ភាគ:57« ល្បែងលេងថ្មី »

4K 379 29
                                    

« គឺ.គឺខ្ញុំបានសើុបដឹងមកថាគឺជាអ្នកនាង ឆុង ជុងសីុវ៉ា កូនស្រីរបស់លោកឆុងទាន »គេរៀបរាប់ទាំងញ័រខ្លួន និងប្រាប់ទៅតាមអ្វីដែលគេបានសើុបដឹង។ឆុង ជុងសីុវ៉ា គឺជាកូនស្រីរបស់លោកឆុងជាសត្រូវធំបំផុតរបស់ជូយ៉ុន ដោយសារតែភាពច្រណែនឈ្នានីសរបស់នាងទៅលើជូយ៉ុនដែលទទួលបានក្ដីស្រលាញ់ពីលីយ៉ុនបានមិនមែនជានាង ទើបនាងកើតចិត្តខឹងស្អប់និងតាមបំផ្លាញ់ជូយ៉ុនគ្រប់ពេលតែរាល់លើកគឺជូយ៉ុននាងតែងអនុគ្រោះតែលើកនេះទំនិញនាងខូច ខាតលុយអស់រាប់លានដុល្លាមិនអាចលើកលែងបានទៀតឡើយ។

« នាងរករឿងដាក់ខ្លួនហើយ »ថេហ្គូ នាងក្ដាប់ប្រអប់ដៃស្រលូនខ្លាំងៗថ្នាក់មើលឃើញដល់សរសៃរកែវភ្នែករបស់បងប្អូនស្រីទាំងពីគឺសុទ្ធតែក្រហមឆ្អិនឆ្អៅ។

« នាងនិងយើងបានជួបគ្នាមិនខាន!!!! »ជូយ៉ុន ថាហើយក៏ដើរសម្ដៅទៅរកឡាន់បាត់ដោយមានប្អូនៗដើរតាមពីក្រោយ។

+ឃ្លាំងអាវុធ

« ទំនិញនៅឯណា!? »ជុងវ៉ុន ឈានជើងចុះពីលើឡានដើរសម្ដៅទៅរកហានហ្យុងដែលឈរចាំនៅខាងក្នុង ដោយមានថេជុងដើរតាមពីខាងក្រោយខណ:ឯកែវភ្នែករបស់ពួកគេក៏ប្រែមកជាក្រហមដុត សឹងតែដុតមនុស្សឆេះនិងភ្លើងកំហឹងម៉ាហ្វៀវ័យក្មេងនេះទៅហើយ។

« បាទគឺនៅខាងក្នុង »ហានហ្យុង និយាយហើយក៏ដើរនាំមុខនាយរហូតមកដល់កេះទំនិញ។

« គឺវាបានខូចខាតសឹងតែពាក់កណ្ដាលទៅហើយលោកប្រុស »ហានហ្យុង និយាយទាំងអោនមុខចុះព្រោះមានអារម្មណ៍ថាខុសដោយសារតែខ្លួនធ្វើការមិនបានល្អ។

« វាជាអ្នកណា!!! »ជុងវ៉ុន មិនស្ដីបន្ទោសតែក៏សួររកមុខអ្នកដែលបង្កហេតុឡើង។

« គឺលោកឆុង សុងវូ បាទ »ហានហ្យុង

ប្រាវ!!!!

« ពុទ្ធោអើយអាកម្ចាស់!!!!!ឯងនេះជាឆ្កែលបខាំពិតមែន!!! »គ្រាន់តែឮឈ្មោះគូរសត្រូវខ្លួនភ្លាមជុងវ៉ុននិងថេជុងក៏ស្រែកច្រឡោតនិងបាញ់កាំភ្លើងចោលមួយគ្រាប់ដើម្បីរំសាយអារម្មណ៍ខឹងសម្បារ។

« ទៅ!!! »ជុងវ៉ុន ថារួចក៏ដើរសម្ដៅទៅរកឡានដោយមានថេជុងនិងហានហ្យុងដើរតាមពីក្រោយកកិត។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now