ភាគ:30 « ប្រពន្ធរបស់ម៉ាហ្វៀ👿🔥»

6.2K 445 25
                                    


ត្រឡប់ទៅពេលមុនបន្តិចនៅពេលដែរថេយ៉ុយដើរចុះទៅនោះឡារ៉ានាងក៏ចុះទៅមុននិងហៅថេយ៉ុងឲបែរមកនាងទើបនាយលើកដៃរុញគេមួយទំហឹង ទើបនាងរហ័សដើរចេញទៅបាត់ជៀសវាងមានគេចាប់អារម្មណ៍។( ចូលសាច់រឿងវិញ )។

" ប្រ..ប្រពន្ធយើងកូនយើង " ជុងហ្គុក នាយនិយាយទាំងញ័រមាត់ បេះដូងហាក់លែងដំណើរការបន្ត ដៃជើងចាប់ផ្តើមញីញ័រទឹកភ្នែកស្រក់ចុះមកមិនឈប់សោះ ។

" លោកម្ចាស់ខ្ញុំថាយើងប្រញាប់ទៅមើលម្ចាស់តូចទៅល្អទេ "ប៊ីន មើលទៅលោកម្ចាស់ដែលកំពុងតែញីញ័រហាក់តាំងអារម្មណ៍មិនបានសោះគេក៏និយាយឲនាយងើបមុខមកឡើងភ្លាមមុននិងលើកដៃដែលញីញ័រនោះមកវាសទឹកភ្នែកចេញ មុននិងក្រោកឈររត់ចេញទៅបាត់ដោយមិននិយាយអ្វីទាំងអស់គេកំពុងតែរត់ទៅរកម្ចាស់បេះដូងរបស់គេហើយ ហើយវាក៏ធ្វើឲបុគ្គលិកនាំគ្នាងើយឆ្ងល់និងនាយដែលរត់ចេញទៅនោះផងដែរ។

ងឺុត!!!!!!!!

" ប្រ..ប្រពន្ធយើងនៅឯណាហាស៎ " ជុងហ្គុក គ្រាន់តែឡានឈប់ភ្លាមនាយក៏រហ័សរត់ចុះមករកកូនចៅដែរឈរនៅខាងមុខនោះ ទាំងញីញ័រនៅពេលដែលនាយសម្លឹងទៅអាវគេសុទ្ធតែឈាម គេក៏អាចទាយដឹងថានោះជាឈាមរបស់ប្រពន្ធរបស់ខ្លួនភ្លាម ហើយវាក៏ធ្វើនាយរឹកតែបារម្ភថែមទៅមួយកំរឹតទៀតមុននិងស្រែកឡូឡាពេញមន្ទីរពេទ្យសួររកប្រពន្ធ។

" គឺ..គឺម្ចាស់តូចត្រូវលោកគ្រូពេទ្យបញ្ជូនទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ហើយទាន "កូនចៅនាយម្នាកក៏និយាយប្រាប់ទៅលោកម្ចាស់ខ្លួនមុននិងចង្អុលទៅបន្ទប់ ICU នៅខាងមុខនោះទាំងញ័រខ្លួនដោយសារតែលោកម្ចាស់ខ្លួនស្រែកគំហគខ្លាំងៗពេក នៅពេលដែលទទួលបានចម្លើយហើយជុងហ្គុក៏បង្វែរទិសដៅតម្រង់ទៅរកបន្ទប់ICUនោះបំណងនិងទៅមើលប្រពន្ធខ្លួនឯបេះដូងក៏ចាប់ផ្ដើមឈឺបន្ដិចម្ដងៗរាលពេលឈានជើងមួយជំហ៊ាន។

" លោកម្ចាស់កុំចូលទៅអី "ប៊ីន ឃើញបែបនេះក៏រហ័សដើរមកចាប់នាយជាប់មិនឲដើរទៅមុខបន្ត។

" លែង!!លែងយើង យើងទៅរកប្រពន្ធយើង!!!!"ជុងហ្គុក រើនិងស្រែកខ្លាំងៗនាយចង់ទៅរកប្រពន្ធខ្លួនហេតុអីមិនឲនាយទៅបែបនេះដឹងទេថាក្នុងទ្រូងនាយពេលនេះគឺឈឺខ្លាំងណាស់។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now