ភាគ:42« ប៉ាប្រគល់នាងឲកូន »

5.5K 506 96
                                    


« នា.នាង នាងធ្វើស្អី..កុំកុំធ្វើអីកូនយើ..ផាំងៗ!!!អក៎..ក.កូន»ថេយ៉ុង ក្រោយឃើញនាងយកកាំភ្លើងមកភ្ជុងលើពោះដែលកំពុងតែមានទារកតូចលូតលាស់នោះវាកាន់តែធ្វើគេភ័យ តែមិនបានប៉ុន្មានផងសម្លេងកាំភ្លើងក៏បន្លឺចេញមក ស្របនិងបងប្អូនភ្លោះប្រុសទាំងពីររត់មកចំពេលដល់ល្មម។ហើយសម្លេងពីរគ្រាន់អម្បិញមិញនេះគឺបាញ់ដំណាល់គ្នារវាងមីរ៉ានិងជូយ៉ុន។

« អូយ!!!»មីរ៉ា នាងថ្អូញឡើងក្រោយមានគ្រាប់កាំភ្លើងបាញ់ទម្លោះបាតដៃដែលនាងកាន់កាំភ្លើងបាញ់ចំទ្រូងខាងឆ្វេងរបស់ថេយ៉ុង ធ្វើឲកាំភ្លើងជ្រុះទៅលើដីភ្លាម។

« Appa!!!! »ជុងវ៉ុន ថេជុង ដែលរត់មកដល់មិញនេះក៏ប្រញាប់ទៅស្រាយចំណងដៃជើងរបស់ថេយ៉ុងព្យាយាមទះថ្ពាល់Appaតិចៗ មុននិងយកដៃទៅបិទលើកន្លែងដែលមានឈាមហូរកាត់ប្រលាក់អាវរបស់Appaទាំងបារម្ភ។

« នាង!!! ពួកឯងឆាប់ចាប់នាងទៅ!!!! »ថេជុង ដៃពោពេញទៅដោយឈាមរបស់Appaបែរទៅសម្លឹងមីរ៉ាដែលឈានជើងបម្រុងនិងរត់នោះ វាកាន់តែធ្វើឲកំហឹងរបស់ពួកគេកាន់តែឆេះឈួលពេញប្រអប់ទ្រូងកែវភ្នែកក្រហមច្រាលដូចបិសាច3គូរកំពុងតែសម្លឹងទៅនាងមិនដាច់ ។

« ហឹុស ពួកឯងត្រៀមខ្លួនធ្វើបុណ្យសព្វវាឲហើយចុះហាស៎ហា អូយ!!!លែងៗ លែងយើងៗ »មីរ៉ា និយាយមិនបានប៉ុន្មានក៏ត្រូវកូនចៅរបស់ថេជុងប៉ុន្មាននាក់មកចាប់អូសនាងទៅបាត់ ។

« ឆាប់យកAppaយើងទៅមន្ទីពេទ្យឆាប់ឡើង!!!!!»ក្រោយឃើញថាAppaខ្លួនហាក់ដូចជាខ្សោយកាន់តែខ្លាំងទឹកមុខប្រែរជាស្លេកស្លាំងរឹតតែធ្វើឲពួកគេបារម្ភលើសដើមទើបពួកគេទាំងបីស្រែកគំហកដំណាល់គ្នាបញ្ជាឲកូនចៅលើកAppaខ្លួនទៅមន្ទីពេទ្យ។

« បា..បាទទាន »កូនចៅដែលស្ថិតនៅទីនោះក៏ប្រញាប់ចូលមកលើកបីថេយ៉ុងទៅដាក់ក្នុងឡានទើបពួកគេទាំងបីរហ័សរត់ចូលទៅជាមួយដែរទើបឡានឆ្ពោះសម្ដៅទៅមន្ទីពេទ្យយ៉ាងលឿន។

+ត្រឡប់ទៅពេលមុនបន្តិចក្រោយពេលពួកគេចាត់ចែកឲកូនចៅប៉ុន្មានរយនាក់តាមរកAppaហើយនោះជូយ៉ុននាងក៏ប្រទះនិងទីតាំងរបស់ខ្លាំងចាស់មួយកន្លែងដែលមាននៅឆ្ងាយពីជាយក្រុងទើបពួកគេបញ្ជាឲកូនចៅប៉ុន្មាននាក់ចុះមកសើុបមើលហើយក៏ដូចអ្វីដែលពួកគេគិតពិតមែនទើប ពួកគេធ្វើដំណើរមកទីនេះដោយប្រើកាំបិតជំនួសកាំភ្លើងវិញទើបមិនឲនាងដឹងខ្លួនទាន់តែ ដោយសារតែឃើញនាងលើកកាំភ្លើងទៅបាញ់Appaនៅពីមុខបែរនេះគឺវាបានធ្វើឲកំហឹងរបស់ជូយ៉ុនឆេះឈួលឡើងទើបនាងទៅកញ្ឆក់កាំភ្លើងពីអង្គរក្សទៅបាញ់ទម្លោះបាតដៃមីរ៉ា មិនមែនថាមិនហ៊ានសម្លាប់នាងនោះទេតែនាងត្រូវទទួលទោសពីពួកគេសិនទើបអាចមានសិទ្ធស្លាប់បាន។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now