ភាគ:07« ម្ចាស់ប្រុស💗»

3.8K 325 34
                                    

+2ថ្ងៃក្រោយ ដូចដែលជុងហ្គុកបាននិយាយយ៉ាងចឹងថាពីរថ្ងៃក្រោយនិងមានពិធីរៀបអភិសេកកើតឡើងហើយវាក៏ពិតមែន នៅក្នុងរាជវាំងទាំងមូលមានការរៀបចំយ៉ាងល្អអស្ចារ្យធំបំផុត ឲសាកសមទៅនិងសព្វនាមជាអ្នកអង្គម្ចាស់ដ៏ខ្ពងខ្ពស់របស់ពួកគេហើយក្នុងការរៀបចំរាជវាំងទាំងមូលនេះក៏មានការចូលរួមពីប្រជារាស្រ្តផងដែរព្រោះពួកគេចូលមកសុំដោយស្មគ្រចិត្តក្នុងការជួយ ហើយជុងហ្គុកក៏មិនបានជំទាល់ផងដែរ ។ ចំណែកឯថេយ៉ុងវិញគឺត្រូវលោកគីមនាំទៅដំណាក់វិញសិនរងចាំឲគ្រែស្នែងរបស់រាជវាំងមកទទួល បើនិយាយពីម្ដាយកូនពីរនាក់នោះវិញគឺមិនហ៊ានធ្វើអ្វីនោះទេព្រោះកាលពីម្សិលមិញពួកគេត្រូវអ្នកម្ចាស់ដ៏ខ្ពង់ខ្ពស់គំរាមថាបើហ៊ានតែធ្វើអ្វីឲខូចដល់ពិធីរៀបអភិសេកតែបន្តិចពួកគេនិងដឹងថារនកមានរូបរៀងយ៉ាងមិចមិនខាងទើបពួកគេមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាស់ទាំងដែលក្នុងចិត្តម្នាក់ៗមិនដឹងជាក្ដៅយ៉ាងណានោះទេ។ ឯបិតា មាតានិងម្ចាស់បងរបស់ទ្រង់ក៏បានមកចូលរួមផងដែរតែពេលដំបូងពួកទ្រង់មិនចូលចិត្តថេយ៉ុងនោះទេព្រោះទទួលបានការនិយាយចាក់រុកពីថេវ៉ានិងអ្នកស្រីគីម តែអ្នកណាទៅដឹងគ្រាន់តែពួកទ្រង់បានឃើញថេយ៉ុងភ្លាមក៏ហាក់មានអារម្មណ៍ថាស្រលាញ់ចូលចិត្តថេយ៉ុងជាខ្លាំង ហើយរឹតតែស្រលាញ់នៅពេលដែលពួកទ្រង់ឃើញចរិកគួរស្រលាញ់របស់គេសមហើយដែលបុត្រគាត់សព្វព្រះទ័យនិងគេបែបនេះ។

+ដំណាក់គីម

« ថេយ៉ុងរួចរាល់ឬនៅនិងកូន»លោកគីម ចូលមកសួរកូនប្រុសដែរធ្វើភ្នែកឡេងឡង់នៅមុខកញ្ចក់នោះតែមើលទៅកូនគាត់ថ្ងៃនេះស្រស់ស្អាតបំផុតសមនិងដំណែងជាម្ចាស់ប្រុសខ្លាំងណាស់។

« កូនរួចហៃលោកពុក ថេយ៍ស្អាតទេហិហិ »ថេយ៉ុង បែបនេះសើចស្ញេញដាក់ឪពុកខ្លួនព្រោះតាំងពីតែងខ្លួនរួចរាល់មានភីលៀងសរសើរខ្លួនមិនដាច់ពីមាត់សោះ។

« បាទ កូនពុកគឺស្អាតបំផុតហើយ »លោកគីម ដើរមកអង្អែលក្បាលកូនប្រុសតិចៗប្រកបដោយក្ដីស្រលាញ់។

« ហិហិ លោកពុកចុះពេលណាលោកប្ដីមកយកកូនទៅវិញកូននឹកលោកប្ដីខ្លាំងណាស់ »ថេយ៉ុង សើចសុខៗក៏មានអារម្មណ៍ថានឹកលោកប្ដីភ្លាមព្រោះមិនបាននៅក្បែរគ្នា1ថ្ងៃហើយ។

« អំណាចស្នេហ៍🔥»Where stories live. Discover now