រឿង:ស្នេហ៍ខុសវ័យ

235 31 0
                                    

Ep6

ថ្ងៃនេះក៏ដូចរាល់ដងហើយរាល់ដងក៏ដូចថ្ងៃនេះ(តាប៉ែឆុយម៉ាយ)ស៊ុននូបានក្រោកពីព្រលឹមងូតទឹកតែងខ្លួនទៅសាលាតែចម្លែកថ្ងៃនេះគេតែងខ្លួនស្អាតខុសធម្មតា...

"អីយ៉ូយៗៗៗ!!!!កានូថ្ងៃនេះអីក៏ប្លែកម៉េសហាស!ឯងទៅបង្រៀនឫក៏ទៅទាក់គ្រូទាក់សិស្សនៅសាលាហាស?ហើយបាញ់ទឹកអប់អោយឡើងក្រអូប..."ជេគគ្រាន់តែឃើញស៊ុននូចុះមកដល់ក្រោមភ្លាមក៏ដើរទៅបង្វែរស៊ុននូចុះឡើងៗចង់ឡប់ខួរគ្នាហើយនៅឆ្លៀតទៅឱនហិតគេទៀត...

"អូយ!បងជេគ...បងជេគ...ខ្ញុំទៅបង្រៀនមិនមែនទៅទាក់គ្រូទាក់សិស្សស្អីទេ!!ហើយនេះខ្ញុំធ្វើខ្លួនដូចតែរាល់ដងនិងមិនបានទៅតែងហោះឯណាទេស...ហើយទឹកអប់និងគឺខ្ញុំទើបតែទិញចឹងហើយក៏ចង់សាកវាអ្នកណាទៅដឹងថាវាក្រអូបឆ្ងុយបែបនេះ.."ស៊ុននូដាក់ឡើងមួយខ្សែមិនអោយជេគតមាត់បាន

"ស្អីទេសបងប្អូនពីនាក់នេះក្រោកមកនិយាយគ្នាឡើងផ្អើលដល់ផ្ទះពីផ្ទះបីរកតែដេកពួនមិនបាន!!"ជុងវ៉ុនដើរចុះកាំជណ្ដើរបណ្ដើរអេះកាលបណ្ដើររអ៊ូបណ្ដើរសក់ក្បាលកន្ទ្រីងកន្ទ្រើងមិនដឹងជាស្អីៗមនុស្សកំពុងតែដេកលក់ស្រួលផងមកនិយាយគ្នាឡើងលឺៗដាច់ដេកគេអស់.

"អូ!!ម្ចាស់ប្អូននេះម៉ោងប៉ុន្មានហើយនៅដេកទៀតគេចេញរកសុីចេញធ្វើការអស់ហើយ!!ហើយឯងទើបតែងើបពីដេកហើយនៅមកថាអោយគេទៀត?បើដេកស្ពឹកងើបមិនរួចដូចឯងនេះមិនដឹងទៅរកសុីឯណាទាន់គេទេ!!ម៉ោង7ម៉ោង8ហើយនៅមិនចង់ក្រោកទៀត..."ជេគឈរច្រត់ចង្កេះថាអោយជុងវ៉ុនមាំុងៗឯអ្នកដែរត្រូវគេថាអោយនោះវិញធ្វើមិនលឺឈរស្ងាបបិតមាត់មិនជិត.

"ចប់រឺនៅអ្នកម៉ែ?បើចប់ហើយខ្ញុំឡើងទៅដេកវិញ"មិនស្ដាប់ហើយនៅផ្កឺនទៀត.

"នេះយើងនិយាយមិនចូលត្រចៀកឯងទេ?"ជេគ

"ប៉ិនរអ៊ូចឹងប្រយ័ត្នតែគ្មានអ្នកយកទៅយាយ"ជុងវ៉ុនទៅដល់ខាងលើហើយក៏ឆ្លៀតអើតចុះក្រោមលានអណ្ដាតដាក់ជេគហើយក៏រត់ចូលបន្ទប់បាត់.

"កាវ៉ុន!!!!!!!!!!!!!"ជេគស្រែកឡើងចង់បែកផ្ទះហើយមកធ្វើអោយគេមួមៅទាំងព្រឹកម៉ងនេះ.

ស្នេហ៍ខុសវ័យOpowieści tętniące życiem. Odkryj je teraz