ភាគ:13 « នាងចង់ជំទាស់? »

2.7K 251 29
                                    

+ថ្ងៃបន្ទាប់
ក្រោយពីសង្គ្រាមស្នេហ៍បានបញ្ចប់កាលពីយប់មិញរួចមក ពេលនេះពន្លឺព្រះអាទិត្យក៏រះចែងចាំងបំភ្លឺចាំងចូលមកពេញក្នុងដំណាក់។

« ហឹុសៗ »សម្លេងសើចក្នុងដើម.ករហឹុសរបស់អ្នកអង្គម្ចាស់ដែលកំពុងអង្គុយពិនិត្យមើលរាជកិច្ចខណ:ឯត្រចៀកក៏កំពុងតែផ្ទៀងស្ដាប់នៅពាក្យរអ៊ូរទាំរបស់ម្ចាស់ប្រុសខ្លួន។

« បើថេដឹងថា ថេឲលោកប្ដីធ្វើចឹងហើយ ថេឈឺដើរមិនរួចបែបនេះ ថេមិនឲលោកប្ដីធ្វើវានោះទេ ចាំមើលណាលើកក្រោយថេលែងឲប្ដីធ្វើចឹងហើយ ហឹុក...»ថេយ៉ុង គេងផ្កាប់មុខនិងពូករអ៊ូងូវៗដូចឃ្មុំចូលសម្បុក នឹកខឹងចិត្តនិងអ្នកអង្គម្ចាស់ដែលជាដើមហេតុធ្វើឲខ្លួនដើរមិនរួច បានត្រឹមតែគេង។

« លោកប្ដីចាំមើលណាថេយ៍លែងឲលោកប្ដីប៉ះអូនទៀតហើយ ហឹុស »ថេយ៉ុង គេនិយាយស្របនិងដៃក៏លើកទៅវាយពូកតិចៗ បណ្ដាញឲអ្នកអង្គម្ចាស់ដែលអង្គុយមើលជាយូរនោះសើចរលាក់ខ្លួនជាខ្លាំងដោយសារតែគេក្រោកមកក៏រអ៊ូយកតែម្ដង។

« លោកប្ដី... »ក្រោករអ៊ូចប់ថេយ៉ុងក៏ប្រឹងងើបអង្គុយទាំងពិបាក រួចទើបបែរទៅពេបមាត់អ្នកអង្គម្ចាស់។

« យ៉ាងមិច? »ជុងហ្គុក ឈប់សើចរួចទើបលើកចិញ្ចើមសួរទៅម្ចាស់ប្រុស។

« អូនឃ្លាន ហិហិ »ថេយ៉ុង លើកដៃមកអង្អែលពោះបញ្ជាក់ថាឃ្លានរួចទើបងើបទៅសើចស្ញេញដាក់ទ្រង់ ខណៈដែលអ្នកអង្គម្ចាស់កំពុងតែបោះជំហ៊ានមករកខ្លួន។

« រអ៊ូហត់ហើយ? »ជុងហ្គុក

« បាទ ហិហិ »ថេយ៉ុង សើចស្ញេញលឹបភ្នែកជិតឈឹង មែនហើយខ្លួនរអ៊ូរយូរហើយល្មមនិងឃ្លានហើយ។

« ហឹុស ចំមែន»ជុងហ្គុក ក្រវីក្បាលបន្តិចទើបលើកពររាងកាយកូនជ្រូករបស់ទ្រង់ចូលទៅដំណាក់សោយក្រយា។

+ដំណាក់ក្រយា

« រៀបចំក្រយាទៅម្ចាស់ប្រុសរបស់យើងទ្រង់ឃ្លានហើយ »ជុងហ្គុក មកដល់ក៏បញ្ជាទៅពួកភីលៀងឲរៀបចំក្រយា រួចទើបទ្រង់ដើមកអង្គុយនៅកៅអីដោយមានថេយ៉ុងអង្គុយលើភ្លៅសម្លឹងមើលទ្រង់ភ្លឹសៗ។

« អំណាចស្នេហ៍🔥»Where stories live. Discover now