ភាគ:09« អូនស្អប់លោកប្ដី »

4.2K 384 32
                                    

+ថ្ងៃបន្ទាប់
*ដំណាក់គីម

« អ្នកម៉ែ តើយើងធ្វើយ៉ាងមិចបន្តទៅបើពេលនេះអាថេយ៍វាក្លាយទៅជាម្ចាស់ប្រុសដំណែងសឹងធំជាងអ្នកអង្គម្ចាស់ទៅទៀតនោះ »ថេវ៉ា នាងនិយាយទាំងរសាប់េសល់មួយយប់ហើយដែលនាងគេងមិនលក់ ព្រោះភាពច្រណែនខឹងស្អប់របស់នាងទៅលើថេយ៉ុងវាកាន់តែមានខ្លាំងឡើងៗ។

« កូនចាំសិនកុំអាលខឹងអី ឲវាសើចសប្បាយសិនចុះមិនយូរទេអ្នកអង្គរម្ចាស់និងធុញនិងចរិកឆ្កួតឡប់របស់វាមិនខានទេ »អ្នកស្រីគីម

« ចាំៗ អ្នកម៉ែឲកូនចាំដល់ពេលណាទម្រាំអង្គម្ចាស់ធុញនិងវា កូននាគត្រូវគ្រាំទ្រូងស្លាប់ហើយ!!!»ថេវ៉ា នាងនិយាយស្រែកឮៗបែបមិនសុខចិត្ត។

« ចឹងកូនចង់ធ្វើយ៉ាងមិច »អ្នកស្រីគីម តើឲគាត់ធ្វើយ៉ាងមិចបើហ៊ានតែធ្វើអ្វីផ្ដេសផ្ដាស់តែបន្តិចជីវិតគាត់អាចនិងមិនដល់ស្អែកក៏ថាបាន ។

« កូនចង់ក្លាយជាព្រះជាយារបស់អ្នកអង្គម្ចាស់ អ្នកឲមកកូនបានទេ »អ្នកស្រីគីមគ្រាន់តែឮបែបនេះគាត់ក៏បើកភ្នែកធំឡើងតើធ្វើយ៉ាងមិចបើឥឡូវអ្នកអង្គមានម្ចាស់ប្រុសទៅហើយ ហើយបើឲកូនគាត់ទៅតើទ្រង់ព្រមទេ។

« មិនអាចទេ »

« ហេតុអី្វថាមិនអាច ក្រែងអ្នកម៉ែថាស្រលាញ់កូនហេស៎ហេតុអ្វីរឿងប៉ុណ្ណឹងធ្វើមិនបាន »ថេវ៉ា នាងស្រែកខ្លាំងៗទៅម្ដាយនៅពេលដែលខ្លួនចង់បានហើយគាត់មិនឲតាមបំណងបែបនេះ។

« ថេវ៉ាហា៎ មិនមែនបែបនេះនោះទេតែ កូនមិនអាចពិតមែនណា »អ្នកស្រីគីម ក៏ចូលមកអោបលួងលោមកូនស្រីសំណប់ខ្លួនកុំឲឆេវឆាវទៀត។

« បើមិនបានជាព្រះជាយា ចឹងអ្នកម៉ែធ្វើឲកូនក្លាយជាស្នំទៅ »ថេវ៉ា បើមិនបានជាព្រះជាយារបស់អ្នកអង្គម្ចាស់ចឹងជាស្នំក៏បានឲតែអាចទៅធ្វើបាបថេយ៉ុនបាននាងអស់ចិត្តហើយ។

« បានណាកូនស្រីម៉ែ ម៉ែនិងទៅនិយាយរឿងនេះជាមួយលោកពុកកូនណា »ថេវ៉ាដែលមួម៉ៅមិញនេះក៏ប្ដូរជាញញឹមយ៉ាងស្រល់តែស្នាមញញឹមរបស់នាងវាមិនមែនជាផលល្អនោះទេក្នុងពេលបន្តិចទៀតនេះ។

« អំណាចស្នេហ៍🔥»Where stories live. Discover now