ភាគ:28 « កូន💗»

6.2K 444 20
                                    

រយៈពេលមួយអាទិត្យដែលឡារ៉ានាងចាប់ផ្ដើមសប្បាយចិត្តនិងការជោគជ័យរបស់នាងហើយវាក៏ជារយ:ពេលតែមួយដែលជុងហ្គុកនិងថេយ៉ុងតាមដានសកម្មភាពរបស់នាងផងដែរ។

" ប្រពន្ធសម្លាញ់ហា៎ មើលទៅនាងដូចជាសប្បាយអរហួសកំរិតមកច្រើនពេកហើយ" ជុងហ្គុកគេនិយាយស្របនិងដៃកំពុងតែអង្អែលលើពោះរបស់ប្រពន្ធលេងខណ:ដែលថេយ៉ុងកំពុងតែញាុំStrawberryរបស់យ៉ាងជក់ចិត្តនោះ។

" ពិតមែនហើយលោកប្ដីយើងគួរតែចាប់ផ្ដើមផែនការបន្ទាប់ហើយ" ថេយ៉ុង ដកមុខចេញពីStrawberryមកតបជាមួយវិញទាំងញញឹម។

" អូននិយាយមក "ជុងហ្គុក គេមិនចេញគំនិតនោះទេគេចាំតែប្រពន្ធឲយោបល់ប៉ុណ្ណោះចំណែកឯរឿងដាក់ទោសនាងគឺគេជាអ្នកធ្វើដោយផ្ទាល់។

" ឲម្ចាស់ភាគហ៊ុនទាំងអស់ដែលនៅក្នុងនេះដកខ្លួនចេញមកវិញមកលោកប្ដី " ថេយ៉ុង គេនិយាយទាំងញញឹមដាក់អ្នកជាប្ដីឯជុងហ្គុកឃើញបែបនេះក៏អោនទៅថើបថ្ពាល់ប្រពន្ធខ្សឺតៗទាំងគ្រឺតខ្នាញ់ ។

" សឺត...ប្រពន្ធបងហា៎ បងពិតជាស្រលាញ់អូនខ្លាំងណាស់ដឹងទេ" ជុងហ្គុក ថើបសង្កត់ទៅលើថ្ពាល់ប្រពន្ធមួយដង្ហើមទើបដកមកវិញនិយាយប្រាប់ទៅកាន់ប្រពន្ធ រាល់ថ្ងៃនេះលង់និងកូនជ្រូកនេះងើបក្បាលលែងរួចហើយ។

" អូនក៏ស្រលាញ់បងដែរលោកប្ដីហិហិ " ថេយ៉ុង តបទៅប្ដីស្របនិងដៃលើកទៅអង្អែលមុខប្ដីថ្នមៗសម្លឹងមើលកែវភ្នែកគ្នាទៅវិញទៅមកបញ្ជាក់ពីក្ដីស្រលាញ់ចេញមករាងខ្លួនតាមរយ:កែវភ្នែកភ្លឺថ្លារបស់ខ្លួន។

" អឹម..." ក្រោយសម្លឹងគ្នាបានបន្ដិចហើយជុងហ្គុកក៏អោនមុខចុះមកថើបត្រង់បបូរមាត់ដូចក្មេងនោះថ្មមៗទើបថេយ៉ុងគេព្រមបើកមាត់ទទួលស្វាគមន៍ឲអណ្ដាតរបស់ប្ដីមកប្រឡែងជាមួយខ្លួន។

________

" អ្នក..អ្នក...អ្នកនាងមានរឿងធំហើយ" សម្លេងមនុស្សស្រីម្នាក់រត់ចូលមកទាំងត្រហេបត្រហបមកប្រាប់ចៅហ្វាយខ្លួនអំពីរឿងអ្វីម្យ៉ាង។

" ហើុយ មានរឿងស្អីឯង!!!" ឡារ៉ា ដែលកំពុងតែអង្គុយចុចទូរស័ព្ទក៏ងើបមុខឡើងមកនិយាយជាមួយលេខាខ្លួនទាំងធុនទ្រាំ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now