ភាគ:41« Appa!!!!! »

4.3K 404 52
                                    

+យប់ រយះដែលថេយ៉ុងបាត់ខ្លួនមកទល់និងពេលនេះគឺយប់បាត់ទៅនៅតែស្វែងរកដានឬទីន្លែងរបស់ពួកវាមិនឃើញដដែល ការដែលរកមិនឃើញរកមិនឃើញAppaនិងការព្រួយបារម្ភនេះហើយទើបវាកាន់តែដុតកំហឹងបងប្អូនទាំងបីឲឆេះក្ដៅក្នុងប្រអប់ទ្រូងជាខ្លាំងឡើងៗ។

+ភូមិគ្រឹះមីន

ងឺុត!!!!!!!!

« អ្នកប្រុសតូចអ្នកនាងតូចមករកអីដែរស្មើនេះទាន »អង្គរក្ស ក្រោយឃើញត្រកូលចនមកឈប់ឡើងត្រហឹងពេញភូមិគ្រឹះបែបនេះគេក៏ចេញមកសួរនាំបន្តិចព្រោះតែពេលនេះគឺយប់ទៅហើយ តែបងប្អូនទាំងបីបែរជាមកទីនេះតែ តែមុខពួកគេគួខ្លាចដូចម្ចាស់ធំយ៉ាងចឹង។

« យើងចង់ជួបអ៊ុំមីនឥឡូវនេះ »ជុងវ៉ុន ងើយមុខទៅនិយាយជាមួយគេទាំងមុខមាំទើបធ្វើឲគេរហ័សដកខ្លួនចេញមិនហ៊ាននៅក្បែរបន្ត។ក្រោយឃើញពួកគេឈប់បាំងផ្លូវហើយបងប្អូនទាំងបីក៏ដើរចូលទៅខាងក្នុងក៏ឃើញមានយ៉ុនមីននិងកូនៗអង្គុយនៅសាឡុងមើលទូរទស្សន៍នៅទីនោះ។

« អូ!!ជុងវ៉ុន ថេជុង ជូយ៉ុនមានការអីហេស៎ទើបមកទាំងយប់បែបនេះចុះឯងណាថេយ៉ុងនោះ? »ជីមីន គ្រាន់តែឃើញពួកគេក៏សួរយកតែម្ដងព្រោះយប់ហើយពួកគេមកធ្វើអីព្រោះធម្មតាពួកគេមិនដែលមកនោះទេ តែពេលសម្លឹងរកមើលថេយ៉ុងក៏មិនឃើញ។

« ខ្ញុំចង់និយាយជាមួយអីយ៉ុនហ្គី »ជុងវ៉ុន មិនតបនិយាយសំណួរជីមីនក៏បែរទៅនិយាយជាមួយយ៉ុនហ្គីវិញព្រោះពេលនេះពួកគ្មានពេលលេងសើចនោះទេ។ហើយចំណែករឿងដែលថេយ៉ុងបាត់ខ្លួនពួកគេមិនបានប្រាប់ជុងហ្គុកឬអ្នកណាឲដឹងនោះទេព្រោះយល់ថានិងអាចដោះស្រាយបានទើបមិនចង់ឲលោកប៉ាបារម្ភ។

« យ៉ុនអូនយកកូនទៅលើសិន »ជីមីន ឃើញទឹកមុខពួកគេទាំងបីដូចមិនស្រួលទើបបែរទៅប្រាប់ប្ដីទើបដឹងដៃកូនៗទៅលើបាត់ ចំណែកជីយ៉ុននិងលីយ៉ុនវិញដោយសារតែពួកគេឃើញទឹកមុខបងប្អូនភ្លោះទាំងបីដូចមិនស្រួលទើបនាំគ្នាស្ងាត់មាត់បែបនេះ។

« នាំគ្នាអង្គុយសិនមក »យ៉ុនហ្គី ថាហើយពួកគេក៏ដើរមកអង្គុយនៅសាឡុងតលមុខនោះ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now