ភាគ:26 «យើងខកព្រះទ័យនិងម្ចាស់អូនណាស់»

1K 152 26
                                    

ដំបូងថេយ៉ុង មិនមានគម្រោងថានិងចង់ចូលមករស់នៅក្នុងវាំងនោះទេ ព្រោះគេបានតាំងចិត្តថានិងរស់នៅផ្ទះលោកគីមក្នុងសភាពជាមនុស្សមិនដឹងខ្យល់ មិនដឹងទិសដឹងតំបន់ក្នុងគោលបំណងចង់ស្វែងរកការពិតពីការស្លាប់របស់អ្នកម៉ែរបស់គេ ប៉ុន្តែពេលមួយនោះគេពិតជាពិបាកនិងហាមឃាត់អារម្មណ៍ខ្លួនឯងមិនឲតាមទ្រង់ខ្លាំងណាស់ រង្វង់ដៃរបស់ទ្រង់ដែលជួយត្រកងកាយគេវាកក់ក្ដៅធ្វើឲបេះដូងរបស់គេចេះកើតចិត្តចង់បានរង្វង់ដៃមួយនេះដើម្បីទទួលបានភាពកក់ក្ដៅពីទ្រង់ នៅថ្ងៃដែលលោកពុកនិងម្ដាយចុងរបស់គេចូលវាំង មុនពេលត្រឡប់ទៅលំនៅឋានវិញលោកមន្រ្តីគីមក៏បានឆ្លៀតមកប្រាប់គេឲរស់នៅជាមនុស្សមិនដឹងខ្យល់អ្វីនៅទីនេះ ធ្វើជាក្មេងស្ដាប់បង្គាប់ ផ្គាប់ចិត្តអ្នកអង្គម្ចាស់ ព្រោះគាត់ដឹងថាទ្រង់ច្បាស់ជាអាចមើលថែរការពារគេពីប្រពន្ធចិត្តខ្មៅរបស់គាត់បាន ចំណែករឿងការស្លាប់របស់ម្ដាយគេ គាត់និងរកភស្តុតាងដើម្បីដាក់ទោសនាងដោយខ្លួនឯង។

ប៉ុន្តែក្រោយពេលចូលមកក្នុងវាំងនេះបានប៉ុន្មានខែមក ថេយ៉ុងក៏ដឹងថាគេមិនអាចរស់នៅធ្វើមនុស្សមិនដឹងអីឲអ្នកណាធ្វើបាបជិះជាន់ដូចពីមុនទេ តំណែងជាមនុស្សប្រុសគេនិងធ្វើឲសមនិងរបស់ដែលអ្នកអង្គម្ចាស់ប្រទាន ស្របនិងពេលនេះគេកំពុងនិងមានបុត្រទៀត គេរឹតតែមិនអាចទន់ខ្សោយ ហើយក៏ត្រូវតែប្រុងប្រយ័ត្នបន្ថែមទៀត។

គេដឹងថាកាលដែលគេមានបុត្រនេះមានមនុស្សមិនច្រើនទេដែរជួយអបអរ អញ្ចឹងហើយគេនិងមិនឲនរណាមកធ្វើបាបដំណក់ឈាមរាជវង្សមួយអង្គនេះបានទេ។

ថេយ៉ុងលើកចានយិនសិុនឡើងបន្តិច កែវភ្នែកភ្លឺសម្កឹងដៀងទៅភីលៀងរបស់ស្នំវ៉ាណាសា ដែលឈរមិនស្ងៀមប្រឹងផ្អៀងផ្អងខ្លួនតាមមើលមកទ្រង់ ឲទ្រង់ចាប់សង្កេតដឹងបានភ្លាមថា ក្នុងចាននេះមិនមែនជារបស់ពៅធម្មតាទេ បើទ្រង់ហ៊ានតែសោយច្បាស់ជាពៅរហូតដល់រលូតបុត្ររបស់ទ្រង់មិនខាន។

ប្រាវ!!!!

"អា្ហយ៎យ!!!!/ថេយ៍~"

មិិនប៉ុន្មានចានយិនសិុនក៏ស្រាប់តែហោះកាត់មុខអ្នកអង្គម្ចាស់និងភីលៀងគ្រប់គ្នាសម្ដៅទៅរកក្បាលរបស់ភីលៀងស្នំវ៉ាសាណា ឲនាងដួលផ្ងាក្រោយអុកគូទ ឯក្បាលក៏ចាប់ផ្ដើមជ្រាបឈាមរហាម ដែលទង្វើនេះឲអ្នកគ្រប់គ្នារួចទាំងអ្នកអង្គម្ចាស់ឃើញហើយភាំងមិនស្ទើរ។

« អំណាចស្នេហ៍🔥»Where stories live. Discover now