Coming soon...!

2.6K 270 55
                                    

ភាគខ្លីៗ

« ណ៎ែ នាងនៅធ្វើអី មិចមិនទៅធ្វើការរបស់នាងហាស៎!!!»ភីលៀង2 3នាក់កំពុងតែឈរស្រែកសម្លុតទៅថេវ៉ាដែរកំពុងអង្គុយលើឥដ្ឋលើខ្លួនពពេញទៅដោយស្នាមរបួស។

« យើង!!គឺ..គឺខ្ញុំមិនទៅបានទេ »ថេវ៉ា ដែលប្រុងស្រែកច្រឡោតដាក់ពួកភីលៀងក៏ប្ដូរមកអោនលំទោនវិញក្រោយនាងក្រលេងទៅឃើញអ្នកអង្គម្ចាស់ជុងវ៉ុន ជាមនុស្សតែមួយដែលតែងតែបញ្ជាឲទាហ៊ានវាយនាងនិងផ្ដៅ។

« ឬនាងចង់ត្រូវផ្ដៅទៀត!!!អ្នក អ្នកអង្គម្ចាស់ »ពួកភីលៀងនាំគ្នាអោនគោរពក្រោយឃើញអ្នកអង្គម្ចាស់យាងមកក្នុងរោងធ្វើក្រយាបែបនេះ។

« ពួកនាងចេញទៅ »ជុងវ៉ុន ថាហើយពួកភីលៀងក៏នាំគ្នាចេញទៅបាត់នៅសល់តែថេវ៉ាប៉ុណ្ណោះ។

« យ៉ាងមិចចង់ធ្វើស្នំរបស់ម្ចាស់ប្អូនយើងទៀតទេ »ជុងវ៉ុន ដាក់ខ្លួនអង្គុយចុះលើកដៃមកផ្ងារចង្ការរបស់នាងឡើង។

« ខ្ញុំ ខ្ញុំឈប់ហើយ ហឹុក.កុំធ្វើបាបខ្ញុំទៀតអីហឹុកៗ »ថេវ៉ា នាងក្រវីក្បាលប្រកែកយ៉ាងលឿននាងឈប់ហើយ គឺឈប់ប៉ងធ្វើជាស្នំទៀតហើយ។

« ហុឹសៗ ល្អណាស់ ត្រឡប់ទៅដំណាក់គីមវិញ2ថ្ងៃទៀតយើងនិងឲទាហានទៅទទួលនាង យកទៅនរគខាងលិច »ជុងវ៉ុន សើចយ៉ាងសមចិត្តនៅពេលដែលឮចម្លើយនាងបែបនេះ ទ្រង់ឲទាហ៊ានវាយនាងរាល់ដងក៏ព្រោះតែប្រច័ណ្ឌបើនាងមិនចចេះចង់ធ្វើស្នំជុងហ្គុកទេនាងក៏មិនត្រូវផ្ដៅនិងត្រូវគេធ្វើបាបដែរ។

« ចា.ចាស៎ ហឹុកៗ»ថេវ៉ា នាងមិនអាចប្រកែកបានក៏បានត្រឹមតែយល់ស្រប ជុងវ៉ុនក្រោយឃើញបែបនេះក៏លើកបីនាងទៅក្នុងដំណាក់ទ្រង់ដើម្បីលាបថ្នាំឲនាង ទ្រង់ធ្វើបែបនេះក៏ព្រោះចង់ឲនាងល្អនោះទេ ឃើញនាងឈឺទ្រង់ក៏ឈឺតែដើម្បីឲនាងកែរប្រែរទ្រង់សុខចិត្តធ្វើជាមនុស្សចិត្តដាច់។

+ដំណាក់ស្នំ

« ព្រះនាងគឺថ្នាំដែរព្រះនាងឲខ្ញុំម្ចាស់រកនោះគឺបានហើយព្រះពរ »ភីលៀង

« មែនហេស៎ ឯណា»វ៉ាសាណា មាននាមជាស្នំកំពុងអង្គុយនៅកំពុងទឹកក៏ស្រាប់តែញញឹមចុងមាត់ភ្លាមៗក្រោយឮបែបនេះ នាងរងបានចាំជាយូរបានមកដល់ហើយ ពេលនេះព្រះក៏នៅខាងនាងពិតមែន។ក្រោយពីទទួលថ្នាំមកពិនិត្យមើលហើយវ៉ាសាណានាងក៏ហុចទៅឲភីលៀងវិញ។

« អំណាចស្នេហ៍🔥»Where stories live. Discover now