រឿង: ស្នេហ៍ខុសវ័យ

203 28 2
                                    

Ep4

"ខ្ញុំមិនបានស្រលាញ់ប្រុសទេ"គ្រាន់តែលឺពាក្យនេះហើយជេគធ្លាក់ទឹកមុខភ្លាម.

"អររ...តែខ្ញុំមិនបានទៅចាប់អារម្មណ៍លោកនោះទេខ្ញុំគ្រាន់តែសួរលេងតែប៉ុណ្ណោះ...ចឹងខ្ញុំសុំទៅធ្វើម្ហូបសិនហើយ"និយាយហើយគេក៏ដើរទៅផ្ទះបាយបាត់.(ហើយអាឆីជេគចេះធ្វើម្ហូបតាំងពីពេលណាមិចក៏ម៉ែអត់ដឹងសោះចឹងកូន👀)

ពេលជេគកំពុងតែឈរលាងចានសុខៗក៏មានដៃមួយលូកមកអោបចង្កេះគេពីក្រោយធ្វើអោយគេភ្ញាក់ក៏ជះទឹកទៅធ្វើអោយអ្នកនៅពីក្រោយទទឹកជោគអស់.

"អូ៎៎...លោកអោយខ្ញុំសុំទោសផងណាមកពីមិញនេះខ្ញុំភ្ញាក់"និយាយទាំងយកដៃទៅជូតអាវរបស់សុងហ៊ុនឯអ្នកម្ខាងទៀតវិញមិននិយាយនៅឈរស្ងៀមអោយគេជូត.

"លោកប្ដូរខោអាវសិនទៅបើមិនចឹងទេវាអាចនិងផ្ដាស់សាយបានណា"ជេគនិយាយទាំងបារម្មណ៍.

"ខ្ញុំមិនបានយកខោអាវមកតាមខ្លួនទេ"សុងហ៊ុន

"ពាក់របស់ខ្ញុំសិនក៏បាន...មកតាមខ្ញុំមកចាំខ្ញុំយកអាវអោយប្ដូរ"ថាហើយក៏នាំគ្នាឡើងទៅលើដើម្បីប្ដូរខោអាវ.

#sunki

"លោកគ្រូតើនៅច្រើនទៀតទេនេះខ្ញុំចុកដៃណាស់ណា"នីគីសរសេរបណ្ដើរត្អូញចុកដៃបណ្ដើរ.

"នេះមិនទាន់បានមួយម៉ោងផងឯងត្អូញចុកដៃហើយហេស??"ស៊ុននូអត់មិនបានក៏ថាអោយនីគីវិញព្រោះគេអង្គុយសរសេរមិនទាន់បានមួយម៉ោងក៏ត្អូញត្អែទៅហើយរាល់ថ្ងៃគេអង្គុយសរសេរទាំងពីព្រឹកដល់ថ្ងៃគេមិនត្អូញមួយមាត់ផង នីគីគេមិនមាត់ហើយក៏សរសេរតទៀតទៅ.

#jakehoon

"យ៉ាងមិចដែរលោក..ពាក់ត្រូវដែរទេ"ជេគ

"មិនធំមិនតូចគឺល្មមតែម្ដង...តែហេតុអីក៏ខោអាវឯងធំជាងខ្លួនចឹង"សុងហ៊ុនចេញពីបន្ទប់ផ្លាស់ខោអាវហើយក៏បង្វិលខ្លួនមួយជុំអោយជេគមើលហើយគេសួរទៅជេគទាំងឆ្ងល់ព្រមទាំងដើរទៅអង្គុយលើពូកជិតជេគ.

"គឺខ្ញុំចូលចិត្តពាក់អាវរលុងៗចឹងវាស្រួលពាក់...ហិហិ..."ជេគឆ្លើយតបទៅអ្នកម្ខាងទៀតទាំងសើចតិចៗ.

ស្នេហ៍ខុសវ័យWhere stories live. Discover now