ភាគ:56 « រករឿងដាក់ខ្លួន »

5K 418 73
                                    

+ថ្ងៃបន្ទាប់

«សឺតប្រពន្ធសម្លាញ់ ក្រោកបានហើយ »ជុងហ្គុក អោនទៅថើបសាច់ថ្ពាល់ទន់ៗរបស់ប្រពន្ធមួយខ្សឺតទុកជាសិរីសួស្ដីនាពេលព្រឹកប្រលឹម ។

« ហឹុម..ជុង »ថេយ៉ុង ក្រហឹមបន្តិចមុននិងរុលខ្លួនមករកកាយមាំរបស់ប្ដី យកចុងច្រមុុះស្រួចរបស់ខ្លួនទៅត្រដុសលើចុងដោះប្ដីតិចៗបែបកុំឲនាយរំខានខ្លួន។

«បងប្រពន្ធបងខូចណាស់»ជុងហ្គុក សើចគ្រវីក្បាលនិងចរិកប្រពន្ធរួចទើបយកប្រអប់ដៃខ្លួនទៅចាប់ច្បិចចុងច្រមុះគេ ខូចម្ល៉េះទេកូនប្រាំមួយហើយតែចរិករបស់ប្រពន្ធនាយនៅតែដដែល។

« ហិហិ លោកប្ដី »ថេយ៉ុង ងើបមុខចេញពីប្រអប់ទ្រូងប្ដីសើចស្ញេញដាក់នាយ។

« តោះមុជទឹកចេញប្រពន្ធបង »ជុងហ្គុក ថាហើយក៏ក្រោកចុះពីលើគ្រែដោយមានត្រឹមកន្សែងបាំងផ្នែកខាងក្រោម។

« បីអូន »ថេយ៉ុង ងើបអង្គុយទាំងញីភ្នែកចុះឡើងៗធ្វើដូចជាកូនក្មេងទើបនិងក្រោកពីគេង មុននិងហុចដៃទៅអោយប្ដីចូលមកបីខ្លួន។ឯជុងហ្គុកក៏ញញឹមបន្តិចរួចទើបជ្រាតខ្លួនចូលទៅប្រឡោះដៃថេយ៉ុងចាប់ប្រអប់ដៃទន់ស្រលូនឲមកស្រាក.កនាយឲជាប់មុននិងលើកបីកាយអាក្រាតរបស់ប្រពន្ធចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនចេញ។

+ជាន់ខាងក្រោម ក្រលេកមកមើលនៅតុកអាហារនេះវិញពេលនេះកូនៗរបស់ថេហ្គុកបាននាំគ្នាមកអង្គុយកៅអីរៀងខ្លួនអស់ហើយរងចាំតែប៉ាធំនិងប៉ាតូចតែប៉ុណ្ណោះ។

« លោកប្រុសតូចលោកម្ចាស់ធំបានប្រាប់មកថាឲលោកប្រុសនិងអ្នកនាងតូចនាំគ្នាពិសារបាយមុនចោះ »អ្នកបម្រើ

« ហឹុម យើងដឹងហើយ »ជុងវ៉ុន មិនសួរនាំរកមូលហេតុនិងក៏ងក់ក្បាលបញ្ជាក់ថាខ្លួនដឹងហើយ ព្រោះគ្មានរឿងអីក្រៅពី...ដើម្បីយកអាច្រមក់ម្នាក់ទៀតនោះទេ។

« បងថេជុងស្រីម្នាក់ដែលបងនាំទៅក្នុង officeនោះជាអ្នកណា? »ថេហ្គូ ដែលអង្គុយក្បែរបងស្រីអាន់យ៉ាវ៉ាន់និងចោតជាសំណួរសួរទៅកាន់បងប្រុសដែលអង្គុយទល់មុខខ្លួន។ឯអ្នកគ្រប់គ្នាឮហើយក៏បែរមកសម្លឹងមើលថេជុងព្រៀត។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now