រឿង:ស្នេហ៍ខុសវ័យ

179 25 0
                                    

Ep8

(គឺនីគីតាំងពីចេញពីសាលាពីម្សឹលមិញមកគេមិននិយាយស្ដីអីបន្តិចសោះសួរអីក៏មិនឆ្លើយហៅក៏មិនតបហើយបាយក៏មិនញាុំទៀតគិតតែពីសម្ងំក្នុងបន្ទប់ឥឡូវក៏ចឹងដែរមិនចេញមកក្រៅរកបាយទឹកអីបន្តិចសោះ...លោកគ្រូមកជួយនិយាយគេផងតើបានទេ?)ស៊ុននូលឺហើយសឹងតែធ្លាយបេះដូងចេញមកខាងក្រៅនេះដល់ម្លឹងផង?ព្រោះតែខ្លួនមែនទេទើបគេទៅជាបែបនេះ?

"Okay បានហើយចឹងចាំខ្ញុំប្រញាប់ទៅឥឡូវនេះ"ស៊ុននូស្ទុះទៅទាំញសោឡានទាញកាបូបរត់ទៅយ៉ាងលឿន.

___________

ឯអ្នកខាងណេះវិញអង្គុយសុីបាយសើចសប្បាយធ្វើមិនដឹងគ្នាណោះភ័យចង់លេចនោមហើយចេះមកបោកគេចឹងទៅកើត...បាយទឹកហើយពួកគេក៏ចាប់ផ្ដើមបន្តគម្រោងពួកគេបន្តទៀត...

"លោក!!!នីគីនៅឯណា??"ស៊ុននូមកដល់ភ្លាមក៏សួរម្ចាស់ផ្ទះដែរកំពុងតែអង្គុយចូលតួធ្វើដូចកម្សត់ណាស់ចឹង...

"គឺគេនៅក្នុងបន្ទប់មិនចុះក្រោមតាំងពីម្សឹលមិញ"គេនិយាយទាំងឱនមុខចុះ...ស៊ុននូលឺហើយក៏ស្ទុះឡើងទៅខាងលើភ្លាម...គ្រាន់តែស៊ុននូឡើងទៅបាត់ពីរនាក់នេះក៏មើលមុខគ្នាសើចនិងចរិករបស់ស៊ុននូ.

"តុកតុកតុក....នីគី!!នីគីបើកទ្វាអោយលោកគ្រូបន្តិចមក...នីគី!!នីគី...."ស៊ុននូគោះទ្វាផងស្រែកហៅផងក៏គេមិនបើកទាល់តម្រិះហើយស៊ុននូក៏រត់បំបុកទ្វាតែម្ដង...

*ក្រាក*

"ឌឹប"

"អូ៎៎យ!!!"នីគីបើកទ្វាមកចំពេលស៊ុននូរត់ចូលទៅធ្វើអោយគេចាប់ហ្វ្រាំងមិនជាប់ក៏ផ្កាប់មុខលើទ្រូងនីគី.

"នីគី...."ស៊ុននូងើបពីទ្រូងនីគីហើយសម្លឹងមើលមុខគេភ្លឹសៗទាំងមុខក្រហម...

"លោកគ្រូមកមានការអី??"អារម្មណ៍គេពេលនេះគឺថារំភើបខ្លាំងណាស់ដែរស៊ុននូបារម្មណ៍ពីគេមកមើលគេដល់ផ្ទះបែបនេះតែក៏ប្រឺងសម្ដែងធ្វើជាធម្មតាមិនញញឹមអីបន្តិច.

"អឺ...គឺគ្រូសុំនិយាយជាមួយឯងបន្តិចបានទេ??"ស៊ុននូសម្រួលអារម្មណ៍បានវិញហើយក៏សួរទៅកាន់នីគី....នីគីមិនមាត់ហើយក៏ដើរចូលបន្ទប់វិញឯស៊ុននូក៏ដើរចូលតាមនីគីរួចក៏ទាញទ្វាបិទវិញដើរទៅអង្គុយជិតនីគីលើពូក....

ស្នេហ៍ខុសវ័យDove le storie prendono vita. Scoprilo ora