ភាគ:11« នាងសាកសមនិងមុខដំណែងនេះ»

2.9K 266 23
                                    

« យើងមិនយល់ស្រប!! »ម្ចាស់ក្សត្រី ដែលអង្គុយស្ដាប់យ៉ាងស្ងៀមស្ងាត់ក៏ស្រែកឡើងភ្លាមៗទ្រង់មិនយល់ស្របដាច់ខាត មុននិងបាញ់ក្រសែរភ្នែកទៅសម្លឹងមើលថេវ៉ាដែលពុតជាខ្លាចចូលទៅពួនក្រោយម្ដាយទាំងដែលមិញនេះនាងនៅអង្គុយញញឹមញញែមនៅឡើយសោះ *មាយា។

« តែបុត្រអនុញ្ញាត ឲនាងធ្វើជាស្នំបុត្រម្នាក់ទៀត» ជុងវ៉ុន ដែលអង្គុយសម្លឹងមើលកាយវិកាថេវ៉ាអស់ចិត្តហើយទ្រង់ក៏និយាយឡើងធ្វើឲគ្រប់គ្នាបែរមកសម្លឹងទ្រង់ភ្លាមពិសេសគឺថេវ៉ាតែម្ដង។

« ជុងវ៉ុនបុត្រនិយាយអ្វី មានដឹងខ្លួនទេ »ម្ចាស់ក្សត្រី សង្កត់សម្លេងសួរទៅជុងវ៉ុន មានដឹងខ្លួនទេថាទ្រង់កំពុងនិយាយអ្វី។

« បុត្រដឹង មាតាកុំបារម្ភអីបុត្រចេះចាត់ចែងហើយ នាងមកតាមយើងមក »ជុងវ៉ុន ថារួចក៏ចេញទៅបាត់ដោយមិនភ្លេចហៅឲថេវ៉ាទៅតាមខ្លួននោះទេ ឯថេវ៉ាក៏បានតែត្រឹមទៅតាមទ្រង់ទាំងមិនចង់នាងចង់ក្លាយជាស្នំរបស់ជុងហ្គុកមិនមែនទ្រង់នោះទេ។

« ព្រះអង្គគឺ..»

« យើងថាអ្នកត្រឡប់ទៅវិញសិនចុះ រឿងនេះយើងនិងនិយាយជាមួយលោកគីមនៅថ្ងៃស្អែក »ស្ដេចចន មិនឲអ្នកស្រីគីមនិយាយទាន់ទ្រង់ក៏កាត់ដោយឲគាត់ត្រឡប់ទៅវិញសិនទ្រង់មានរឿងត្រូវដោះស្រាយជាមួយជុងវ៉ុនសិន។

« ចាស៎ ថ្វាយបង្គំលាព្រះពរ »អ្នកស្រីគីម ដោយមិនអាចធ្វើអ្វីបានគាត់ក៏ត្រឡប់ទៅវិញទាំងក្នុងចិត្តនឹកបារម្ភពីថេវ៉ាមិនស្ទើនោះទេ។

« ជុងហ្គុកបុត្រយកបុត្រប្រសារទៅសម្រាកចុះបិតានិងមាតាមានរឿងត្រូវដោះស្រាយបន្តិច »ស្ដេចចន

« តែបុត្រចង់នៅជាមួយបិតានិងមាតាដែរ »ថេយ៉ុង ដែលអង្គុយលើភ្លៅអង្គម្ចាស់ស្ងាត់មាត់ជាយូរក៏ព្រមនិយាយ ខ្លួនចង់នៅជាមួយពួកទ្រង់ទាំងពីរដែរ។

« បុត្រប្រសារស្ដាប់បង្គាប់មាតាណា »ម្ចាស់ក្សត្រី ទ្រង់ងើបចេញពីកៅអីសម្ដៅមករកបុត្រលើកដៃទៅអង្អែលសក់ក្បាលគេតិចៗ ទើបគេញញឹមដាក់ទ្រង់មុននិងងក់ក្បាល។

« បាទ ហិហិ»ថេយ៉ុង តបរួចទើបបែរខ្លួនមកអោប.កជុងហ្គុកនិងយកជើងគាប់ចង្កេះទ្រង់ជាប់។

« អំណាចស្នេហ៍🔥»Where stories live. Discover now