ភាគ:35 « ចន ជុងវ៉ុន ចន ថេជុង ចន ជូយ៉ុន »

6.5K 430 32
                                    

« ក៏បាន នេះ នេះជា ជាកូនយើងហេស៎ » ជុងហ្គុក ដែលនិយាយជាមួយDoctor ក៏ឃើញអ្នកគ្រូពេទ្យ2នាក់រុញរទះទារកម្នាក់មួយមកទើបនាយសួរទាំងញ័រមាត់អារម្មណ៍ហាក់រំភើបពេកក្រៃ តែសុខៗក៏មានអ្នកគ្រូពេទ្យរុញរទះមកមួយទៀត ទើបធ្វើឲនាយជ្រួញចញ្ចើមឡើងទាំងមិនយល់ចុះទារកតូចមួយទៀតជាកូនអ្នកណាបើកូននាយមាន2ពីហ្នឹងក្រែងមិញនេះគេរុញតែថេយ៉ុងចូលទៅតែម្នាក់តើហីចុះក្មេងនេះមកពីណា?? ។

« ចុះ..ចុះក្មេងនេះ »ជុងហ្គុក លើកដៃចង្អុលទៅក្មេងតូចដែលគ្រូរពេទ្យរុញមកមិញនេះទាំងញ័រមាត់មុខក្មេងនេះស្រស់ស្អាតប្រហាក់ប្រហែលនិងថេយ៉ុងដែរឬក៏...។

« បាទ លោកម្ចាស់នេះក៏ជាកូនរបស់លោកម្ចាស់ដែរសរុបគឺ3 គឺខ្ញុំទើបតែពិនិត្យឃើញនៅប៉ុន្មាន2ខែបន្ទាប់ទើបខ្ញុំយករឿងនេះទៅជម្រាបម្ចាស់តូចទើបគាត់ហាមមិនឲជម្រាមលោកម្ចាស់នោះទេគឺចាំ Surpriseលោកម្ចាស់បាទ »លោកDoctor និយាយទាំងភ័យផងអីផងដែលហ៊ានលាក់បាំងរឿងនេះ។

« យើងយល់ថាថ្ងៃនេះជាថ្ងៃល្អយើងមិនធ្វើអីឯងទៅចុះ »ជុងហ្គុក ថាហើយក៏ដើរមករករទះកូនៗគេទាំងរលីងរលោងទឹកភ្នែកវិញ។

« អូ!!!កូនៗរបស់ប៉ាៗ ហឹុកៗ »ជុងហ្គុក ដោយទប់ទឹកភ្នែកមិនបានក៏យំចេញមកនេះគេរំភើបខ្លាំងណាស់ មិនស្មានថាខ្លួនអាចមានកូនភ្លោះបានមិនត្រឹមតែ2ទេគឺ3ឯណ្ណោះ។

« លោកម្ចាស់ គឺពួកយើងសុំយកអ្នកប្រុសតូចនិងអ្នកនាងតូចទៅបន្ទប់ទារកសម្អាតខ្លួនសិនចាស៎ »អ្នកគ្រូពេទ្យ និយាយាក៏រុញរទះទាំង3ចេញទៅដោយជុងហ្គុកសម្លឹងមើលទាំងទឹកភ្នែក ហើយមិនយូរប៉ន្មានគ្រូពេទ្យក៏រៀបចំបញ្ជូនថេយ៉ុងមកក្នុងបន្ទប់VIP ។ឯជុងហ្គុកវិញមិនបានចាប់ភ្លឹងនិងពាក្យសម្ដីរបស់អ្នកគ្រពេទ្យដែលហៅកូនខ្លួនឯងថាយ៉ាងមិចនោះទេ។

+ បន្ទប់VIP
ក្រាក  ទ្វារបានបើកឡើងដោយស្នាដៃជុងហ្គុកជំហ៊ានធ្ងន់ៗរបស់នាយចេះតែបន្តដើររហូតទៅដល់ប្រពន្ធដែលសន្លប់មិនទាន់ដឹងខ្លួននោះ។

« សឺត....ប្រពន្ធសម្លាញ់អូនអស្ចារ្យខ្លាំងណាស់ ហឹុក »ជុងហ្គុក អោនទៅថើបថ្ងាសថេយ៉ុងមួយដង្ហើមទាំងរំភើបមិនទាន់បាត់។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now