រឿង:ស្នេហ៍ខុសវ័យ

201 23 0
                                    

Ep7

"ឯងឃើញទេឯងធ្វើអោយមិត្តឯងខ្លាចឯងហើយ!!ហេតុអីក៏ចូលចិត្តធ្វើចរិកពាលនៅក្នុងសាលាបែបនេះហាស!!"ស៊ុននូស្រែកគំហកដាក់នីគីនៅមុខសិស្សគ្រប់គ្នាធ្វើអោយនីគីកាន់តែបាក់មុខទៀតហើយនេះគេធ្លាប់តែស្រែកថាអោយគេតែដល់ពេលគេមកថាអោយនៅមុខគ្រប់បែបនេះមិនដឹងជាយកមុខទៅទុកនៅណាទេ...នីគីមិនតបហើយក៏ដើរចេញទាំងទឹកមុខខឹងសម្បារ.

"នីគី!!!នីសុីមូរ៉ា រីគី!!!"ស៊ុននូខំស្រែកហៅគេតែគេមិនឈប់នៅតែដើរទៅមុខធ្វើមិនដឹង.

"អ្នកណាក៏បានទៅនីគីអោយមកជួបខ្ញុំនៅបន្ទប់"ស៊ុននូថាហើយក៏ដើរចូលបន្ទប់ទាំងមួមៅនេះនិយាយមិនស្ដាប់ហើយផ្កឺនទៀតធ្វើអោយគេបាក់មុខនៅសិស្សគ្រប់គ្នាចាំមើលប្រដៅអោយដឹងដៃតែម្ដងអាសិស្សកំហូច.

*តុក តុក

"ចូលមក"ដោយបានលឺសម្លេងអ្នកនៅខាងក្នុងយល់ព្រមហើយគេក៏បើកទ្វាដើរចូលមកអង្គុយលើសាឡុងទាំងមិនមើលមុខម្ចាស់បន្ទប់.

"មានការអី"នីគីសួរទៅស៊ុននូទាំងមិនចង់និយាយ.

"ហុើយ..."ស៊ុននូដកដង្ហើមធំបន្តិចហើយក៏ដើរមកអង្គុយជិតគេ.

"យើងជាគ្រូឯងត្រូវដែរទេ?"ស៊ុននូ

"ជាគ្រូនិងហើយ!!!សួរដូចឆ្កួតចឹង"នីគីតបទៅស៊ុននូវិញហើយពាក្យចុងក្រោយគេនិយាយខ្សឹបៗតែក៏អាចលឺដល់អ្នកម្ខាងទៀត.

"បើយើងជាគ្រូហេតុយើងនិយាយឯងមិនស្ដាប់មិនតាម?"ស៊ុននូ

"ជាគ្រូមិនមែនម៉ែឪឯណា"

"ចឹងទាល់តែម៉ាក់ប៉ាឯងនិយាយបានស្ដាប់មែនទេ?ល្អចឹងចាំយើងខលទៅម៉ាក់ប៉ាឯងអោយគាត់និយាយម្ដង"ស៊ុននូក៏បម្រុងនិងនិងលើកទូរស័ព្ទមកតែនីគីក៏រហ័សទៅចាប់ដៃស៊ុននូជាប់.

"មិនបាច់ទេ...មិនបាច់ទេ...លោកគ្រូចង់បានអី?"នីគី

"ចង់អោយឯងស្ដាប់យើងហើយកែអាចរិកពាលបែបនេះចេញទៅ..."ស៊ុននូ

"បាន!!!តែត្រូវមានល័ក្ខណ្ឌ"នីគីយល់ព្រមយ៉ាងលឿនសូម្បីតែស៊ុននូក៏រាងភ្ញាក់ផ្អើលដែរងាយយ៉ាងនេះរឺតែដល់ប្រយោគចុងក្រោយគេក៏ជ្រួញចិញ្ចើមឆ្ងល់ភ្លាមគ្រាន់តែចឹងសោះត្រូវមានល័ក្ខណ្ឌដែរ?តែគេបដិសេធក៏មិនបានគេសន្យានិងខ្លួនឯងហើយថានិងបង្ក្រាបក្មេងម្នាក់នេះអោយបានទោះក្នុងល័ក្ខណ្ឌអ្វីក៏ត្រូវតែព្រមដែរ.

ស្នេហ៍ខុសវ័យWhere stories live. Discover now