រឿង:ស្នេហ៍ខុសវ័យ

376 43 4
                                    

Ep11

ពួកគេដើរទិញឥវ៉ាន់ហើយក៏មករកជេគវិញតែក៏ឃើញក្នុងហាងមានមនុស្សជុំៗមិនដឹងគេធ្វើស្អីពួកគេក៏ដើរចូលទៅមើលហើយក៏ឃើញជេគកំពុងប្រតាយប្រតប់គ្នាយ៉ាងស្វាត់ស្វាញជាមួយអ្នកណាមិនដឹងឃើញហើយជុងវ៉ុនក៏បោះអីវ៉ាន់នៅលើខ្លួនទៅអោយជេយ៍ហើយក៏រត់ទៅជួយជេគ...

"បងសុងហ៊ុនមានរឿងអីហេតុអីបានទៅជាបែបនេះ???"ជុងវ៉ុន

"គឺ....."

#មុននេះបន្តិច

ជេគនិងសុងហ៊ុនកំពុងតែញាំុជាមួយគ្នាយ៉ាងសប្បាយរីករាយតែក៏មានស្រីស្រស់ពីរអ្នកពាក់រូបឆែកសឹងតែដល់ក្រលៀនរីឯមាត់វិញឡើងក្រហមឆេះដើរមករកពួកគេទាំងពីរហើយក៏ទាញកែវទឹកមកជះកណ្ដាលមុខជេគ...

"ជីណានាងធ្វើឆ្កួតស្អីនិង!!!"សុងហ៊ុនក្រោកមកស្រែកគំហកអោយនាងស្រីស្រស់ជីណារួចក៏យកក្រដាស់ជូតមុខអោយជេគឯជេគមិនយល់សាច់ការក៏សំងំអោយគេជូតដោយមិនតបអ្វីមួយម៉ាត់..

"ដោយសារតែវាមែនទេទើបបងបែកពីខ្ញុំ??"នាងស្រីស្រស់ចង្អុលមុខជេគហើយក៏ស្រែកសួរសុងហ៊ុនខ្លាំងៗធ្វើអោយអ្នកនៅក្នុងហាងមើលមកពួកគេគ្រប់គ្នា...

"មិនមែនព្រោះតែគេតែវាព្រោះតែនាងខ្លួនឯង!!!ព្រោះតែនាងចរិកបែបនេះហើយទើបខ្ញុំបែកពីនាង!!!!នេះវាមិនទាន់អស់ទេវានៅមានរឿងច្រើនទៀតតើនាងចង់ស្ដាប់ទៀតទេ??"សុងហ៊ុនស្រែកថាអោយនាងខ្លាំងទាំងមិនទុកមុខអោយនាង...ឯជេគពេលនេះក៏ដឹងរឿងក៏ធ្វើជាដើរមកកៀកដៃសុងហ៊ុនកៀកកើយធ្វើតួកំសត់..

"ឯង!!!អាក្មេងឆ្កួត!!! ផាច់* "នាងឃើញចឹងហើយក៏ស្ទុះទៅទះមុខជេគមួយដៃធ្វើអោយជេគត្រូវងាកទៅម្ខាងព្រោះកម្លាំងដៃរបស់នាង...ជេគងាកមកវិញសម្លឹងមុខនាងហើយក៏*ផាច់ៗ*ពីរកំផ្លៀងផ្ទួនគ្នារបស់ជេគទៅលើស្រីស្រស់ហើយពួកគេក៏ទះតប់គ្នាទៅវិញទៅមក...ឯសុងហ៊ុនក៏ចូលខ្លួនទៅសមហរួលដែរតែមិនបានក៏បណ្ដោយតាមនិងទៅ...

#បច្ចុប្បន្ន

ជុងវ៉ុនឈរស្ដាប់សុងហ៊ុនទាំងក្ដៅក្រហាយនេះនាងឆ្កួតនេះហ៊ានមកវៃបងខ្លួនផងហេសពិតជាមិនឃើញក្ដាម្ឈូសមិនស្រក់ទឹកភ្នែកមែន...

You've reached the end of published parts.

⏰ Last updated: Sep 07, 2022 ⏰

Add this story to your Library to get notified about new parts!

ស្នេហ៍ខុសវ័យWhere stories live. Discover now