ភាគ:36 « កូនក្បាលខូច💗 »

6.3K 394 48
                                    

+ 1 សប្ដាហ៍ក្រោយមក

ក្រោយថេយ៉ុងសម្រាកនៅមន្ទីពេទ្យបានមួយសប្ដាហ៍ហើយថ្ងៃនេះក៏ដល់ថ្ងៃដែលគេអាចត្រឡប់ទៅភូមិគ្រឹះវិញផងដែរ ដំបូងគ្រូពេទ្យបានអនុញ្ញាតឲចេញតាំងពីថ្ងៃទី4ម្លេះតែដោយសារជុងហ្គុកនៅមិនទាន់ទុក្ខចិត្តនិងស្នាមវះកាត់ទើបនាយឲថេយ៉ុងនៅសម្រាករហូតមុខរបួលបានជាគ្រាន់បើសិន។ ក្នុងអំឡុងពេលមួយអាទិត្យវាពិតជាសប្បាយខ្លាំងណាស់សម្រាប់ពួគេទោះបីស្ថិតនៅក្នុងមន្ទីពេទ្យក៏ដោយ ខណះដែលគេងនៅមន្ទីពេទ្យជីមីននិងយ៉ុនហ្គីក៏បានមកសួរសុខទុក្ខពួកគេនិងកូនតូចៗនោះផងដែរ។ បើនិយាយពីកូនៗរបស់ពួកគេវិញគឺមិនសូវយំនោះទេហើយពួកគេគឺហាក់ចូលចិត្តជុងហ្គុកខ្លាំងណាស់រាល់ពេលដែលជុងហ្គុកលើកបីពួកគេឡើងគឺតែងតែធ្លោយស្នាមញញឹមចេញមករហូតជាពិសេសនោះគឺកូនប្រុសទាំង2និងឯង ឯកូនស្រីពៅវិញមហាសែនខូចយំរហូតបាត់មុខលោកប៉ាទាំង2គឺមិនបានដឹងតែយំតែម្ដង បើសិនជានាងឃើញថេយ៉ុងបាត់ជុងហ្គុកនាងនិងយំ តែបើនាងឃើញជុងហ្គុកបាត់ថេយ៉ុងនាងនិងយំហើយជម្រើសល្អគឺនៅជុំគ្នា។

« ប្រពន្ធសម្លាញ់អូនរួចឬនៅ »ជុងហ្គុក បីកូនប្រុសទាំង2នៅក្នុងដៃក៏សួរទៅប្រពន្ធដែលកំពុងនៅក្នុងបន្ទប់ទឹកផ្លាស់ខោអាវ ឯកូនស្រីវិញនៅគេងលើគ្រែបើកភ្នែកភ្លឹសៗសម្លឹងរកមើលប៉ាតូចព្រោះឃើញតែប៉ាធំ។

« អូ!!!ប្រពន្ធសម្លាញ់ហា៎ លឿនឡើងជូយ៉ុនយំឥឡូវហើយអូន »ជុងហ្គុក ដែលឈរបីកូនប្រុសទាំង2សងខាងក៏ងាកទៅស្រែកប្រាប់ប្រពន្ធយ៉ាងលឿនក្រោយឃើញទឹកមុខកូនស្រីហាក់មិនល្អសោះ។

« ង៉ា.../ អា៎កូនស្រីហា៎ប៉ាតូចនៅទីនេះហើយនោះប៉ាៗធំកូនណា »ជូយ៉ុនដែលបង្ហើរសម្លេងយំបានមួយម៉ាត់ក៏ស្ងាត់ទៅវិញក្រោយលោកប៉ាទាំងពីមកឈរជិតគ្នាឲនាងបានឃើញ ទើបនាងញញឹមទៅដាក់លោកប៉ាទៅពីតិចៗ។

« សឺត..ខូចម្លេះទេកូនស្រីរបស់Appa »ថេយ៉ុង លើកបីកូនស្រីថ្នមៗកូនអីទេសែនខូចបែបបម្រុងមិនឲមានអ្នកម្នាក់ទៅធ្វើការទេយ៉ាង។

« ខូចដូចអូនចឹងមែនទេ ជុងវ៉ុន ថេជុងកូនប៉ាៗ»ជុងហ្គុក និយាយហើយក៏អោនទៅនិយាយជាមួយកូនប្រុសតូចរបស់ខ្លួន 2នាក់បងប្អូននេះក៏មិនអន់ប៉ុន្មានដែរបើសិនជាគេឃើញជុងហ្គុកបីម្នាក់អត់ម្នាក់សាកមើលយំបែកមន្ទីពេទ្យឥឡូវហ្នឹង (នេះហើយពាក្យមិនសូវយំ យំតែម្ដងបែកមន្ទីពេទ្យ )។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now