ភាគ:38 « ត្រកូលម៉ាហ្វៀ »

6.2K 583 50
                                    

« ជូយ៉ុន »ជុងវ៉ុន និងថេជុងក៏ងាកទៅប្អូនស្រីដែលនៅអង្គុយនៅនិងដីនោះ។ហើយភ្លាមៗនាងក៏ក្រោកឡើងបំបោះដីចេញពីសំពត់ធ្វើមិនដឹង ក្រោយនឹកឃើញពាក្យដែលប៉ាធំនិងប៉ាតូចតែងតែប្រដៅខ្លួន ទើបបងប្អូនទាំងបីមើលមុខគ្នាមុននិងសម្លឹងទៅក្មេងប្រុសមិញនេះវិញទាំងញញឹមចុងមាត់។

« ពួកឯងញញឹមស្អីហាស៎ ពួកឯងមិនស្គាល់បងធំនៅសាលនេះទេហេស៎បានជាមិនគោរពគាត់បែបនេះ »ភ្លាមៗក្មុងម្នាក់ដែលនៅក្រោយនោះក៏ចេញមុខមកនិយាយប្រាប់អំពីអំណាចរបស់បងធំខ្លួន។

« ហឹុសៗ បងធំ គោរពហេស៎ ហាស៎ហា »គ្រាន់តែឮបែបនេះបងប្អូនភ្លោះទាំងបីក៏សើចមកព្រមគ្នា ខ្លាំងៗ wowសាលានេះអីក៏គួរឲចាប់អារម្មណ៍ខ្លាំងម្លេះ។

« ពួកឯងសើចស្អីមិចមិនឆាប់អោនគោរពយើងភ្លាមទៅហាស៎!!! »នៅពេលដែលឃើញបងប្អូនទាំងបីគិតតែពីសើចធ្វើឲបងធំក្នុងសាលាមានការខឹងនិងពួកគេជាខ្លាំង។

« បានហើយយើងគ្មានពេលលេងច្រើននោះទេសំទោសប្អូនស្រីយើងឆាប់ឡើង » ជុងវ៉ុន ទឹកមុខសើចមិញនេះក៏ផ្លាស់ប្ដូរមកមាំក្នុងមួយរំពិចខណ:ដែថេជុង និងជូយ៉ុនក៏ដូចគ្នាបើមិនបានអ្វីដែលខ្លួនចង់បានពួកគេមិនទៅណាដាច់ខាត់។

« យើងមិនសំទោស ប្រហែលឪម៉ែឯងមិនដែលប្រដៅកូនៗឲ...ដឹប!!!ព្រូស!!!អូយ...»ក្មេងដែលជាបងធំនោះនិយាយមិនទាន់ចប់ផងក៏ត្រូវទទួលកម្លាំងជើងពីជុងវ៉ុននិងថេជុងមួយទំហឹងធ្វើឲគេទប់ជំហរមិនជាប់ក៏ដួលទៅលើដី។

ឯសកម្មភាពនេះក៏មានសិស្សជាច្រើនបានឃើញអ្នកខ្លះក៏និយាយខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយឯខ្លះទៀតវិញក៏លើកទូរស័ព្ទមកថត កុំចិត្តក៏នឹកឆ្ងល់និងបងប្អូនភ្លោះបីអ្នកនេះដែរដែលហ៊ានត.ទល់ជាមួយកូននាយកសាលា។មិនបាច់ឆ្ងល់ថាហេតុអីពួកគេមិនស្គាល់ថេជុង ជុងវ៉ុននិងជូយ៉ុនដោយសារជុងហ្គុកមិនដែលឲអ្នកសារព័ត៌មានចាប់យកឬផុសរូបរបស់កូនខ្លួននៅក្នុងបណ្ដាញសង្គមនោះទេ។

« អូយ!!!ឯងអា..ដឹបៗ!!!» ជុងវ៉ុននិងថេជុងមិនឲក្មេងនោះនិយាយទាន់ពួកគេក៏លើកជើងទៅធាក់កណ្ដាលមុខក្មេងនោះឲចេញឈាមតាមច្រមុះមកភ្លាមៗ។ចំណែកឯប៉ាក់ពួកគេមិញនេះក៏មិនហ៊ានចូលមកជួយនោះទេ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now