ភាគ:45« Surprise✨»

3.3K 327 32
                                    

+ពេលយប់ មកទល់និងពេលនេះជុងហ្គុកនាយសឹងតែទន់ជង្គង់ទៅហើយដោយសារតែគ្មានកម្លាំងទាំងកាយនិងចិត្តព្រោះមកដល់ពេលនេះគឺគ្មានដម្រុយអំពីរប្រពន្ធនិងកូនសូម្បីបន្តិចទោះនាយឲប៊ីនតាមស្វែងរកនិងបិទផ្លូវយ៉ាងមិចក៏នៅតែមិនឃើញ សូម្បីតែកាំមេរ៉ាសុវត្ថិភាពនៅក្នុងមន្ទីពេទ្យក៏ត្រូវបានកាត់ផ្ដាច់គ្រប់កន្លែងដែរ កាលនេះហើយដែលធ្វើឲនាយជ្រួលច្របល់មិនស្ទើនោះទេ បើសូម្បីតែទាក់ទងទៅយ៉ុនហ្គីនាយក៏ប្រាប់ថាមិនទទួលបានដំណឹងអ្វីដូចគ្នា ពេលនេះនាយធ្វើអ្វីមិនបានទើបត្រូវសម្រេចចិត្តមកភូមិគ្រឹះវិញទាំងមួម៉ៅក្ដៅក្រហាយ។

+ភូមិគ្រឹះចន
ងឺុត!!!!!!

« នេះក្នុងផ្ទះគ្មានមនុសទេហេស៎!!? »ជុងហ្គុក ស្រែកឡើងទាំងមួម៉ៅក្រោយសម្លឹងទៅមើលក្នុងភូមិគ្រឹះទាំងមូលគឺងងឹតឈឹងបាត់ទាំងអ្នកបម្រើទៅទៀតមនុស្សកំពុងតែមួម៉ៅរឿងរកប្រពន្ធកូនមិនឃើញផងឥឡូវមកដល់ផ្ទះមិនឃើញសូម្បីស្រមោលមនុស្ស។

« អា..ហ្អើយ!!អាប៊ីន!!!»ជុងហ្គុក នាយរឹតតែមួម៉ៅនៅពេលដែលបែរមកបម្រុងនិងរកប៊ីនតែក៏បាត់មនុស្សឈឹង។

« តើនេះវាកើតឆ្កួតស្អីហាស៎!!! អ្នកបម្រើទៅណាអស់ហើយ!!មិនឮយើងនិយាយទេឬ!!? អ្នកណា!!!!»ជុងហ្គុក នាយកម្រោលចូលភ្លាមៗ តែសុខៗក៏មានសម្រោលមនុសរត់កាត់នៅសាលកណ្ដាលផ្ទះទើបនាយស្រែកសួរខ្លាំងៗតាមអារម្មណ៍ដែលខឹងមុននិងដកកាំភ្លើងចេញពីចង្កេះមកកាន់និងដៃដើរទៅកន្លែងដែលមានស្រមោសរត់ឆ្លេឆ្លានោះយ៉ាងលឿន ចាំមើលតែនាយឃើញនាយនិងបាញ់ឲធ្លាយពោះវៀនតែម្ដង។

« ហេតុអីគ្មានមនុស្សបែបនេះ!!!យើងសួរថាជាអ្នកណា!!!!!»ម្ដងទៀងហើយនៅពេលដែលនាយមកឈរចំចំណុចកណ្ដាលផ្ទះហើយក៏បាត់ស្រមោលដែលរត់មិញនេះឈឹង ទើបនាយកាន់កាំភ្លើងរេចុះឡើងៗស្រែកសួរខ្លាំងៗទាំងក្ដៅក្រហាយមិនទំនេរគ្មានពេលលេងច្រើននោះទេ។

តែនៅសុខៗភ្លើងអំពូលក៏ភ្លឺឡើងមកពាសពេញក្នុងភូមិគ្រឹះទាំងមូលវាលោតពណ៍ចេញមកខុសៗគ្នាទាំងអស់មើលទៅគឺស្អាតខ្លាំង តែដោយសារពេលនេះបាត់ប្រពន្ធកូនទើបនាយមិនមានអារម្មណ៍ភ្ញាក់ផ្អើលហើយជុងហ្គុកអត់ឆ្ងល់មិនបានថាមានរឿងអីឲប្រាកដដែរ តែនាយក៏ត្រូវឈរគាំងនៅមួយកន្លែងក្រោយកែវភ្នែកសម្លឹងទៅចំថេយ៉ុងដែលឈរនៅចំពោះមុខខ្លួនក្នុងដៃមានកាន់នំCakeញញឹមមកនាយពព្រាយនៅមានកូនៗដែលឈរនៅអមសងខាងទៀតផង តើអាចទេដែលនាយយល់សុបិន្ត..?។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now