ភាគ:48 « អរគុណលោកប្ដីសម្រាប់ថ្ងៃនេះ✨ »

4.1K 333 123
                                    

« សួស្តី »កំពុងតែសើចសប្បាយសុខៗសម្លេងមនុស្សស្រីម្នាក់ក៏បន្លឺឡើងទាក់ទាញចំណាប់អារម្មណ៍អ្នកគ្រប់គ្នាឲបែរទៅរកម្ចាស់សម្លេង។

« គឺ..នាង »ថេយ៉ុង ព្យាយាមសម្លឹងទៅមើលមនុស្សស្រីដែលឈរញញឹមនៅចំពោះមុខបន្តិចទើបគេអាចចាប់ភ្លឹកបានថាគឺជាមនុស្សតែមួយដែលនៅក្នុងរូបនោះ គ្រាន់តែនាងមិនបានស៊កសិចសីុដូចពេលមុននេះ។

« យ៉ា.!!ប្រពន្ធហ៎ាកុំចឹងអី »ជុងហ្គុក ស្រែកបន្តិចក្រោយឃើញប្រពន្ធដកខ្លួនចេញឆ្ងាយពីនាយ ។

« បងនិងនាង..»ថេយ៉ុង គេលើកដៃហាមមិនឲជុងហ្គុកចូលមកមុននិងសម្លឹងមុខនាយនិងស្រីម្នាក់នោះឆ្លាស់គ្នាឯអ្នកគ្រប់គ្នាវិញនាំគ្នាលេបទឹកមាត់ក្អឹកៗ។

« ទេៗ..នាងមានប្ដីហើយ មិនពាក់ព័ន្ធនិងបងទេប្រពន្ធសម្លាញ់»ជុងហ្គុក រហ័សក្រវីក្បាលប្រកែកយ៉ាងលឿនទើបស្ទុះទៅចាប់អោបប្រពន្ធ នាងមានប្ដីរួចហើយ នាយក៏មិនអាចក្បត់ប្រពន្ធក្បាលខូចរបស់នាយបានដែរ។បានបន្តិចក៏មានសម្លេងមនុស្សប្រុសម្នាក់ទៀតបន្លឺចេញមកដូចគ្នា។

« សួស្តីអ្នកទាំងអស់គ្នា អូននេះបងប្រាប់មិនស្ដាប់សោះបើប្រពន្ធជុងហ្គុកវ៉ៃបោចសក់អូនទៅគិតយ៉ាងមិច »គេនិយាយសួស្ដីទៅអ្នកគ្រប់គ្នា រួចទើបបែរមកថាអ្នកជាប្រពន្ធខ្លួនប្រាប់ថាមកជាមួយគ្នាព្រោះខ្លាចថាថេយ៉ុងអាចនិងខឹងរួចចាប់វ៉ៃនាង តែអ្នកជាប្រពន្ធនេះមានទៅស្ដាប់អី។

« ចុះបងថេយ៉ុងមានទាន់វ៉ៃអូនឯណា ហិហិ»យូរ៉ា មែនហើយមើលចុះថេយ៉ុមានទាន់វ៉ៃនាងឯណា ឮបែបនេះហូស៊ុកក៏ក្រវីក្បាលនិងចរិកប្រពន្ធបន្តិចដែរ។

« បងណែនាំឲអូនស្គាល់ណា នេះជាJung Hoseok បងប្អូនជីដូនមួយរបស់បងហើយនាងឈ្មោះMin Yoraជាប្អូនរបស់យ៉ុនហ្គីហើយក៏ជាប្រពន្ធរបស់បងហូស៊ុកផងដែរ »ជុងហ្គុក នាយប្រញាប់និយាយណែនាំប្រាប់ទៅប្រពន្ធយ៉ាងលឿនខ្លាចថាគេអាចនិងយល់ច្រឡំមកកាន់ខ្លួនទាន់។Jung Hoseok គឺជាបងប្អូនជីដូនមួយរបស់ជុងហ្គុក ហើយក៏ជាម៉ាហ្វៀ សាហាវឃោរឃៅម្នាក់ផងដែរ គេបានរៀបការជាមួយនិងប្អូនស្រីរបស់យ៉ុនហ្គីនិងបានទៅរស់LA ចំណែកឯសណ្ឋាគារផ្កាយ5 មួយនេះក៏ជារបស់គេរួមជាមួយប្រពន្ធផងដែរ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now