រឿង:ស្នេហ៍ខុសវ័យ

180 30 0
                                    

Ep9

បន្ទាប់ពីងក់ងរអោយស៊ុននូទៅលួងដល់ផ្ទះហើយថ្ងៃនេះអ្នកប្រុសនីគីរបស់យើងក៏មករៀនធម្មតាតែអ្វីដែលមិនធម្មតានោះគឺថាស៊ុននូមិននិយាយរកគេនេះមួយព្រឹកហើយដែរស៊ុននូមិននិយាយជាមួយគេទើបតែព្រមធ្វើសង្សាគ្នាពីម្សឹលមិញហើយសោះថ្ងៃនេះមិននិយាយជាមួយនីគីអង្គុយឆ្ងល់មួយថ្ងៃហើយមកពីអ្វី??អ៎៎ា!!រឺមួយក៏...ដោយសារតែរឿងគេកុហកពីម្សឹលមិញ...គិតមួយសន្ទុះហើយនីគីក៏ប្រញាប់រត់ទៅបន្ទប់ការិយាល័យផ្ទាល់ខ្លួនរបស់ស៊ុននូភ្លាមៗ...

*តុក តុក*

"អញ្ជើញចូល"ស៊ុននូលឺសម្លេងគោះទ្វាហើយគេក៏អោយអ្នកខាងក្រៅចូលមកហើយក៏ញញឹមរាក់ទាក់តាមចរិករបស់គេដោយគិតថាជាសិស្សៗយកកិច្ចការមកអោយរឺក៏លោកគ្រូអ្នកគ្រូអីបែបនេះ...តែពេលដែរឃើញអ្នកដែរដើរចូលមកហើយស្នាមញញឹមអម្បាញ់មិញក៏រលប់ដោយឯងៗ...

"មានការអី?"ស៊ុននូសួរទាំងគម្រោះគម្រើយដាក់អ្នកម្ខាងទៀត....

"អូនខឹងបងហ៎៎??"អូ៎៎!!!អូនបង?នីគីពិតជាហ៊ានមែនទែននៅក្នុងសាលាហ៊ានហៅគេបែបនេះហើយនៅដើរមកឱបគេទៀត....

"នៅក្នុងសាលាមិនមែននៅផ្ទះលែងភ្លាមទៅហើយឈប់ហៅខ្ញុំចឹងនិងកុំមកធ្វើបែបនេះដាក់ខ្ញុំទៀត!!"ស៊ុននូប្រលេះដៃនីគីចេញពីខ្លួនគេហើយអង្គុយធ្វើកិច្ចការគេធម្មតាដោយមិនខ្វល់ពីគេ...

"សុំទោស~~~~~"នីគីក៏ចាប់ដៃគេមកដាក់ថ្ពាល់ខ្លួននិងនិយាយទៅកាន់គេហើយធ្វើភ្នែកព្រិចៗដាក់គេទៀតស៊ុននូឃើញហើយគ្រឺតជាខ្លាំង...

"លែង!!!"ស៊ុននូនៅតែមិនខ្វល់ពីគេ....នីគីមិនលែងហើយនៅយកដៃគេមកថើបឡើងចង់សឹកអស់ហើយ...

"ន៎៎ែ!!!នៅក្នុងសាលាណាកុំមកធ្វើបែបនេះ!!!*ឌឹប*អូ៎៎យ..."ស៊ុននូកញ្ឆក់ដៃខ្លួនចេញពីគេមួយទំហឹងធ្វើអោយដៃគេទៅបុកនឹងតុ...

"យ៉ាងមិចហើយឈឺខ្លាំងអត់មើលបងមើលតិច...គ្រាន់តែមើលតើកុំរឹងពេក"នីគីនិយាយដោយការព្រួចបារម្មណ៍ហើយទាញដៃគេមកមើល...តែស៊ុននូនៅតែមិនអោយគេប៉ះ...

"បើមានគេចូលមកឃើញធ្វើយ៉ាងមិច?"មែនហើយបើគេចូលមកឃើញដឹងតែចប់ហើយរឿងពួកគេទាំងពីរបែកធ្លាយជាមិនខាន...

ស្នេហ៍ខុសវ័យWhere stories live. Discover now