឈុតឆាកសម្តែងល្ខោន ទាំងកណ្តាលយប់
អធ្រាត្រ ម៉ោង១:០០យប់ទៅហើយ ជុងហ្គុករៀបចំខ្លួនអោយកូនមានបិទសុីលីកូលបន្ថយកម្តៅ ដោះអាវគ្របកន្សែងសើមទុកត្រឹមប្រឡង់មុខតូចច្រមិច ដាមដោយទឹកភ្នែក បបូរមាត់ស្លេកៗ
នាទីបន្ទាប់ អ្នកជាឳពុកសារេ កាមេរ៉ា នៅចុងជើង ជុងហ្គុយផ្តល់សញ្ញាលើកដៃអូខេ អោយកូនប្រុស ចូលតួសម្តែងតែម្តង ៖( ម៉ាមីបាទ ប៊ំប៊ីនឹកម៉ាមី ប៊ំប៊ីនឹកទន់ៗ ប៊ំប៊ីឈឺ ដេតឌីយកកូនទៅពេទ្យព្រឹកមិញ ប៊ំប៊ីអួតខ្លាំងៗ ពេលប៊ំប៊ីឈឺស៊ូច ទឹកនោមអូនឡើងក្រហម ប៊ំប៊ីចង់ទៅកូរ៉េវិញ ហ្អឹកៗ បើម៉ាមីបានមើល
វីដីអូនេះ ប៊ំប៊ីប្រហែល ចូលមន្ទីពេទ្យ ទទួលការផ្តល់ឈាមពីដេតឌីម្តងទៀតហើយ ហ្អឹកៗ អូនខ្លាចៗ ណាម៉ាមី
អូនខ្លាយយួយៗណា ហ្អឹកៗ កូនស្រឡាញ់ម៉ាមី ជុបៗ) ប៊ំប៊ីស្ថិតក្នុងសភាពរៀបចំកាយដូចអ្នកជំងឺ ក្បាលមានបិទបន្ទះជែលបន្ថយកម្តៅ ចំណែកទឹកមុខវិញ ស្រពោនខ្សោះៗស្លេកស្លាំង ពេបមាត់ យំបង្ហូរទឹកភ្នែក សម្លឹងមើលទៅកាមេរ៉ារៀបរាប់ ទុក្ខលំបាកក្នុងខ្លួន ដែលកំពុងតែមាននៅពេលនេះ ថតជាក្លីបវីដីអូផ្ញើទៅម្តាយ នៅឯប្រទេសកូរ៉េ ដោយបានរួមសហការពីលោកប៉ាជាជំនួយការ រៀបចំឈុតឆាកពិសេសៗ ចូលតួរអោយកូនប្រុសសម្តែង ឃើញថាបានផលពិតមែន ជុងហ្គុកឈរមើល កាយវិការយំសោករបស់កូនអត់មិនបានអោយគេជាឳពុក រឹតទ្រូងចង់តែអស់សំណើច ក៏ប៉ុន្តែមិនហ៊ានសើចកូននោះទេ ដឹងថាកូនធ្វើគ្រប់យ៉ាង ដើម្បីអោយគ្រួសារជួបជុំគ្នាជាថ្មី ។«ដេតឌីចង់ស្ទះខ្យល់ មកមើលសម្មតិផលកូនចុះ លើសការរំពឹង
ទុកទៅទៀត តោះដល់ម៉ោងគេងល្មម កូនឆ្លាតរបស់
ដេតឌី ព្រឹកស្អែកយើងទៅកូរ៉េ ជួបម៉ាមី សឺតៗ»មុនសម្តែងគេ
បានបង្គាប់កូន ត្រឹមពាក្យតិចតួចប៉ុណ្ណោះ តែជុងប៊ីជាក្មេងឆ្លាតជាងការរំពឹងទុករបស់លោកប៉ា ពូកែចូលតួសម្តែ ដូចជាក្មេងកំពុងឈឺពិតៗអ៊ីចឹង ពេលបញ្ចប់ការថតរួច ជុងហ្គុកបានបញ្ជូនក្លីបវីដីអូរ
អោយយុនស៍អារបានឃើញ បញ្ជាក់ថាកូនប្រុសកំពុងឈឺ
ថែមទាំងនឹករលឹកដល់ម្តាយ ជាសញ្ញាក្មេងផ្តាច់ទឹកដោះដំបូង។
VOUS LISEZ
ស្រីឆ្នាស់កំពូលស្នេហ៍☘︎︎ Slow Update...
Roman d'amourជុងហ្គុក-ព្រីម៉ារៀរ ♥︎ ផាក-យុនស៍អារ 🍁 ស្រីឆ្នាសប៉ះប្រុសកំពូលឌឺក្បាលខូច🍁 រឿងនេះមានពាក្យពេចន៍ មិនសមរម្យច្រើន