ភាគ:10« យើងមិនយល់ស្រប »

3.7K 281 50
                                    

ក្រោយពេលថើបក្រញិចក្មេងក្បាលខូចដែលមាននាមជាម្ចាស់ប្រុសហើយនោះ ពេលនេះក៏ថ្ងៃល្មមដល់ពេលដែលត្រូវសោយក្រយាផងដែរ។

« លោកប្ដីហា៎ អូនឃ្លាន...»ថេយ៉ុង ដែលស្ថិតក្នុងរង្វង់ដៃអ្នកអង្គម្ចាស់ក៏បន្លឺឡើងទាំងបូញមាត់ស្រួចៗដាក់ទ្រង់គេឃ្លានសឹងអីហើយតែលោកប្ដីនាគអោបមិនព្រមលែងសោះ។

« អត់ទេ ម្ចាស់ប្រុសសោយហើយក៏ផ្ទំបន្ទាប់ក៏សោយទៀតបន្តិចនិងក្លាយជាជ្រូកមិនខាងឡើយ »ជុងហ្គុក ទ្រង់និយាយក៏ត្រូវព្រោះតែគេញាុំគេងៗមិនព្រមធ្វើអីផងបន្តិចទៀតអាចក្លាយជាជ្រូកក៏ថាបានអូ..ទេគឺកូនជ្រូកទើបត្រូវ។

« ជ្រូកយ៉ាងមិចទៅលោកប្ដី ហើយវាសីុអូនទេ»ថេយ៉ុង ងើបមុខសម្លឹងទៅទ្រង់បើកភ្នែកភ្លឹសៗដាក់ទ្រង់ព្រោះតែមិនដឹងថាជ្រូកវាមានរូបរាងយ៉ាងមិចផង ឯជុងហ្គុកវិញក៏សើចហឹុសៗក្នុងដើម.កប្រហែលជាទ្រង់ច្រឡំទៅយកកូនក្មេងមកអភិសេកជាមួយមើលទៅ។

« មិនទេ មានតែអូនទេដែលសោយវានោះ »ឮបែបនេះថេយ៉ុងគេក៏បើកភ្នែកធំៗអូ...ហើយវាបិុនណាទៅខ្លួនញាុំវាពីពេលណា។

« វាធំទេ លោកប្ដី »ថេយ៉ុង ទប់ខ្លួនក្រោកមកអង្គុយលើក្បាលពោះរាបស្មើរបស់ទ្រង់វិញ។

« ក៏ធំ...ដែរណា ហឹុសៗ»ជុងហ្គុក និយាយបង្អូសសម្លេងឲដូចប្រាប់ថាធំតែក៏សើចឡើងពេលឃើញក្មេងក្បាលខូចគេពេបមាត់ពេប.ក។

« ហើយបើធំថេយ៍ញាុំយ៉ាងមិច រហែកមាត់ថេយ៍ ហឹុកៗ »មែនហើយបើធំយ៉ាងហ្នឹងគេញាុំយ៉ាងមិនរហែកមាត់ទេហេស៎។

« អា៎ៗ បងថាអូនដូចជាជ្រូកមិនមែនថាអូនញាុំជ្រូកទាំងមូលឯណា ឈប់យំបានហើយហឹុសៗ»ជុងហ្គុក សើចរហឹុសក្នុងដើម.កទ្រង់និយាយព្រាបធៀបគេនិងរូបរាងសត្វជ្រូកតែមើលក្មេងនេះទៅនិយាយបែកអូហូស្ទឹងរឿងញាុំជ្រូកវិញ គិតទៅនឹកឃើញតែរឿងញាុំ។

« អូនមិនដឹង អូនឃ្លានហៃហឹុកៗ»ថេយ៉ុង មិនខ្វល់ច្រើនគេក៏លោតអុកទៅលើពោះទ្រង់ចុះឡើងៗព្រោះទេនេះគេឃ្លានហើយ។

« បានៗ ឈប់លោតបានហើយ »ជុងហ្គុក បាច់ទប់ចង្កេះកុំឲគេលោតទៀតមើលចុះក្មេងនេះខូចដល់ហើយ។

« អំណាចស្នេហ៍🔥»Where stories live. Discover now