ភាគ:03 « អំណាចស្នេហ៍💗🔥»

4.7K 381 16
                                    

" អ្នក..អ្នកអង្គម្ចាស់" នាងនិយាយទាំងញ័រមាត់នៅពេញឃើញទឹកមុខឃោឃៅរបស់នាយសម្លឹងមកនាងនោះ។

" ថេយ៉ុង " ជុងហ្គុក មិនបានចាប់អារម្មណ៍និងស្នំឯករបស់ខ្លួននោះទេគឺផ្ទុយទៅទ្រង់បែរជារត់ទៅមើលថេយ៉ុងមុននិងចាប់បីរគេឡើង។

" ហឹុកៗ..ពូៗអូនឈឺហឹុកៗ"ថេយ៉ុង យំសស្រាក់ក្នុងរង្វង់ដៃទ្រង់ដោយលើកដៃដែលមានដាច់រលាត់មុននេះបង្ហាញឲទ្រង់បានឃើញទៀតផង។

" ពូ ? " ស្នំវ៉ាសាណា និយាយតិចៗហាក់ភ្ញាក់និងសព្វនាមរបស់ថេយ៉ុងដែលហៅទៅកាន់អ្នកអង្គម្ចាស់។

" ស្នំវ៉ាសាណាយើងបញ្ជាទ្រង់ឲស្ថិតនៅតែក្នុងដំណាក់តែប៉ុណ្ណោះរួមទាំងស្នំចាងអីុផងដែរបើអ្នកណាល្មើសបញ្ជា យើងនិងឲទាហានយកពួកទ្រង់ដាក់ក្នុងគុកងងឹតភ្លាម ស្ដាប់បានទេ" ជុងហ្គុក និយាយដោយសម្លេងមាំលើសពីរាល់ដងធ្វើឲអ្នកស្ដាប់ព្រឺឆ្អឹងខ្នង ឯភ្នែកទ្រង់ក៏ឡើងក្រហមបន្ដិចដែរ។

" ព្រះពរអ្នកអង្គម្ចាស់ "ស្នំវ៉ាសាណា នាងមិនអាចប្រកែកបានមានតាមសម្របខ្លួនតាមតែប៉ុណ្ណោះដោយមិនភ្លេចលួចសម្លក់ក្មេងតូចដែរយំក្នុងរង្វង់ដៃអ្នកអង្គម្ចាស់មិនដាក់ភ្នែក។

ក្រោយទទួលបានពាក្យដែលខ្លួនចង់បានហើយជុងហ្គុកក៏ដើរចេញទៅបាត់ដោយនាំក្មេងតូចដែលយំងូវៗក្នុងដៃទៅជាមួយផងដែរ។

ដំណាក់ខាងកើត៚

" សឺត...ឈប់យំបានហើយ"ជុងហ្គុក ឱនមុខចុះមកថើបរង្វង់ភ្នែករបស់ថេយ៉ុងដែរយំមិនទាន់បាត់នោះ មិនថាទ្រង់លួងយ៉ាងមិចក៏មិនព្រមបាត់យំនោះដែរនៅនិយាយថាឈឺៗរហូតនិង។

" អូន អូនឈឺណា ហឹកៗ"ថេយ៉ុង បែបឈឺណាស់ហើយមើលចុះដាច់រលាត់ស្បែកតែបន្តិចសោះយំនោះយំ។

" អូ!!ឯណាយើងមើលបន្ដិចទៅមើល "ជុងហ្គុក ធ្វើជាភ្ញាក់ផ្អើលសុំមើលរបួសគេបន្ដិតដើម្បីលោងលោមគេ។

" នេះ ហឹុកៗ "ថេយ៉ុង ឮបែបនេះក៏ហុចដៃទៅឲទ្រង់យ៉ាងលឿនទាំងយំមិនបាត់។

" សឺត...បាត់ឈឺខ្លះទេ"ជុងហ្គុក លើកដៃដែលមានរបួសនោះមកថើបសើរៗមុននិងចោតសួរទៅគេ។

« អំណាចស្នេហ៍🔥»Where stories live. Discover now