part:៧៥+៧៦

526 12 0
                                    


រឿង🍂
#ប៉ាចុង🍂 part:៧៥+៧៦

    «»នេះនៅមិនទាន់ដាច់ស្រេចរឿងតម្លៃខ្លួននៅឡើយទេសង្ស័យណាស់ទម្រាំតែនិយាយចប់មេឃភ្លឺហើយក៏មិនដឹង!

«នាងតូច!ទេៗបានឃើញហើយឯងមិនតូចទេតែថាហៅឃាតករតូចវិញល្អជាជាង ណែ!ឃាតករតូចឯងគិតថាខ្ញុំជាប្រុសលក់ខ្លួនមែនទេ»
នាយសួរតបទៅនាងវិញទាំងធ្វើមុខអេះអ៊ុញដូចស្វាឃើញស្រីស្អាត។
«មែនហើយប្រុសលក់ខ្លួនហើយខ្លួនថោកទៀតផង»
«ទេ!ឯងទេដែរលក់ខ្លួនឲ្យនោះ'ផាច់'អូយឈឺ»
«ឈឺនៅស្ទើទេ!អ្នកណាគេទៅដែរថាឲ្យលុយខ្ញុំមុននោះហាស់ខ្ញុំមិនបានលក់ខ្លួនឲ្យពូនោះទេ»

នាយថាឲ្យមុនទើបត្រូវមួយដៃកណ្ដាលដើមទ្រូងស្ទើធ្លាក់ថ្លើមនាយក៏ស្រែកអូយឡើងមក។
«ក៏បាន!ហើយឲ្យពេលណា៎!មួយម៉ឺនវ៉ុននោះ»
«ស្អែក»
«ហឹុកៗ!មិនព្រមទេយកឥឡូវនេះស្អែកមិនព្រមកបើចឹងទៅឲ្យស្រីក្មេងផ្សេងកោពុកមាត់នេះឲ្យវិញមិនឲ្យឯងកោឲ្យនោះទេ!» នាយណាស់ស្រាប់តែនឹកឃើញពេលនីខេល៍យំទារលុយភ្លាមនោះនាយក៏ធ្វើត្រាប់តាមវិញតែដល់វេននាយមិនដឹងថាបានផលឬអត់ទេ!

«មិនបានទេពូយល់ព្រមហើយថាឲ្យខ្ញុំកោឲ្យឥឡូវនេះ»
«ឲ្យលុយខ្ញុំសិនបានព្រម»
«តែខ្ញុំគ្មានលុយទេ»
«មិនព្រម»
«អូខេយកឥឡូវក៏បាន»

នាងក៏ដើរចុះពីគ្រែរួចទៅយកការបូបលុយនាយដែរជ្រុះនៅការ៉ូនោះមកបើកយកលុយមួយមឺុនវ៉ុនហុចឲ្យនាយ~
«នេះយកទៅខ្ញុំខ្ចីលុយពូសិន»
«អុញ៎!នេះខ្ញុំឆ្លាតឬក៏ឯងឆ្លាត »
«ពូឆ្លាតទៅៗបន្ទប់បានហើយពូឆ្លាតណាស់»
«ខ្ញុំឆ្លាតដែរឲ្យឯងបោកបាននេះហ្ហេ៎!នាងតូច»
«អត់ទេពូឯងឆ្លាតដែរមិនទៅកោពុកមាត់នៅកន្លែងផ្សេង»
«ហើយកោទេ»
«ចាំព្រឹកខ្ញុំនិងទៅឈរចាំកោឲ្យពូនៅមុខបន្ទប់តែម្ដង»
សង្ស័យតែនាងល្អិតនេះបោកចាស់ទៀតហើយមើលទៅនោះ!

«ហេតុអីក៏ខ្ញុំមិនគេងទីនេះទៅបន្ទប់ដូចតែគ្នាមិនដឹងទេគេងទីនេះហើយមកៗនេះឲ្យខ្ញុំឱបបន្តិចនិងអាលគេងលក់»
«ទេខ្ញុំមិនចូលចិត្តចង្អៀតនោះទេ»
«អឹ!ឯងខុសពីក្មេងស្រីម្នាក់នោះណាស់គេណាសចូលចិត្តឲ្យខ្ញុំនេះឱបណាស់គួរតែខលហៅឲ្យមកទីនេះល្អទេ'អុ'»
«ឱបទៅហើយគេង» នាយនិយាយតម្រាស់ដៃទាញទូរស័ព្ទរកធ្វើជាចុចខលពិតមែនតែនាងល្អិតល្អន់ដំណើរខ្ញើចៗប្រញាប់ហក់ស្ទុះធ្លាក់ខ្លួនព្រូសមកលើនាយដៃដាក់ត្រដាងជាប់ទាញទូរស័ព្ទដាក់លើតុវិញរួចបញ្ជារឲ្យនាយឱបនាងគេងទៅ~

🍂ប៉ាចុង🍂Where stories live. Discover now