ភាគ:20 ប្រពន្ធរបស់ម៉ាហ្វៀ💗💥

6.7K 500 48
                                    

  ត្រឡប់ទៅមុនពេលថេយ៉ុងបាត់ខ្លួន

" ថេថេហា៎ ឯងចង់ទិញអីទៀត"ជីមីន

" អត់ទេយើងទិញបានអស់ហើយ"ថេយ៉ុង ហើយទិញអីទៀតបើអង្គរក្សម្នាក់ៗកាន់របស់ពេញដៃនិងទិញនេះទិញសឹងតែអស់ខោអាវពីផ្សារទៅហើយ។

" ចឹងយើងត្រឡប់ទៅវិញទៅ"ជីមីន

" អឹម តោះ" « ដឹប »ថេយ៉ុង បែរខ្លួនប្រុងនិងដើរទៅហើយក៏មានបុរសម្នាកដើរមកបុកគេមួយទំហឹងធ្វើឲគេវិសនិងដួលទៅក៏បានប៊ីនរហ័សមកទប់ទាន់ឯងបុរសម្នាក់នោះឃើញមែននេះក៏រត់ទៅបាត់។

" ម្ចាស់តូច យ៉ាងមិចទៅហើយ"ប៊ីន សួរទាំងញ័រសារមុនចឹងម្ដងហើយឥឡូវចឹងទៀត។

" ថេយ៉ុង ឯងយ៉ាងមិចហើយ"ជីមីន សួរទាំងបារម្ភ។

" យើងមិនទេ អរគុណបងប៊ីនហើយ"ថេយ៉ុង តបជីមីនរួចទើបបែរមកអរគុណប៊ីន2ដងហើយបើកុំតែបានប៊ីនមកជួយទាន់ទេមិនដឹងជាយ៉ាងមិចនោះទេ។

" បាទមិនអីទេ " ប៊ីន

" ថេយ៉ុងអាវឯងប្រលាក់ហើយ"ជីមីន ឈរសុខៗគេក៏ប្រទះនិងអាវរបស់ថេយ៉ុងដែលវាប្រលាក់ការ៉េម។

" ចឹងឯងនិងបងប៊ីនចាំនៅនិងហើយយើងទៅបន្ទប់ទឹកសិន" ថេយ៉ុង និយាយហើយក៏ដើរទៅរកតែ2នាក់នោះនិយាយមិនទាន់។
ក្នុងបន្ទប់ទឹក៚

ថេយ៉ុងដែលកំពុងតែលាងសម្អាតអាវដែលប្រលាក់នោះសុខៗមនុស្សប្រុសដែលបុកគេមិញនេះដើរចូលមករកគេ ទើបគេដឹងថាមិនស្រួលបម្រុងនិងលើកទូរស័ព្ទតេទៅប៊ីនឲមកជួយទៅហើយបុរសម្នាក់នោះក៏មកកញ្ឆក់យកទៅគោះចោលបាត់ ឯថេយ៉ុងឃើញបែបនោះក៏ឱបពោះបម្រុងនិងរត់ទៅហើយបុរសម្នាក់ក៏យកស្អីមិនដឹងមកវ៉ៃក្បាលគេមុននិងយកកន្សែងដែលមានជាតិថ្នាំសន្លប់មកខ្ទប់ច្រមុះគេ។នៅពេលដែលឃើញថាថេយ៉ុងសន្លប់បាត់ហើយទើបគេដកកន្សែងចេញនិងបីគេយកចេញតាមទ្វារក្រោយដោយមានឡានមួយមកចាំទទួល។
ត្រឡប់មកឥឡូវវិញ៚
នៅក្នុងបន្ទប់មួយដែរមានរាងកាយថេយ៉ុងដែលអង្គុយលើកៅអីសន្លប់មិនទាន់ដឹងខ្លួននោះ ដៃជើងជាប់និងចំណងនិងមាត់បិទស្គុតជិតឈឹង។

" ហឹុម "បន្ទាប់ពីសន្លប់អស់ពេល1ម៉ោងហើយថេយ៉ុងក៏ក្រហឹមឡើងតិចៗព្យាយាមបើកភ្នែកយឺតៗសម្លឹងមើលទៅជុំវិញបន្ទប់នោះតែមិនឃើញមានអ្វីនោះទេវាគឺងងឹតភ្លឺតែកន្លែងគេអង្គុយតែប៉ុណ្ណោះ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now